តម្លៃ​សេវា​ផ្លូវ​ភេទ​គ្រប់​លំដាប់​ត្រូវ​បាន​ទម្លាយ

/ អ្នកទស្សនា៖ 58,506

សេវា​ផ្លូវ​ភេទ​នៅ​ ភ្នំពេញ មាន​តម្លៃ​​ខុស​ៗ​គ្នា​ ទៅ​តាម​បែប​ផែន និង​ លំដាប់​ថ្នាក់​​​​​របស់​វា គឺ​​មិន​ដូច​​គ្នា​ឡើយ​​។ ខ្លះ​​ធូរ​​ថ្លៃ​ ឬ​ខ្លះ​ហ្នឹង​ថ្លៃ​សែន​ថ្លៃ។ នេះ​បើ​តាម​​អ្នក​​ប្រឡូក​សេវា​ផ្លូវ​​​ភេទ​ជោកជាំ​​ បង្ហើប​ប្រាប់។

បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់​​ខ្សឹប​ប្រាប់​ថា​ តម្លៃ​សេវា​សិច​នៅ​ ភ្នំពេញ មាន​​​ពី​​​១៥.០០០​៛ រហូត​​រាប់​រយ​ដុល្លារ​ឯ​​នោះ។

ផ្ទះ​បន​

នារី​ដែល​មាន​ម៉ែយ៉ែម​គ្រប់គ្រង​តាម​ផ្ទះ​បន​​មាន​តម្លៃ​ធូរ​ជាង​ក្រុម​ណា​​ទាំង​អស់​​គឺ​អាច​ពី​១៥.០០០៛ ទៅ​២០.០០០​៛ ក្នុង​ការ​​បម្រើ​​មួយ​លើក។ ប៉ុន្តែ​ផ្ទះ​បន​មិន​មាន​​ដូច​មុន​ទេ​ គឺ​មាន​តិច​តួច​ក្នុង​រូប​ភាព​បិទ​បាំង​ទៀត​ តាំង​ពី​អាជ្ញាធរ​ចាប់​ផ្ដើម​រឹត​បន្តឹង​លុប​បំបាត់។

នារី​បោយ​ដៃ

នារី​​បោយ​ដៃ​តាម​សួន​ច្បារ​ កន្លុក​កន្លៀត​​​ ជា​ក្រុម​លំដាប់​ទាប ហើយ​​អ្នក​ស្វែង​រក​សេវា​សិច​​ភាគ​ច្រើន​ពុំ​សូវ​និយម​ទេ ព្រោះ​​គិត​ថា​នារី​ក្រុម​​នេះ​​អាច​នឹង​បង្ក​ហានិភ័យ​ខ្ពស់​ លើ​បញ្ហា​សុវត្ថិភាព ពិសេស​​រោគ​សង្គម។ ឯ​សម្រស់​វិញ​ក៏​មិ​នសូវ​កើត​ ​ល្បិច​ក៏​សម្បូរ ថា​មិន​ថា​​​សប្បាយ​ពីយប់​ ព្រឹក​ឡើង​អស់​ទូរសព្ទ បាត់​ការបូប​ឈឹង។​​ អីចឹង​ហើយ​​គេ​មិន​​សូវ​យក​​ក្រុមនេះ​​​ជា​គ្នា​​ទេ​​​។ ​បើ​គេ​ហ៊ាន​ប្រថុយ ត្រូវ​ចំណាយ​​ប្រមាណ​​ពី​២០​ទៅ​៣០​ដុល្លារ​​ប៉ុណ្ណោះ​ ​ដើម្បី​យក​ក្រុម​នេះ​ផ្ទះ​ទៅ​​សំណាក់ ឬ​ទៅ​​កន្លែង​ណា​ៗ​​ ។

តៀម​កាហ្វេ

តាម​តៀម​កាហ្វេ​មាន​លំដាប់​ទៀត​។ ​តៀម​កាហ្វេ​ខ្លះ​​លក់​កាហ្វេ​គ្រាន់​តែ​លាក់​​បាំង​​​ តែ​សេវា​ផ្លូវ​​ភេទ​មាន​បម្រើ​ក្នុង​តម្លៃ​​ប្រមាណ ​​២​ម៉ឺន​រៀល​ ដើម្បី​សោយ​សុខ​ម្ដង។ ឯ​ហាង​កាហ្វេ​ខ្លះ​ មិន​មាន​ទេ​ការ​បម្រើ​ផ្លូវ​ភេទ​​ក្នុង​​នោះ​ តែ​​ភ្ញៀវ​​​អាច​​ចរចារ​​នាំ​អ្នក​លើក​កាហ្វេ​ក្មេង​ៗ​ ទៅ​ជាមួយ​ក្នុង​តម្លៃ​មួយ​យប់​​​​​ចន្លោះ​ពី​៣០​ទៅ​៥០​ដុល្លារ​។ ប៉ុន្តែ​មិន​មែន​គ្រប់​ហាង​កាហ្វេ​សុទ្ធ​តែ​អីចឹង​ទេ។

ផ្ទះ​សំណាក់​

បើ​អ្នក​​គេង​​ផ្ទះ​សំណាក់​ខ្លះ អ្នក​ឡង់​សេ​នឹង​សួរ​អ្នក​ថា​ត្រូវ​ការ​ឬ​អត់? ​អ្នក​ត្រូវ​ចំណាយយ៉ាង​ហោច ​​​៣០​ដុល្លារ​ ដើម្បី​មាន​គ្នា​គេ​ង​ជាមួយ​ពេញ​មួយ​យប់​។ ប៉ុន្តែ​នារី​​កាន់​តែ​កាលីប​ខ្ពស់ អាច​ដល់​១០០​ដុល្លារ​មួយ​យប់។

​នារី​ខារ៉ា​អូខេ និង បៀ​ហ្គាឌិន

នារី ខារ៉ា​អូខេ​ និង​នារី​ បៀ​ហ្គាឌិន​មួយ​ភាគ ​បាន​​លប​លួច​បម្រើ​សេវា​ផ្លូវ​ភេទ​ក្រោយ​ចប់​ម៉ោង​ការងារ។ នេះ​ជា​​ក្រុម​លំដាប់​ខ្ពស់​បន្តិច​បើ​ធៀប​​ក្រុម​លើ​ៗ។​​​​​​​ ភាគ​​​ច្រើន គេ​ត្រូវ​ហោច​ណាស់​​​ចាយ​លុយ​​ពី​៣០​ទៅ​៥០​ដុល្លារ​​ ​ដើម្បី​នាំ​នាង​ទៅ​ជា​មួយ តែ​លំដាប់​ខ្លះ​អាច​ហួស​ពី​ ១​០០​ដុល្លារ។  និយាយ​ទៅ​​​តិច​ឬ​ច្រើន​ ក៏​អាស្រ័យលើ​មនោសញ្ចេតនា​ខ្លះដែរ ​​ថា​តើ​នាង​ពេញ​ចិត្ត​​​អ្នក​សង្ហា ពូកែ​និយាយ ឬ​គួរ​ឲ្យ​ស្រលាញ់​ប៉ុណ្ណា​​សម្រាប់​ក្ដី​ស្នេហ៍​មួយ​រាត្រី​នេះ​​?

KTV1

​សិស្ស​សាលា​​លើ​ហ្វេសប៊ុក​

មិន​​ខ្វះ​ទេ ​ឥឡូវ​នេះ​​នារី​រក​ស៊ី​មួយ​ចំនួន​​ បាន​បន្លំ​​ដូច​សិស្ស​សាលា​​បង្ហោះ​​ លេខ​ទូរសព្ទ បង្ហោះ​​រូប​ Cute Cute សិចស៊ី ​តាម​ហ្វេសប៊ុក តាម​គ្រុប​​​​ ​រក​ម៉ូយ​​។ ​អ្នក​ខ្លះ​ថា​​មាន​សិស្ស​សាលា​​​ខូចខិល ​មួយ​ចំនួន​តូច​​​ហ្នឹង ​ក៏​លេង​ក្បួន​នេះ​ដែរ។ គេង​ជាមួយ​​ក្រុម​នេះ​ម្ដង​ត្រូវ​ចំណាយ​ខ្ទង់​ ៣០​ដុល្លារ​។ ខ្លះ​ក៏​ខ្ពស់​ជាង​ហ្នឹង ព្រោះ​​មិន​ឲ្យ​ខ្ពស់​ម៉េច​បាន បើ​ឡើង​​តែម​សិស្ស​សាលា​ដែរ​ហើយ​ហ្នឹង?

ហាង​ម៉ាស្សា

ម៉ាស្សា​​ធម្មតាៗ​​ ម៉េច​នឹង​​​ចុះ​លុយ​។ ​ថ្វី​ដៃ​អ្នក​ម៉ាហ្សា​ធម្មតា អ្នក​ម៉ាហ្សា​អង្គុយ​ឲ្យ​រើស​ក្នុង​ទូ​​​កញ្ចក់​ ​​មាន​តម្លៃ​បួន​ប្រាំ​ដុល្លារ​ទៅ​១០​ដុល្លារ​ហ្នឹង​ឯង។​ ​តែ​បើ​ហ៊ាន​លើស​ពី​ម៉ាហ្សា​ហ្នឹង​​ ត្រូវ​ដក​ពី​កាបូប​៣០​​ដុល្លារ ទៅ​៥០​ដុល្លារ​ទៀត​​ ទៅ​​តាម​សាច់​ឈាម​​​អ្នក​ម៉ាស្សា។

ស្ទាវ​ម៉ូតូ​អូតូ​ សំញ៉ែង​គល់​ភ្លៅ

មិន​មែន​រឿង​ថ្មី​​ឯណា​? នារី​ក្មេង​មួយ​ចំនួន​​ល្ងាច​ៗ​ ព្រលប់​ៗ​ឡើង​ ជិះ​ម៉ូតូ​​​​អូតូ​​ទំនើបៗ​​ ឌុប​គ្នា​​ បង្អួត​គល់​ភ្លៅ​​តាម​ផ្លូវ​ ឲ្យ​ភ្នែក​​អ្នក​ជិះ​ឡាន ​អ្នក​ហ៊ឺហា។ ​ប៉ុន្តែ​មិន​មែន​ភាព​ ហ៊ឺហា​​និង រូប​​​សង្ហា​របស់​​អ្នក​ទេ ដែល​ទាក់ទាញ គឺ​ប្រាក់​​ពី​៥០​​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​យប់ ​​​ដែល​អ្នក​​ត្រូវ​ចែក​ឲ្យ​នាង​​ចាយ​​ទៅ​វិញ​​ ​ដែល​​មាន​ឥទ្ធិពល​។ ក្រុម​នេះ ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ក្រុម​នារី​កាលីប​ខ្ពស់​។

ប្រភព៖ sabay

  • TAG
loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *