រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស

/ អ្នកទស្សនា៖ 139

ក្នុងគោលបំណងពង្រឹងគោលការណ៍ប្លង់ទន់ (ប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ន) ក្រសួងរៀបចំដែនដីនគរូប នីយកម្មនិង សំណង់បានសម្រេចចិត្តឲ្យខណ្ឌទាំងអស់នៅទីក្រុងភ្នំពេញបញ្ឈប់ការចេញ ជាប្លង់បណ្តោះ អាសន្នបែបនេះសម្រាប់ជនបរទេស។

រយៈពេលចុងក្រោយនេះខណ្ឌជាច្រើនដូចជាខណ្ឌដូនពេញបានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់ប្លង់ បណ្តោះអាសន្នសម្រាប់អចលនទ្រព្យ បើទោះជាមានការផ្ទុយពីច្បាប់កាលពីឆ្នាំ ២០១០ស្តីពីសិទ្ធិកាន់កាប់ យូនីត ឯកជនក្នុងអគារដែល មានម្ចាស់រួមសម្រាប់ជនបរទេស។

លោក Desmond Yap នាយកគ្រប់គ្រងនៃ Yong Yap Properties ភ្នាក់ងារអចលនទ្រព្យដែលផ្តោតទៅ លើជនបរទេស ដែលមានទីតាំងនៅខណ្ឌដូនពេញ នាតំបន់មាត់ទន្លេ បានឲ្យដឹងថា៖ «បើតាមអ្វីដែលពួកយើងដឹង នៅក្នុងទីក្រុងភ្នំពេញ ជនបរទេសអាចកាន់កាប់បានតែយូនីតខុនដូប៉ុណ្ណោះ ដែលវាគឺជាសិទ្ធិកាន់កាប់សម្រាប់ជនបរទេស (ប្លង់រឹង) កាលពីឆ្នាំ ២០១០។ ការទិញផ្ទះល្វែងអាចធ្វើបាន សម្រាប់តែអ្នកឈរឈ្មោះ ឬតាមរយៈទម្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ»។

ដើម្បីធ្វើឲ្យការអនុវត្តគោលការណ៍ច្បាប់សិទ្ធិកាន់កាប់របស់ជនបរទេសក្នុងឆ្នាំ ២០១០ មានលក្ខណៈប្រសើរ ជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញជាលិខិតប្រកាសកាលពីថ្ងៃទី ២៥ ខែឧសភា ដោយបានណែនាំឲ្យអភិបាលខណ្ឌទាំង ១២ នៅទីក្រុងភ្នំពេញ ថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា នេះតទៅ ការផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យជនបរទេស គឺសម្រាប់អចលនទ្រព្យនោះ ស្ថិតនៅលើជាន់ទីមួយ ឬខ្ពស់ជាងនេះ ហើយអចលនទ្រព្យដែលផ្ទេរទៅឈ្មោះជនបរទេសនេះ គឺស្ថិតនៅក្នុងអគារដែលមានម្ចាស់រួម ហើយមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ ដែលចេញដោយមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។

ទាំងនេះមានន័យថា អគារដែលមានម្ចាស់រួមណាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ នឹងមិនចាត់ទុកថា អាចយកជាការសម្រាប់ការកាន់កាប់របស់ជនបរទេសនោះទេ ហើយលិខិតស្នាមដែលចុះ ហត្ថលេខាដោយអភិបាលខណ្ឌណាក៏ដោយនៅក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិទ្រព្យ សម្បត្តិតាម រយៈប្លង់បណ្តោះអាសន្នទៅជនបរទេស គឺចាត់ទុកថា មិនមានប្រសិទ្ធិភាព។

ជាមួយគ្នានេះដែរ មន្ត្រីនៅខណ្ឌដូនពេញ បានប្រកាសថា កាលពីដើមខែមិថុនា គ្រប់ៗសង្កាត់នឹងមិនធ្វើការផ្ទេរ ឈ្មោះប្លង់បណ្តោះអាសន្នទៅឲ្យឈ្មោះជនបរទេសទៀតទេ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងទូទៅនៅ Independent Property Services (IPS) Cambodia បានថ្លែងថា ៖ «ជារួម ច្បាប់ទាំងនេះ គឺមានយូរមកហើយ គ្រាន់តែគេទើបនឹងចាប់ផ្តើមអនុវត្ត»។

«ការប្រកាសនាពេលថ្មីៗនេះ ករណីនៅក្នុងខណ្ឌដូនពេញ បានកើតឡើងក្រោយពីមានការផ្លាស់ប្តូរ ស្រដៀងគ្នានៅក្នុង ខណ្ឌ៧មករា កាលពីចុងឆ្នាំមុន ដោយកាលពីពេលនោះ យើងឃើញមានជនបរទេស ដែលមានអចលនទ្រព្យក្រោម ឈ្មោះរបស់ពួកគេ បានមកសុំយោបល់ និងដំណោះស្រាយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់ពួកគេ គឺមានសុវត្ថិភាព»។

បើទោះជាយ៉ាងណាក៏ដោយ លិខិតប្រកាសដែលចេញដោយក្រសួងកាលពីថ្ងៃទី២៥ ខែឧសភា មិនបាន បញ្ជាក់ពីចំណាត់ ការផ្លូវច្បាប់ទៅលើម្ចាស់អគារ ប្រសិនបើមានការផ្ទេរសិទ្ធិកាន់កាប់ទៅកាន់ម្ចាស់ រួមដែលជាជនជាតិបរទេសដោយមិនមាន លិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ។ ចំណាត់ការថ្មីនេះ ប្រហែលជានឹងមិនប៉ះពាល់ ជនបរទេសដែលមានប្លង់បណ្តោះ អាសន្ននោះទេ ទាល់តែពេលដែលពួកគេ សម្រេចចិត្តលក់ទ្រព្យសម្បត្តិនោះ។

«ប្រសិនបើខណ្ឌដូនពេញ អនុវត្តតាមខណ្ឌ៧មករា ដែលបានអនុញ្ញាតឲ្យជនបរទេសទិញផ្ទះ ល្វែងក្នុង រយៈពេលប៉ុន្មាន ឆ្នាំមុន នោះជនបរទេសដែលមានអចលទ្រព្យក្រោមឈ្មោះរបស់គេ នៅតែអាចរស់នៅ និងជួលបានជាធម្មតាហើយមិន ចាំបាច់ត្រូវតែលក់វានោះទេ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តលក់ វាត្រូវតែនៅក្រោមឈ្មោះម្ចាស់មានសញ្ជាតិខ្មែរ»។

បន្ថែមពីនេះទៀត លោក Yab បានកត់សម្គាល់ថា ៖ «ក្នុងករណីអាក្រក់បំផុត គឺគេនឹងបង្ខំអ្នកឲ្យលក់ អចលនទ្រព្យនោះ តែបើទោះជាវាកើតឡើងក៏ដោយ អ្នកអាចផ្ទេរកម្មសិទ្ធិអចលទ្រព្យនោះ ទៅអ្នកឈរ ឈ្មោះជាមួយនឹងការការពារពីមេធាវី ដែលអ្នកជឿទុកចិត្ត»។

វិនិយោគិនបរទេសនៃក្រុមហ៊ុន Yong Yap Properties បានឲ្យដឹងថាការរៀបចំចំណាត់ការនេះ «មានលក្ខណៈគួរឲ្យភ្ញាក់ ផ្អើលបន្តិច ប៉ុន្តែមិនមែនមិនអាចអនុវត្តទៅបានដូចការរំពឹងទុកទាំងស្រុងនោះទេ»។ «ខ្ញុំមិនបានគិតថាគេនឹងអនុវត្តវាក្នុង ពេលខ្លីបែបនេះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានទិញមួយ [អចលនទ្រព្យ] មុនពេលដែលមានការផ្លាស់ប្តូរនេះ តែខ្ញុំប្រហែលជាពិបាកលក់វិញបន្តិចហើយ»។

«គោលការណ៍ថ្មីនេះ អាចនឹងកាត់បន្ថយការលក់ក្នុងរយៈពេលខ្លីនៅខណ្ឌដូនពេញ តែមិនប៉ះពាល់ ទៅដល់ទីផ្សារផ្ទះ ជួលនោះទេ»។ នេះបើតាមសម្តីរបស់លោក Yap។«តម្លៃជួលអាចនឹងកើនឡើង ក្នុងពេលអនាគត។ ដោយមានក្រុមអ្នក កែកុនរៀបចំជាច្រើនបានដកខ្លួនចេញ អនាគតនៃការផ្គត់ផ្គង់ផ្ទះល្វែង បែបបស្ចិមប្រទេសដែលមានគុណភាពនឹងមានការ ថយចុះ តែតម្រូវការនឹងនៅតែកើនឡើងដដែល»។

លោក Fitzgerald យល់ស្របដោយបានបន្តថា៖«បើទោះជាមានការពង្រឹង ច្បាប់កម្មសិទ្ធិកាន់កាប់ អចលនទ្រព្យ សម្រាប់ បរទេស ក៏មានការតេស្ត និងសាកល្បងជាច្រើនមកហើយដែរ ហើយដំណោះស្រាយ ដែលមាន ប្រសិទ្ធិភាពជាងគេសម្រាប់ អចលនទ្រព្យ ដែលមានប្លង់បណ្តោះអាសន្ន គឺទម្រង់ការឈរឈ្មោះ តំណាង»។

ចំពោះច្បាប់ទម្រង់ការឈរឈ្មោះតំណាងក្នុងពេលបច្ចុប្បន្ននេះ អ្នកទិញជនជាតិបរទេសទាំងអស់ ត្រូវតែមានទំនាក់ទំនង ជាមួយនឹងអ្នកដែលមានសញ្ជាតិខ្មែរ បើទោះជាមិត្តភក្តិ ប្តីឬប្រពន្ធ មិត្តរួមការងារ ឬភាគីទី៣ ដើម្បីឲ្យគេឈរឈ្មោះ តំណាង ឲ្យអចនទ្រព្យរបស់ពួកគេ។

ការការពារប្លង់សម្រាប់អ្នកទិញបរទេស នឹងត្រូវបានពង្រឹងតាមរយៈពេលកិច្ចសន្យាសុវត្ថិភាពអ្នកឈរឈ្មោះ (កិច្ចសន្យារវាងអ្នកទិញបរទេស និងអ្នកឈរឈ្មោះ) ដែលអាចនឹងកំណត់សមត្ថភាពរបស់អ្នកឈរ ឈ្មោះក្នុងការលក់ ផ្ទេរ ឬរើផ្លាស់ប្តូរអចលនទ្រព្យទៅភាគីទី៣ ដោយមិនមានការអនុញ្ញាតពីអ្នកទិញបរទេស។

លោក Yap បានបន្ថែមថា ៖ «មេធាវីអាចពង្រាងលិខិតបង់រំលស់ ឬកិច្ចព្រមព្រៀងជួលរយៈពេលយូរ ជាមួយនឹងអ្នកឈរ ឈ្មោះសម្រាប់ជាការការពារបន្ថែមទៀត»។ លោក Fitzgerald បានបញ្ជាក់ថា ទម្រង់បែបបទអ្នកឈរឈ្មោះនេះអាចសន្សំ សំចៃប្រាក់ មានលក្ខណៈលឿន និងមានប្រសិទ្ធភាព។

លោកបានបញ្ចប់ថា ៖ «ពួកយើងអាចព្យាករណ៍ថា នឹងមានចំនួនការលក់តិចជាងមុនរហូតដល់ពេល ដែលច្បាប់នេះ ត្រូវបានទទួលដោយមហាជន ដល់ពេលនោះទើបទីផ្សារនឹងត្រឡប់មកសភាពដើមវិញ»៕

ប្រភព៖ realestate

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *