បាក់​ឌុប​ឆ្នាំ​នេះ​ក្រសួង​នៅតែ​បន្ត​រឹត​បណ្ដឹង​​ស្រប​ពេល​ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​កើន​ជាង​ឆ្នាំមុន

/ អ្នកទស្សនា៖ 511

ភ្នំពេញ៖ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា ក្រសួង​នឹង បន្ត​រឹត​បន្តឹង​វិន័យ​ប្រឡង​ឱ្យ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ ២០១៥​ដែរ ដើម្បី​ស្រប​ទៅ​តាម​គោលការណ៍​៤​ចំណុច​ របស់​ក្រសួង​ដែល​បាន​ដាក់​ចេញ​គឺ ការ​ប្រឡង​ត្រូវ​តែ​ឈរ​លើ​ការ​គោរព​ច្បាប់ តម្លាភាព យុត្តិធម៌ និង​សុចរិត​ភាព។

ក្រសួង​អប់រំ​ក៏​បាន​​ប្រកាស ​ឱ្យ​ដឹង​ដែរ​ថា ​ក្រសួង​បាន​កំណត់​មណ្ឌល​ប្រឡង​ សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ទូទាំង​ប្រទេស​ចំនួន​១៨០​មណ្ឌល​ ស្មើ​នឹង​៣៧៨១​បន្ទប់​នៅ​ទូទាំង​ប្រទេស បើ​ធៀប​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​មាន​មណ្ឌល​ចំនួន​១៥០ ​​បន្ទប់​ប្រឡង​ចំនួន​៣៤២៧​បន្ទប់​ទូទាំង​ប្រទេស ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង។

ឯកឧត្ដម​ រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ដើម្បី​ឱ្យ​សិស្ស​បាន​ត្រៀម​ខ្លួន​ជា​មុន ក្រសួង​បាន បញ្ចូល​មេរៀន​សង្ខេប ទាំង​ទ្រឹស្ដី ទាំង​លំហាត់ ក្នុង​គេហទំព័រ​របស់​ក្រសួង ដើម្បី​ឱ្យ​សិស្ស​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ ឯកឧត្ដម បាន​អំពាវនាវ ដល់​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប​ទាំង​អស់​ ត្រូវ​ខិតខំ​រៀន​សូត្រ​ព្រោះ​ក្រសួង​នឹង​ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​ ចំពោះ​បេក្ខជន​ណា​ដែល​មិន​គោរព​ច្បាប់​ និង​នីតិវិធី​ប្រឡង។

គួរ ​បញ្ជាក់​ថា ក្រសួង​បាន​កំណត់​យក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ខាង​មុខ​​នេះ​សម្រាប់​ការ​ប្រឡង​សិស្ស​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស។ ដើម្បី​តុល្យភាព​នៃ​ការ​ប្រឡង​ក្រសួង​​បាន​​សហការ​ជា​មួយ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់ ព្រម​ទាំង​បើក​ឱកាស​ឱ្យ​អង្គការ សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សង្កេតការណ៍​ផង​ដែរ៕

9

ប្រភព៖ ​kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *