បុណ្យ​ស៊ីសាច់​ឆ្កែ​នៅ​ចិន​ក្រុង​យូ​លី​ន​សម្លាប់​ឆ្កែ​1​ម៉ឺន​ក្បាល

/ អ្នកទស្សនា៖ 1,358

បុណ្យ​ស៊ីសាច់​ឆ្កែ​ដ៏​ល្បីល្បាញ​បំផុត​បើក​ធ្វើ​នា​ថ្ងៃ​ទី​២១ មិថុនា នៅ​ប្រទេស​ចិន ទោះបី​មាន​ញត្តិ​តវ៉ា​មួយ​ចុះហត្ថលេខា​ដោយ​អ្នក​ការពារ​សត្វ​ចំនួន​១១​លាន​ នាក់​ក្តី ។

បុណ្យ​ស៊ីសាច់​ឆ្កែ​ដ៏​ល្បី​នៅ​ចិន​នេះ​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២១ មិថុនា នៅ​ក្រុង​យូ​លី​ន ។ មនុស្ស​ជា​ច្រើន​នាក់​បាន​ចូលរួម​បុណ្យ​នេះ​។ នៅ​យូ​លី​ន ឆ្កែ​ជាង​១០.០០០​ក្បាល​ត្រូវ​សម្លាប់​យក​សាច់​សម្រាប់​បុណ្យ​ប្រចាំឆ្នាំ​ នេះ ក្នុង​លក្ខខណ្ឌ​ដែល​បណ្តា​ក្រុម​ការពារ​សត្វ​ចាត់​ទុក​ថា សាហាវព្រៃផ្សៃ​ដោយ​ឆ្កែ​រង​គ្រោះ​រង​អំពើ​ហិង្សា​រហូត​ដល់​ទម្លាក់​ក្នុង​ ទឹក​ក្តៅ​ទាំង​រស់ ។

ទីផ្សារ​សាច់​ឆ្កែ​នៅ​ក្រុង​ដុ​ង​គូ​សម្បូរ​ណាស់ រួច​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោងទុក ទោះបី​មាន​ញត្តិ​ដាក់​ជូន​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ក្តី ។ ញត្តិ​នោះ​ចុះហត្ថលេខា​ដោយ​មនុស្ស​១១​លាន​នាក់ ស្នើ​ឱ្យ​បញ្ឈប់​បុណ្យ​នេះ។ចំណែក​បណ្តាសារ​ព័ត៌មាន​ចិន​វិញ​បានការ​ពារ​បុណ្យ​នេះ ។

ក្នុង​បទ​វិចារណកថា​មួយ កាសែត GLOBAL TIMES រហូត​ដល់​ចាត់​ទុក​សកម្មភាព​របស់​ពួក​សកម្ម​ជនបរទេស​ថា បង្កើត​លទ្ធិ​ជ្រុលនិយម​វប្បធម៌​មួយ​ផង​៕

businesskh

ប្រភព៖ everyday

  • TAG
loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *