តុលាការអនុញ្ញាតឲ្យ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យមួយ បាននៅក្រៅឃុំ

/ អ្នកទស្សនា៖ 176

តុលាការសម្រេចឲ្យអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា នៅក្រៅឃុំ បណ្តោះ  អាសន្ន បន្ទាប់ពីបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារអស់១៣ថ្ងៃទាក់ទិននឹងបទចោទចេញមូលប្បទានបត្រ (សែក)អត់សាច់ប្រាក់ចំនួន៤០ម៉ឺនដុល្លារឲ្យទៅភាគីម្ខាងទៀតជាដើមបណ្តឹង។លោក ស៊ឹង ប៊ុណ្ណា ត្រូវសមត្ថ កិច្ចចាប់ ខ្លួននៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ និងត្រូវចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានាភ្នំពេញ លោក ឡុង កេសភារម្យ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនៃស្នងការដ្ឋាននរបាលរាជធាននី ភ្នំពេញ(PJ)នៅថ្ងៃដដែលពាក់ព័ន្ធនឹងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ឲ្យលោក កែវ ហ៊ុន ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងនៅថ្ងៃទី២៣ខែមិថុនានេះថាការឲ្យលោក សឹង ប៊ុណ្ណា បាននៅក្រៅឃុំបណ្តោះអាសន្ននេះ លោកថាដោយសារចៅក្រមពិនិត្យទៅលើលក្ខខណ្ឌនិងនីតិវិធី តាមការស្នើសុំរបស់មេធាវីការពារក្តី។បើតាមអ្នកនំាពាក្យរូបនោះជនត្រូវចោទលោក សឹង ប៊ុណ្ណា ត្រូវចៅក្រម ដាក់ឲ្យជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

ប្រភព៖​ vodhotnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *