លុយ​យក​ទៅ​ណាអស់​?គ្រាន់​តែ​​ផុស​ Status ម្ដង​ក្នុង​គណនី​Instagram Ronaldo ​​ទទួល​បាន​៤០​ម៉ឺន​ដុល្លារ ឈរ​លេខ​៣​លើ​ពិភពលោក

/ អ្នកទស្សនា៖ 212

Hopper គឺ​ជា​ក្រុម​ហ៊ុន​អង់គ្លេស​មួយ​​ ធ្វើ​ការ​លើ​វិស័យ​ផ្ដល់​សេវា​អ៊ីនធឺណិត​​ ហើយ​ធ្វើ​ការ​ស្រាវជ្រាវ​ផ្ដោត​សំខាន់​លើ​បណ្ដាញ​សង្គម​និង​ Instagram បាន​បញ្ជាក់​ថា ​Super Star របស់​ Real Madrid កីឡាករ​ Cristiano Ronaldo ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​តាម​រយៈ​ Instagram។

Ronaldo មាន​អ្នក ​Follows ក្នុង​គណនី​របស់​ដល់​ទៅ​១០៦​លាន​នាក់​ ក្នុង​បណ្ដាញ​សង្គម​ត្រូវ​បាន​គេ​រាយការណ៍​ថា​ រក​បាន​ប្រាក់​ចំណូល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំនួន​៤០​ម៉ឺន​ដុល្លារ ក្នុង​ការ​ផុស​ status ​ម្ដង​លើ ​Instagram។ តែ​យ៉ាង​ក្រុម​ហ៊ុន​ខាង​លើ​មិន​បាន​បង្ហាញ​ ក្រាហ្វីក (Insights) និង​ភស្តុតាង​ជាក់លាក់​មួយ​ចំនួន​ នៃ​ការ​ចុច​មើល​វីដេអូ ​និង​រូប​ផុស​ម្ដង​ៗ​នោះ​ទេ​ថា​តើ​ វីដេអូ​មួយ​ដែល​គាត់​បង្ហោះ​ទៅ​បាន​ប៉ុន្មាន​ View, Share …នោះ​ទេ។

បែប​ណា​ក្ដី​! ស្ថិត​នេះ​បញ្ជាក់​ថា Ronaldo ឈរ​លំដាប់​លេខ​៣​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ ដោយ​តាម​ពី​ក្រោយ​តារា​ស្រី​ Kim Kardashian (លេខ​២)​បាន​៥០​ម៉ឺន​ដុល្លារ​ និង​លេខ​មួយ​ Selena Gomez ​ទទួល​បាន​៥៥​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផស​ម្ដង។ ខាង​ក្រោម​នេះ​ជា​ស្ថិតិ៖

2

ប្រភព៖ kqube

loading...

មតិយោបល់