Mourinho៖​ Ronaldo មិន​ចង់​ត្រឡប់​មក​​ Man Utd វិញ​ទេ​ តែ​អ្វី​ដែល​គាត់​ត្រូវ​​ការ​បំផុត​គឺ​លុយ

/ អ្នកទស្សនា៖ 277

លោក Jose Mourinho ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ព្រមាន​មេ​ធំ​ៗ​របស់ ​Man Utd ដោយ​ប្រឆាំង​មិន​ឲ្យ​ក្លឹប​នាំ​យក ​Cristiano Ronaldo ត្រឡប់​មក​ Old Trafford វិញ។

បិសាច​ក្រហម​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ក្នុង​ការ​ចង់​ឲ្យ​អតីត​កំពូល​ Super Star របស់​ខ្លួន ​មក​លេង​នៅ​អង់គ្លេស​វិញ​ខណៈ​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ធ្លាប់​លេង​នៅ ​Man Utd ចាប់​ពី​ឆ្នាំ ២០០៣​ដល់​២០០៩​បាន​២៩២​ប្រកួត​រក​គ្រាប់​បាល់​បាន​១៨៨​គ្រាប់។

ប៉ុន្តែ​ប្រភព Daily Star បញ្ជាក់​ថា​ Mourinho បាន​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ ​Man Utd មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ និង​ស្មុគស្មាញ​ទៅ​លើ​ព័ត៌មាន​ចចាមអារ៉ាម​​ចង់​បាន Ronaldo ពី​ Real Madrid ទេ​​ ខណៈ​ដែល​កីឡាករ​៣២​ឆ្នាំ​រូប​នេះ ​​ចង់​ចាក​ចេញ​ពី​អេស្ប៉ាញ​ដោយ​សារ​បញ្ហា​រឿង​ពន្ធដារ។ ប្រភព​ជិត​ស្និត​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​បាន​ដក​ស្រង់​សម្ដី​របស់ ​Jose និយាយ​ក្នុង​ Daily starថា ” ទេ! Ronaldo ត្រូវ​ការ​លុយ​ពី ​Real Madrid តែ​មួយ​មុខ​គត់​ ហើយ​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ទេ។”

Ronaldo ​ទើប​តែ​ស៊ីញេ​កុង​ត្រា​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ ​Real Madrid​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ​ខណៈ​មាន​របាយការណ៍​ជា​ច្រើន​បាន​សរសេរ​ថា ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ​មាន​ចន្លោះ​ពី​១៣០​លាន​ផោន​ដល់​២៥០​លាន​ផោន៕

ប្រភព

loading...

មតិយោបល់