ដល់ក! យុវជនម្នាក់​ត្រូវនារីវ័យ​ក្មេង៣នាក់​ចាប់យកទៅរំលោភបូក​រយៈពេល៣ថ្ងៃ

/ អ្នកទស្សនា៖ 836

យុវជន​អាយុ ២៣ ឆ្នាំ ម្នាក់ នៅ​អាហ្វ្រិក​ខាងត្បូង បាន​ត្រូវ​នារី ៣ នាក់ ចាប់ជំរិត​យកទៅ​រំលោភ​បូក ក្នុង​រយៈពេល ៣ ថ្ងៃ ។ ហេតុការណ៍​ដ៏​កម្រ​នេះ បានកើត​ឡើង​នៅ​ទីក្រុង Pretoira (​អាហ្វ្រិក​ខាងត្បូង​) កាលពី​ថ្ងៃទី​២៦ ឧសភា ។​

យុវជន​ដែល​លាក់​ឈ្មោះ​នេះ បាន​ប្រាប់​ប៉ូលីស​ថា នៅ​ថ្ងៃកើតហេតុ គេ​បាន​ហៅ​តាក់ស៊ី​១​គ្រឿង ដើម្បី​ជិះ​ពី​ផ្ទះ​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង ។ គេ​ហាក់​មាន​អារម្មណ៍​ចម្លែក​ពេល​ឃើញ​នៅលើ​តាក់ស៊ី​នេះ​មាន​នារី​វ័យក្មេង​៣​នាក់ តែ​នៅតែ​ទទួលភ្ញៀវ ។ ទោះបី​ដូច្នេះ គេ​ក៏​នៅតែ​ឡើង​ជិះ​តាក់ស៊ី​ដោយ​មិន​គិតគូរ​ច្រើន ។​

​ក្រោយពេល​តាក់ស៊ី​ចេញដំណើរ​បាន​មួយសន្ទុះ ក៏​ស្រាប់តែ​ប្តូរ​ទិសដៅ ចំណែក​ខ្លួនគេ​ត្រូវ​នារី​ទាំងនោះ​បង្ខំ​ឲ្យ​អ​ង្គុ​ង​លើ​កៅអី​ក្បែរ​អ្នកបើក ។ ភ្លាមៗ​នោះ នារី​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​អង្គុយ​ប៉ែក​ខាងក្រោយ ស្រាប់តែ​យក​ម្ជុលចាក់​ចូលខ្លួន​គេ​នូវ​ថ្នាំ​អ្វី​នោះ ធ្វើ​ឲ្យ​គេ​សន្លប់​បាត់ស្មារតី​មួយ​រំពេច ។ ដល់ពេល​ភ្ញាក់​ដឹងខ្លួន នោះបាន​ឃើញថា​ខ្លួន​ត្រូវគេ​ចង​ជាប់​លើ​គ្រែ​ក្នុងផ្ទះ​ចម្លែក​មួយ ។​

បន្ទាប់មក នារី​ទាំង​៣​បាន​ឲ្យ​គេ​ផឹកទឹក​លើក​កម្លាំង និង​ប្តូរ​វេន​គ្នា​រួម​សិច​ជាមួយ​គេ​ច្រើនដង ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ ។​

​ក្រោយ​៣​ថ្ងៃ ត្រូវ​ចាប់ជំរិត រំលោភ​យ៉ាង​ឃោរឃៅ​, នារី​ទាំងនោះ បាន​គ្រវែង​យុវជន​ចោល​លើ​វាលស្រែ​មួយ​នៅ Benoni (​ចម្ងាយ​ពី​រដ្ឋធានី Pretoria ប្រមាណ ៣០ យោជន៍​) ក្នុង​សភាព​ននល​គោក ។​

​ប៉ូលីស​បាន​រកឃើញ​យុវជន​ដែល​បាន​បាត់​ខ្លួន​៣​ថ្ងៃនេះ និង​ប្រញាប់​បញ្ជូនទៅ​មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិត​និយាយថា ជនរងគ្រោះ​មាន​របួស​មួយចំនួន​នៅ​ប្រដាប់ភេទ ដោយសារ​ត្រូវ​រំលោភ​ច្រើនដង ។ យុវជន​នេះ​ក៏ត្រូវ​រងរបួស​ស្មារតី​ធ្ងន់ធ្ងរ ។​​ប៉ូលីស Pretoria កំពុងបើក​ការស៊ើបអង្កេត និង​ស្វែងរក​មុខសញ្ញា​បាន​រំលោភ​ព​ផ្លូវភេទ​យុវជន​ខាងលើ ។តាម​មន្ត្រី​តំបន់​ម្នាក់ នេះ​ជា​ករណី​រំលោភ​ធ្ងន់ធ្ងរ ហើយ​មិន​ថា​ជនល្មើស​ជា​បុរស ឬ ស្ត្រី ក៏​សុទ្ធតែ​ត្រូវ​ដាក់ទោស​យ៉ាង​ម៉ឺងម៉ាត់ ។​

​តាម​ស្ថិតិ ហិង្សា និង​កា​រំលោភ​ផ្លូវភេទ ជា​បញ្ហា​មួយ​គួរ​ប្រកាសអាសន្ន នៅ​អាហ្វ្រិក​ខាងត្បូង ដែល​ទាំង​បុរស និង​ស្ត្រី សុទ្ធតែ​មានលទ្ធភាព​ក្លាយជា​ជនរងគ្រោះ ។ តាម​ការប៉ាន់ស្មាន ក្នុង​១​ឆ្នាំៗ នៅ​ប្រទេស​នេះ កើតមាន​ជាង​កន្លះ​លាន​ករណី​រំលោភ​ត្រូវបាន​ប៉ូលីស​កត់ត្រា ។ ក្នុងនោះ​មាន​ដល់ ២០% ជា​បុរស ៕

2

 

3

ប្រភព៖ ksn

loading...

មតិយោបល់