អភិបាល​រដ្ឋ​ផ្លរីដា​និយាយ​ចំ​ៗ​ថា​ ដូណាល់​ត្រាំ​ គួរតែ​ឈប់​និយាយ​ផ្ដេសផ្ដាស​តទៅទៀត!​

/ អ្នកទស្សនា៖ 167

លោក​ Jeb Bush ​អតីត​អភិបាល​រដ្ឋ​ ផ្លរីដា​ (Florida) នា​ព្រឹក​នេះ​បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ អាមេរិក​ លោក ​ដូណាល់​ ត្រាំ ​ថា​ ចូរ​ឈប់​និយាយ​រឿង​រ៉ាវ​ទាំង​ឡាយ​ណា​ ដែល​មិន​ពិត​ទៀត​ទៅ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ Ibtimes ​នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​​។

បន្ទាប់​ពី​ចាញ់​ក្នុង​ការ​ប្រកួតប្រជែង​ តំណែង​ប្រធានាធិបតី​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ ​លោក Bush ​ដែល​ជា​បង​ប្អូន​ប្រុស​របស់​អតីត​ប្រធានាធិបតី​លោក​ George W. Bush ​និង​ជា​កូន​ប្រុស​ អតីត​ប្រធានាធិបតី លោក​ George H. W. Bush ​បាន​និយាយ​ចំៗ​ថា “សេចក្ដីថ្លែងការណ៍​មិន​ពិត​ទាំងឡាយ​ របស់​លោក ត្រាំ​ គឺ​ជា​រឿង​ដ៏​រំ​ខាន់​មួយ​ ហើយ​ប្រធានាធិបតី​រូប​នេះ​គួរ​តែ​ឈប់​និយាយ​រឿង​ផ្ដេសផ្ដាស​ត​ទៅ​ទៀត”។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​វាយ​ប្រហារ​ជា​ពាក្យសំដី​របស់​លោក​ Jeb Bush ​ខាង​លើ​នេះ​​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក ​ដូណាល់​ត្រំា ​និយាយ​ជាច្រើន​ដង​ថា​ ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​ គ្រប់​ពេល​គឺ​ត្រូវ​បាន​គេ​លួច​ស្ដាប់​៕

2

loading...

មតិយោបល់