៤ ជំហានដើម្បីសម្រេចគោលដៅរបស់អ្នកឲ្យបាននៅឆ្នាំ២០១៧នេះ

/ អ្នកទស្សនា៖ 195

ភ្លេចៗ​ខ្លួន​ខែ​ទីមួយ​នៃ​ឆ្នាំ​២០១៧​​ កន្លង​ផុត​ទៅ​បាត់​​ហើយ ប៉ុន្តែ​តើ​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ដើម្បី​ធ្វើ​កិច្ចការ​អោយ​ប្រសើរ ​ជាង​ឆ្នាំ​២០១៦? គន្លឹះ​ទាំង​៤​ខាង​ក្រោម​នេះ​អាច​នឹង​ជួយ​អ្នក​អោយ​សម្រេច​គោលដៅ​ក្នុង​ ឆ្នាំ​ថ្មី​ប្រកប​ដោយ​ប្រសិទ្ធភាព។

១.បង្កើត​គោលដៅ​ជាក់​លាក់​៣៖មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍ ឬ​ដឹងកត់​សម្គាល់​ដឹង​ថា គោលដៅ​ដែល​ពួក​គេ​បាន​កំណត់​សម្រាប់​ខ្លួន​ឯង​អាច​បាត់បង់​នៅ​ចំណុច​ណា​មួយ​ នៃ​ឆ្នាំ​ដោយសារ​តែ​កង្វះ​​ទឹកចិត្ត។ ដើម្បី​គេច​ផុត​ពី​​បរាជ័យ​ក្នុង​ការ​សម្រេច​គោលបំណង​របស់​អ្នក​ក្នុង​ឆ្នាំ ​២០១៧​នេះ អ្នក​ត្រូវ​សរសេរ​ទុក​ពី​គោលដៅ​ដែល​សំខាន់ៗ​បំផុត​សម្រាប់​អ្នក។

ចូរ​សរសេរ​គោល​ដៅ​សំខាន់ៗ១០​សម្រាប់​អ្នក រាប់​ពី​គោល​ដៅ​សំខាន់​បំផុត​ទៅ​ដល់​គោលដៅ​ដែល​មិន​សូវ​សំខាន់។ ចូរ​ជ្រើសរើស​គោលដៅ​បី​សំខាន់​បំផុត​ពី​ក្នុង​បញ្ជី​នោះ។ ធ្វើ​យ៉ាង​នេះ​អ្នក​នឹង​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​សម្រេច​អោយ​បាន​ ឧទាហរណ៍៖ អ្នក​ត្រូវ​សម្រក​ទម្ងន់។

២. សរសេរ​ផែនការ​ដែល​​អាច​ធ្វើ​បាន​៖ពេល​អ្នក​បាន​សម្រេច​ថា គោលដៅ​អ្វី​ដែល​អ្នក​នឹង​ត្រូវ​បំពេញ អ្នក​នឹង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ត្រឹម​ត្រូវ​ថា​តើ​ត្រូវ​សម្រេច​វា​ដោយ ​វិធី​ណា។

៣.រៀបគំរោង ហើយ​តាម​ដាន៖ពេល​អ្នក​បាន​កំណត់​យក​ផែនការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​ហើយ អ្នក​ត្រូវ​ប្រកាន់​ភ្ជាប់​លើ​ផែន​ការ​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មាន​គោលបំណង​ចង់​រៀន​និយាយ​ភាសា​អង់គ្លេស​អោយ​បាន​នៅ​ឆ្នាំ​ ២០១៧ អ្នក​ត្រូវ​ច្បាស់​ថា​អ្នក​ចូល​រៀន​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អនុវត្តិ​និយាយ​ជាមួយ​មិត្ត​ភក្ដិ​ និង​ជន​បរទេស​ជា​ប្រចាំ និង​រក​អ្នក​វាយ​តម្លៃ​ពី​ស្ថានភាព​ប្រសើរ​ឡើង​នៃ​ការ​និយាយ​របស់​អ្នក។

៤.កុំ​បណ្ដោយ​គោលបំណង​ធំ​របស់​អ្នក​អោយ​ផុត​ពី​ការ​អង្កេត៖មនុស្ស​ជា​ច្រើន​អាច​នឹង​​វង្វេង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​សម្រេច​ នៅ​ឆ្នាំ​២០១៧។ ជា​លទ្ធផល​ពួក​គេ​នឹង​មិន​អាច​សម្រេច​អ្វី​ដែល​ពួក​គេ​ត្រូវការ​សម្រាប់​ ខ្លួន​ឯង​បាន​ទេ។គិត​ដល់​លទ្ធផល​ចុង​ក្រោយ​​ដែល​ការ​បន្ត និង​ប្រឹងប្រែង​តស៊ូ​របស់​អ្នក​នឹង​សម្រេច​បាន ប៉ុន្តែ​កុំ​ដាក់​សម្ពាធ​លើ​វា​ខ្លាំង​ពេក។ការ​ដែល​អ្នក​អាច​សម្រេច​បាន​អ្វី​ដែល​ប្រឹងប្រែង​នឹង​ធ្វើ​អោយ​អ្នក​មាន​កម្លាំង​ចិត្ត​គ្រប់គ្រាន់​ដើម្បីបន្ត​ធ្វើ​កិច្ចការ​ទៀត។

ប្រសិន​បើ​អ្នក​​ចង់​ចេះ​និយាយ​ភាសា​បរទេស​ណាមួយ​នៅ​ចុង​ឆ្នាំ​២០១៧​នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​មែន​រៀន​មួយ​ថ្ងៃ​អោយ​ចេះ​១០០​ពាក្យ​ទេ ប្រសិន​បើ​អ្នក​ដាក់​ផែន​ការ​មួយ​ថ្ងៃ​១០០ពាក្យ​គឺ​ជា​យុទ្ធ​សាស្ត្រ​ សម្លាប់​ទឹក​ចិត្ត​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​កំណត់​ខ្លួន​ឯង​រៀន​អោយ​ចេះ​ត្រឹម​មួយ​ថ្ងៃ​៣​ ពាក្យ ហើយ​អ្នក​ធ្វើ​បាន​សម្រេច​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​នឹង​មាន​ទឹក​ចិត្ត​បន្ត​ដាក់​ផែនការ​អោយ​ខ្លួន​ឯង​ទៀត៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់