ក្រោយ​ពីជោកជ័យជាតារាកំប្លែង នាយពែកមី បោះសម្តីទៅកាន់ នាយកុយ និងនាយក្រឹមថា…..

/ អ្នកទស្សនា៖ 7,916

បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈជាតារាកំប្លែង នាយពែកមី ដែលទស្សនិកជនបានស្គាល់ថាជាតារាកំប្លែងសម័យថ្មី ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិជន ជាមួយក្រុមកំប្លែងរបស់លោកក្រោយការដឹកនាំសម្តែងដោយលោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រ ។

បើទោះបីជានាយ ពែកមី ទទួលបានការចាប់អារម្មណ៍ពីទស្សនិជនយ៉ាងណាក្តី ក៏នាយមិនដែលបំភ្លេចនូវគុណដ៏ធំធេងរបស់តារាកំប្លែងជើងចាស់ទាំងពីររូបដែលជាគណៈកម្មការដាក់ពិន្ទុឲ្យរូបនាយបានជាប់ឈ្មោះជាតារាកំប្លែងរហូតដល់សព្វថ្ងៃ គឺនាយកុយ និងនាយក្រឹម ។

ក្នុងនោះផងដែរ នាយពែកមីក៏បាននិយាយឡើងថា «ទោះដូចពាក្យចាស់ថា រលកក្រោយច្រានរលកមុខ តែពួគាត់នៅតែជាអ្នកមានគុណ នឹងជាគ្រូរបស់ខ្ញុំជានិច្ច បើគ្មានពួកគាត់ ខ្ញុំក៏គ្មានថ្ងៃនេះដែ ។»នេះជាពាក្យពេជ្យដែលធ្វើឲ្យនាយ ពែកមី និងក្រុមកំប្លែងកាន់តែទទួលបានភាពល្បីល្បាញក្នុងវិស័យសិល្បៈកាន់តែខ្លាំង ដោយសារតែរូបនាយមិនដែលបំផ្លេចនូវប្រភពដើម ៕

abc-8-copy-563x1024

abc-9-copy

ប្រភព៖ chnchannel

loading...

មតិយោបល់