ពេជ្រ សោភា រំភើបចិត្តពេលទទួលបាន «មេដាយមាស» តែអកុសលបែជា ….

/ អ្នកទស្សនា៖ 1,651

កាលពីថ្ងៃទី ១១ ខែមករា ម្សិលមិញនេះ មានតារាស្រីប្រុសជាច្រើនដួងបានទទួលគ្រឿងឥស្សរិយយស «មេដាយមាស» ពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទីតាំងនៅ ទីស្នាក់ការកាកបាទក្រហមរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមានរបស់តារាចម្រៀង ពេជ្យ សោភា ផងដែរ ។

1484128539_995453_1484171748_portada_normal_recorte1

តារាចម្រៀង ពេជ្យ សោភា ពិតជាមានក្តីរំភើប និងត្រេកអរជាខ្លាំង នៅពេលនាងទទួលបាន គ្រឿងឥស្សរិយយស  «មេដាយមាស» តែអ្វីដែលនាង សោកស្តាយបំផុត គឹឪពុករបស់នាង មិនបានឃើញរូបនាងទទួលបាននូវដែកគាត់តែងតែរំពឹងទុក ដោយសារតែឪរបស់នាង បានចែកឋានទៅហើយ។

15977832_1192936024095184_8527117746741855138_n

ដោយក្នុងនោះ ពេជ្រ សោភា បានលើកឡើងមកថា «ថ្ងៃនេះនាងខ្ញុំពេជ្រ សោភា បានទទួលនូវមេដៃមាសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជារំភើបណាស់ហេតុអីពេលវេលាល្អបែបនេះអត់មានពុកនៅក្បែរ ចង់អោយពុកមើលមើលថ្ងៃនេះណាស់ កូនអាចទទួលបាននៅមេដៃមាសនេះហើយពុក»។ 

home-of-SEX-WORKERS-08_large

តែទោះបីជាយ៉ាងណានាង ក៏នៅមានម្តាយជាទីស្រលាញ់របស់នាងនៅជាមួយ នឹងចាំមើលភាពជោគជ័យគ្រប់ភារកិច្ចរបស់នាង ផងដែរ ។ លើសពីនោះ ក៏មានបងប្អូនទស្សនិកជន ជាច្រើនដែលតែងតែេនិយមគាំទ្រលើរូបនាងចាំផ្តល់កម្លាំងចិត្តនិងចូលរួមអប់អរជាមួយនាងគ្រប់ពេលវេលា ៕

image2-11

image3-4

 

se-8-3

ប្រភព៖ chnchannel

loading...

មតិយោបល់