ទិដ្ឋភាព​ខាង​ក្នុង​ទីជម្រក នៃ​អតីត​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម៉ិកស៊ីកូ

/ អ្នកទស្សនា៖ 892

អ្នក​ថត​រូប​ជនជាតិ​បារាំង​ម្នាក់ បាន​ចំណាយ​ពេល​ជិត​១​ទសវត្សរ៍ ដើម្បី​ចងក្រង​ឯកសារ នៃ​ជីវិត​រស់​នៅ​របស់​អតីត​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។

រូបថត​ជាច្រើន​សន្លឹក​ត្រូវ​បាន​ថត នៅ​ក្នុង​ទីជម្រក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល សម្រាប់​ស្ត្រី​វ័យ​ចំណាស់​ដែល​គេច​ផុត​ពី​ការ​ធ្វើ​ពេស្យា​កម្ម រួម​ទាំង អំពើ​ហិង្សា និង ការ​កេងប្រវ័ញ្ច​ផ្សេងៗ។

លោក Benedicte Desrus ដែល​ជា​អ្នក​ថត​រូប​ជនជាតិ​បារាំង បាន​ផ្ដិត​យក​រូបភាព ស្ត្រី​វ័យ ៥៥​ឆ្នាំ និង​ចាស់​ជាង​នេះ​ជា​ច្រើន​នាក់ នៅ​ក្នុង​ទីជម្រក​មួយ​កន្លែង មាន​ឈ្មោះ​ថា «Casa Xochiquetzal» ស្ថិត​ក្នុង​រាជធានី Mexico City ប្រទេស​ម៉ិកស៊ីកូ ដែល​បាន​បើក​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ ហើយ​បាន​និង​កំពុង​ជួយ​ដល់​ស្ត្រី​រាប់​រយ​នាក់។ ទីជម្រក​នោះ ផ្ដល់​នូវ​សុវត្ថិភាព និង​សេចក្ដី​ថ្លៃថ្នូរ សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត ដែល​រស់នៅ​តាម​ដង​ផ្លូវ និង​ជា​និច្ចកាល ជួប​ហានិភ័យ​នៃ​គ្រោះថ្នាក់​ខ្ពស់។

គួរ​បញ្ជាក់​ថា រូបថត​របស់​លោក Desrus ត្រូវ​បាន​ថត​តាំង​ពី​ឆ្នាំ​២០០៨ ដល់ ឆ្នាំ​២០១៦ និង​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​សៀវភៅ មាន​ឈ្មោះ​ថា «Las Amorosas Mas Bravas (The Toughest Lovers)» ដែល​សហ​និពន្ធ​ដោយ អ្នក​និពន្ធ​ម្នាក់​ទៀត ឈ្មោះថា Celia Gomez Ramos៕

ប្រភព៖ sabay

loading...

មតិយោបល់