ប្រធានក្រុមហ៊ុន ​Samsung ចូលបំភ្លឺករណីរឿងអាស្រូវពុករលួយ​

/ អ្នកទស្សនា៖ 120

ប្រធានក្រុមហ៊ុន​ Samsung Group លោក Jay Y. Lee បានបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំភ្លឺពាក់ព័ន្ធករណីសង្ស័យថា មានរឿងអាស្រូវពុករលួយប្រើឥទ្ធិពលប្រធានាធិបតីប៉ាក ឃឿនហេ។​

បុគ្គលលេចធ្លោជាច្រើននៅកូរ៉េខាត្បូងជាច្រើននាក់បានក្លាយជាគោលដៅនៃការស៊ើបអង្កេត ពាក់ព័ន្ធករណីរឿងអាស្រូវនយោបាយពុករលួយរបស់លោកស្រីប៉ាក ឃឿនហេ ដែលត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីខែធ្នូ។  លោកស្រីគឺជាប្រជាធិបតីដំបូងដែលជាប់ឆ្នោតតាមការជ្រើសរើសបែបប្រជាធិបតេយ្យ​ ត្រូវដកចេញពីតំណែងដោយសាររឿងអាស្រូវពុករលួយ។ ​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លោក Lee ត្រូវរដ្ឋអាជ្ញាកោះហៅក្នុងនាមជាជនសង្ស័យកាលពីថ្ងៃពុធម្សិលមិញ ដែលពួកគេសង្ស័យថា ក្រុមហ៊ន​Samsung បានផ្តល់លុយប្រមាណ​ជាង២៥លានដុល្លារ ឲ្យទៅមិត្តភ័ក្រប្រធានាធិបតី​កាលពីឆ្នាំ២០១៥ ដើម្បីជាថ្នូលផលប្រយោជន៍មុខរបររបស់ខ្លួន។​ ទោះយ៉ាងណា លោក​ Lee បដិសេធការចោទប្រកាន់នេះ ហើយលោកចូលខ្លួនបំភ្លឺតាមការកោះហៅ។លោក Lee ស្លៀកពាក់អាវធំខ្មៅ អាវក្នុងពណ៌ស និង ក្រវ៉ាត់ក ក្រហម ចូលទៅបំភ្លឺតាមការកោះហៅយ៉ាងសុភាពរាបសារនៅថ្ងៃនេះ៕

ប្រភព៖ vodhotnews

loading...

មតិយោបល់