ផ្លែដូង​​​ជា​ថ្នាំ​​ព្យាបាល​ជំងឺ​ ៨មុខ ប្រកប​ដោយ​ប្រសិទ្ធភាព

/ អ្នកទស្សនា៖ 712

ផ្លែដូងគឺជាប្រភេទផ្លែឈើ មានសារប្រយោជន៍ណាស់ ក្នុងជីវភាពរស់នៅ របស់យើងរាល់គ្នា។ ម្យ៉ាងទៀត វាក៏ជាប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។

តាមការវិភាគរបស់អ្នកវិទ្យាសាស្រ្ត សាច់ដូង និងទឹកដូង រួមផ្សំទៅដោយ ជីវជាតិជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉នជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។

កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូម ក្នុងទឹកដូង មានយ៉ាងច្រើន។ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជៈ បំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិទឹក និងជួយធ្វើឲ្យមានលំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស។សាច់ដូងខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីន ដែលផ្លែឈើដទៃទៀត មិនអាចយកមកប្រៀបផ្ទឹមបាន។

ជាមួយគ្នានេះដែរ យោងទៅតាមការស្រាវជ្រាវ របស់វេជ្ជសាស្រ្តបុរាណចិន បានឲ្យដឹងថា ផ្លែដូងអាចព្យាបាលនូវ ជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។

ដោយឡែក យោងទៅតាមការស្រាវជ្រាវបច្ចុប្បន្ន បានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាងវិញទៀត ដូងអាចប្រើសម្រាប់ ព្យាបាលជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិត នៅក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូង អាចជួយឲ្យស្បែកម៉ដ្ឋល្អ និងរោមចិញ្ចើមដុះ៕

ប្រភព៖ khmertalking

loading...

មតិយោបល់