ADDA ​ប្រាប់ពីការផលិត MV បទ “ពីរ​នាក់​បាន​ហើយ​” មិនសរសើរមិនបាន (មានវីដេអូ)

/ អ្នកទស្សនា៖ 544

សិល្បៈ ៖ មុន​នេះ​ប៉ុន្មាន​នាទី​ Full MV ​បទ​ “ពីរ​នាក់​បាន​ហើយ​” របស់​កញ្ញា​ ADDA និង ​NOLY បាន​ចេញ​នៅ​លើ ​Youtube ​និង​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​ហើយ​ ដែល​សម្ដែង​ដោយ​លោក​ ម៉ា ច័ន្ទបញ្ញា​ និង​តារា​សម្ដែង​ពន្លក​ថ្មី​ឈ្មោះ ​អ៊ិញ ​ដែល​ជា​គូស្នេហ៍​របស់​លោក​។

​MV ​ស៊ី​អារម្មណ៍​នេះ​ ADDA​ បាន​ប្រាប់​ថា ​នាង​បាន​ផលិត​ជា ​Audio​ មាន​រយៈពេល​ជិត​៣​ខែ​មក​ហើយ​ ហើយ​បទ​នេះ​ថត ​MV​ មាន​រយៈពេល​បី​ថ្ងៃ​នៅ កែប ​ ដែល​សម្ដែង​ដោយ​លោក​ ម៉ា​ ច័ន្ទបញ្ញា ​និង​សង្សារ​របស់​គាត់​។ កញ្ញា​បន្ត​ថា​ មូលហេតុ​ដែល​នាង​ជ្រើស​យក​លោក ​ម៉ា ច័ន្ទបញ្ញា ​និង​សង្សារ​របស់​គាត់​សម្ដែង​បទ​នេះ ​គឺ​ដោយ​សារ​ នាង​មើល​ឃើញ​ថា ​អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍​ពិត​ប្រាកដ​ ដូច្នេះ​ហើយ​ការ​សម្ដែង​របស់​គាត់​មាន​លក្ខណៈ​ធម្មជាតិ​។

​ADDA ​បន្ត​ថា ​បទ​នេះ​នាង​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នៅ​ពេល​ MV​​បាន​ទៅ​ដល់​ទស្សនិកជន ​ព្រោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រង់​ចាំ​ MV​ ផ្ទាល់​ខ្លួន​ទី០៩​របស់​នាង​ច្រើន​៕

 

image2-11

image3-4

se-8-3

ប្រភព៖ kqube

loading...

មតិយោបល់