កំពូលរុក្ខជាតិ​​អាច​ព្យាបាល​ជំងឺបាន​ច្រើន​មុខ ព្រមទាំង​បញ្ហាគ្មាន​កូន

/ អ្នកទស្សនា៖ 839

មនុស្សភាគច្រើន​ប្រហែលជា​មិន​ទាន់​ធ្លាប់​ យិន​ស៊ិន​ស៊ីបឺរី នៅឡើយ។ យិនស៊ិននេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុងការ​ជួយ​បង្កើន​ថាមពល​មិនគួរ​ ឱ្យជឿ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​អស់​កម្លាំង​រ៉ាំរ៉ៃ ក៏អាច​ទទួលទាន​យិនស៊ិន​នេះ​បាន​ដែរ។ ជាការ​ពិតណាស់ ឱសថនេះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​អ្នក​អត្ថពល​កីឡាករ​ជនជាតិ​រុស្សី និង​តារា​វិទ្យា​សាស្ត្រ ដើម្បី​ជួយ​ពង្រឹង​ថាមពល​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​ពួកគេ។ យិនស៊ិនស៊ីបឺរី ត្រូវបាន​ណែនាំ​ដំបូងគេ​នៅប្រទេស​ភាគ​ខាង​លិចក្នុងឆ្នាំ ១៩៥០។

អ្វីទៅ​ជាយិន​ស៊ិនស៊ីបឺរី?៖យិនស៊ិនស៊ីបឹរី មាន​លក្ខណៈ​ខុសប្លែក​ពី​យិនស៊ិន​ធម្មតា។ វាមាន​ដើម​កំណើត​ពីប្រទេស​រុស្សី, អាស៊ីខាង​ជើងឆៀង​ខាងកើត, តំបន់​មួយ​ចំនួន​នៅប្រទេស​ចិន និង​ប្រទេស​ជប៉ុន។ សមាស​ធាតុ​សកម្ម​ដែលត្រូវ​បាន​គេរក​ឃើញ​នៅក្នុង​យិនស៊ិន​អាច​ផ្តល់​ អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​ភាពស៊ាំ។ វាក៏សម្បូរ​ទៅ​ដោយ​វីតាមីន A, B6 និង​ស័ង្កសី។ យិនស៊ិនស៊ីបឺរី នេះ​ត្រូវ​បានគេ​យកទៅ​ធ្វើជា​ឱសថ​បុរាណ​នៅក្នុង​ប្រទេស​ភាគ​ខាងកើត​អស់​ រយៈពេល​រាប់រយឆ្នាំ ដើម្បី​ជួយ​បង្កើន​ថាមពល, ជួយ​បង្កើន​កម្លាំង និង​ព្យាបាល​អាការៈផ្តាសាយ, រងារ។

អាថ៌កំបាំង​នៃយិនស៊ិនស៊ីបឺរី៖សារធាតុ​ចម្រាញ់​ចេញ​ពីស្លឹក និង​ដើម​យិនស៊ិនស៊ីបឺរី អាច​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង និង​ជួយ​បង្កើន​សមត្ថភាព​រាងកាយ។ វាក៏ត្រូវ​បានគេ​រកឃើញ​ថា អាចជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ផងដែរ។ តាមការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ថា យិនស៊ិននេះ​អាចជួយ​ពង្រឹង​គ្រប់ផ្នែក​លើ​រាងកាយ​របស់​មនុស្ស។ ដោយសារ​យិនស៊ិន​នេះមាន​ផ្ទុកនូវ​សារធាតុ​ម្យ៉ាង​ហៅថា adaptogenic ដូច្នេះ​វាអាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​បាន។

អត្ថប្រយោជន៍​សុខភាព​ដែល​បាន​ពីយិនស៊ិនស៊ីបឺរី

ជំនួយ​ដល់ខួរក្បាល៖វាបានផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រព័ន្ធ​ឈាម។ វាជួយ​រក្សា​លំហូរ​ឈាម​ឱ្យបាន​ត្រឹមត្រូវ, ផ្តល់​ខ្យល់​អុកស៊ី​សែន និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត​ទៅ​ឱ្យរាង​កាយ និង​ខួរ​ក្បាល។

– ជួយ​ពង្រឹងដល់​ការគិត និងការចងចាំ

– ការពារការរលាក

– បង្កើនការការពារ​ដល់​រាងកាយ​ប្រឆាំង​នឹងការ​ឆ្លង​មេរោគ និងវីរុស

– កាត់បន្ថយអាការៈអស់កម្លាំងរ៉ាំរ៉ៃ

– ជួយព្យាបាលអាការៈគេងមិនលក់

– ជួយពង្រឹងការធ្វើ​ចលនា​របស់អ្នក​ហាត់កីឡា

– កាត់បន្ថយអាការៈលើសឈាម

– ព្យាបាលអាការៈរាំងរដូវ និងបញ្ហា​មករដូវ

– ជួយពង្រឹងប្រព័ន្ធដង្ហើម

– ជួយព្យាបាលជំងឺស្វាយ

– ជួយកម្ចាត់សារធាតុពុល​ចេញពី​ក្នុងថ្លើម

– ប្រយុទ្ធប្រឆាំងនឹងធាតុ​វិទ្យុសកម្ម និង​ប្រភេទ​នៃជំងឺ​មហារីក​មួយចំនួន

– ប្រឆាំងនឹងជំងឺផ្តាសាយ រងារ

– ជួយកាត់បន្ថយ​ជាតិស្ករ និងជាតិ​កូឡេស្តេរ៉ុល​ក្នុងឈាម

– ការពារអាការៈធ្លាក់​ឈាម​ខុស​ប្រក្រតី

-ជួយព្យាបាលបញ្ហា​គ្មានកូន។ វាជួយ​សម្រួល​ដល់​មុខងារ​របស់​ស្បូន

-ព្យាបាលជំងឺអ័រម៉ូនតេសតូស្តេរ៉ូន​តិច​របស់បុរស។

វិធីប្រើយិនស៊ិនស៊ីបឺរី៖យោងតាម​ការចេញ​ផ្សាយ​សាកល​វិទ្យាល័យ Maryland Medical Center បានឱ្យ​ណែនាំ​ថា ជាទូទៅ​គួរ​ទទួល​ទាន​យិនស៊ិន​នេះឱ្យ​បានពី ៥០០ ទៅ ៣០០០ ក្រាមក្នុង​មួយថ្ងៃ។ យិនស៊ិនស៊ីបឺរីនេះ ត្រូវបាន​គេយក​ទៅ​ធ្វើជា​ថ្នាំគ្រាប់, ម្សៅ និង​តែ ហើយ​បាន​ដាក់លក់​លើទីផ្សារ៕

ប្រភព៖ khmerpropey

loading...

មតិយោបល់