សុន្ទរកថាចុងក្រោយរបស់ អូបាម៉ា មុនចាកចេញពីតំណែងធ្វើឲ្យពលរដ្ឋអាមេរិករន្ធត់ចិត្ត

/ អ្នកទស្សនា៖ 338

លោក អូបាម៉ា បានទទួលស្គាល់ពីការខកចិត្តរបស់ខ្លួនក្នុងរយៈពេល៨ឆ្នាំដឹកនាំអាមេរិកដោយមិនអាចអូសទាញពលរដ្ឋអាមេរិកជឿជាក់ទៅលើរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ។ លោកបានថ្លែងសុន្ទរកថា ចុងក្រោយធ្វើឲ្យអ្នកគាំទ្រលោកមានការរន្ធត់ចិត្តយ៉ាង ខ្លាំង។ ក្នុងនោះលោកបានលើកឡើងថាប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាល ព្រួយបារម្ភនិងការផ្លាស់ប្តូរជាទ្រង់ទ្រាយធំក្រោយការផ្លាស់មេដឹកនាំ។

នៅក្នុងសុន្ទរកថារបស់លោក អូបាម៉ា បានបញ្ជាក់ថា បាននៅផ្ទះគឺជារឿងដ៏ អស្ចារ្យលោកអ្នកដឹងទេ Michelle និងខ្ញុំ មានការរំភើបចិត្តជាខ្លាំង ចំពោះការជូនពររបស់លោកអ្នកក្នុងរយៈពេលជាច្រើនថ្ងៃ កន្លងមក។ នៅពេលនេះដល់វេនខ្ញុំអរ គុណដល់លោកអ្នកវិញម្តង បើទោះបីមិន បានជួបផ្ទាល់ក្តី។ អស់លោកអ្នកបានធ្វើ ឲ្យខ្ញុំក្លាយជាប្រធានាធិបតីក្លាយជាបុរសល្អជាងមុន។នៅក្នុងសុន្ទរកថាចុងក្រោយនោះលោក អូបាម៉ា បានស្រក់ទឹកភ្នែកពេលនិយាយ ដល់ប្រពន្ធជាទីស្រឡាញ់ជាម្តាយរបស់ កូនទាំងពីរ និងជាមិត្តដ៏ជិតស្និទ្ធបំផុតក្នុង រយៈពេល២៥ឆ្នាំកន្លងមក។

កាលពីឆ្នាំ២០០៨ពិភពលោកទាំង មូលបានអបអរសាទរចំពោះជោគជ័យ របស់លោក អូបាម៉ា ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ ក្នុងប្រវត្តិ សាស្ត្រអាមេរិកលោកគឺជាមនុស្សស្បែកខ្មៅទីមួយដែលបានចូលកាន់តំណែងកំពូល នេះ។ មនុស្សម្នាជាច្រើនបានផ្ញើរក្តីសង្ឃឹមនៅនឹងលោក។

លោក អូបាម៉ា សាមញ្ញទន់ភ្លន់ ស្លូត ពិតមែន តែមិនទន់ជ្រាយទេ។ ពេលណា ត្រូវម៉ឺងម៉ាត់គឺម៉ឺងម៉ាត់។ ជាក់ស្តែងក្នុង សំណុំរឿងចោរព័ត៌មានវិទ្យាលួចទិន្នន័យ របស់គណបក្សប្រជាធិបតេយ្យក្នុងពេលឃោសនាបោះឆ្នោត។ រដ្ឋាភិបាលលោក បើទោះបីជាជិតផុតអាណត្តិ តែបានចាត់ វិធានការដាក់ទណ្ឌកម្មរុស្ស៊ីឲ្យរុស្ស៊ីបាក់ មុខលើឆាកអន្តរជាតិ។ ឱកាសចុងក្រោយ នេះលោក អូបាម៉ា ចង់បង្ហាញថា លោក មិនដែលខ្លាច ពូទីន ទេ បើសិនជា ពូទីន មិនគោរពលោក និងសហរដ្ឋអាមេរិក។

ក្នុងវិស័យបរិស្ថានរដ្ឋាភិបាលលោក អូបាម៉ា បានចូលរួមជ្រោមជ្រែងឲ្យមានកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។ អាមេរិក និងចិនគឺជាកំពូលប្រទេសបញ្ចេញ ឧស្ម័នពុល តែប្រទេសទាំងពីរបានចាប់ដៃ គ្នាសន្យាកាត់បន្ថយវា។ ជាក់ស្តែងលោក អូបាម៉ា គឺជាប្រធានាធិបតីអាមេរិកតែម្នាក់គត់ដែលបានធ្វើច្បាប់បង្កើតតំបន់អភិរក្សធម្មជាតិ និងជីវចម្រុះច្រើនជាងគេបង្អស់។ គ្មាននរណាម្នាក់ធ្វើបានស្មើនឹងលោក អូ បាម៉ា ទេ ក្នុងវិស័យនេះ។

ក្នុងរយៈពេលកាន់តំណែងលោកបានអនុវត្តគោលនយោបាយការបរទេស លោក អូបាម៉ា មានស្មារតីមួយដែលគួរ កោតសរសើរគឺស្មារតីបង្រួបបង្រួមចាប់ ដៃគ្នាកសាងសន្តិភាពនឹងគ្នា។ ស្មារតីនេះ បានចេញជាផ្លែផ្កាតាមរយៈការផ្លាស់ប្តូរជានាគ្នាឡើងវិញរវាងសហរដ្ឋអាមេរិកនឹង គុយបា។ នេះគឺជាទំព័រប្រវត្តិសាស្ត្រមួយធំណាស់ដែលលោក អូបាម៉ា បានសរសេរ។ ផ្លែផ្កាមួយទៀតនោះគឺកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរអុីរ៉ង់។ អុីរ៉ង់ និងអាមេរិក មើលមុខគ្នាមិនត្រង់ជាង២០ឆ្នាំដោយសារតែបញ្ហានេះ។ ការចរចាគ្នា បានអូសបន្លាយរាប់ឆ្នាំទម្រាំសម្រេចបានកាលពីឆ្នាំ២០១៥។ បើបន្តឲ្យអុីរ៉ងនៅឯកោគឺមិនខុសពីបន្តឲ្យខ្លាសំងំសន្សំកម្លាំងនោះទេ។ វិធីដែលល្អ បំផុតដែលលោក អូបាម៉ា យល់ឃើញគឺ និយាយជាមួយអុីរ៉ង់ដោយស្មោះត្រង់ក្នុងនាមជាមិត្តមិនមែនជាសត្រូវ។

នៅក្នុងពេលដែលលោក អូបាម៉ា កាន់ អំណាចលោកទទួលបានជោគជ័យនៅ ក្នុងការសម្លាប់មេដឹកនាំភេរវកម្ម អូសាម៉ា ប៊ិនឡាឌិន តែបរាជ័យចំពោះសំណុំរឿង ស៊ីរី។ ទាំងនោះក៏ដោយសារនយោបាយបែបសន្សឹមៗឬក៏បែបទន់ភ្លន់នេះដែរ ដែល លោក អូបាម៉ា ត្រូវបានគេរិះគន់ទាក់ទិន នឹងនយោបាយការបរទេសរបស់លោកជាពិសេសទាក់ទិនទៅនឹងវិបត្តិនៅស៊ីរី។ ជា ការពិតគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះ ហើយមេដឹកនាំប្រទេសណាមួយដែលធ្វើ ទៅត្រូវរហូតដែរ។ មួយវិញទៀតយើងក៏ មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាដែរ។

ក្នុងសំណុំរឿងស៊ីរីលោក អូបាម៉ា បាន ធ្វើរឿងមួយដែលគ្រប់គ្នាយល់ថា អាចជា ភាពកំសាក។ លោក អូបាម៉ា កំសាកដោយ មិនចង់ធ្វើសង្រ្គាមដោយផ្ទាល់នៅស៊ីរីដូច ដែលអាមេរិកធ្លាប់ធ្វើនៅអុីរ៉ាក់ និងអាហ្វ ហ្គានីស្ថាន។ ការណ៍នេះបានធ្វើឲ្យរុស្ស៊ី ឆក់ឱកាសជួយរដ្ឋាភិបាល បាសា អាល់ អាសាដ ឲ្យមានប្រៀបឡើងវិញ។ ទីបំផុត ស្ថានការណ៍ប្រែប្រួលទាំងស្រុង ហើយអ្នក ដែលរងគ្រោះគឺប្រជាជនស៊ីរី ព្រោះត្រូវបន្តស្ថិតក្រោមអំណាចផ្តាច់ការរបស់ បាសា អាល់អាសាដ។

គ្រប់គ្នាទទួលស្គាល់ថា បើលោក អូបា ម៉ា សម្រេចចិត្តបញ្ជូនទ័ពថ្មើរជើងទៅវាយ កងទ័ព បាសា អាល់អាសាដ ទាន់ពេល វេលាម្ល៉េះស្ថានភាពនៅស៊ីរីមិនដុនដាបដូចសព្វថ្ងៃនេះទេ។ ក៏ប៉ុន្តែយើងក៏គួរយល់ដែរ ថា វាជាកាលៈទេសៈមួយលំបាកណាស់ សម្រាប់លោក អូបាម៉ា។ ក្នុងនាមជាប្រធា នាធិបតីអាមេរិកលោកបានសន្យាថា នឹង ដកទ័ពចេញពីអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ប្រជាជនអាមេរិកនឿយណាយមិនចង់ឃើញ ប្រទេសខ្លួនបញ្ជូនកូនបញ្ជូនចៅទៅស្លាប់នៅស្រុកអ្នកដទៃនោះទេ។ ម្យ៉ាងវិញទៀត ការធ្វើសង្រ្គាមនៅបរទេសចំនាយប្រាក់ច្រើនណាស់។ ទាំងអស់នេះហើយដែល លោកអូបាម៉ា ត្រូវថ្លឹងថ្លែង។ វាអាចជាកំហុស យុទ្ធសាស្ត្ររបស់លោក អូបាម៉ា តែយ៉ាងណាវាមិនមែនជាកំហុសរបស់លោកតែ ម្នាក់ឯងទេក្នុងវិបត្តិនៅស៊ីរី៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់