ទី​បំផុត​ MSN​ ជួយ​គ្នា​ទម្លាក់​ Ath.​ Bilbao​ បាន​សម្រេច​ជើង​ទី​ពីរ​យប់​មិញ (មានវីដេអូ)

/ អ្នកទស្សនា៖ 134

ទី​បំផុត​ Barcelona​ នៅ​តែ​ស្វែង​រក​បាន​កៅអី​សម្រាប់​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ពាន​ Copa​ del​ Rey​ ក្រោយ​ពី​វាយ​បក​យក​ឈ្នះ​ Athletic​ Bilbao​ ៣-១​ វិញ​ក្នុង​ជើង​ទី​ពីរ​កាល​កាល​ពី​យប់​មិញ​នេះ​។

បី​គ្រាប់​របស់​ Barcelona​ គឺ​រក​បាន​ដោយ​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​ (MSN​) ក្នុង​នោះ​ Luis​ Suarez​ ជា​អ្នក​បើក​ឆាក​រក​បាន​មួយ​គ្រាប់​នាំ​មុខ​នៅ​នាទី​៣៦​ ខណៈ​ Neymar​ ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ក្នុង​នាទី​៤៧​បន្ថែម​គ្រាប់​ទី​ពីរ​នាំ​មុខ​បណ្ដោះអាសន្ន​ យ៉ាងណាមិញ រំលង​បាន​៤​នាទី​បន្ទាប់​ខ្សែ​ការពារ​ Enric​ Saborit​ របស់​ Bilbao​ តែត​បញ្ចូល​ទី​បាន​សម្រេច​តាម​បាន​មួយ​គ្រាប់​វិញ​ក្នុង​នាទី​៥១​ប៉ុន្តែ​លទ្ធផល​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ Barca​ ពោល​នាទី​៧៧​ Lionel​ Messi​ ជា​អ្នក​ស៊ុត​ Free-kick​ រក​គ្រាប់​បាល់​ទី​បី​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Barcelona​ បំបាក់​ Athletic​ Bilbao​ ដោយ​លទ្ធផល​ ៣​ទល់​នឹង​១​ ឡើង​ទៅ​វគ្គ​បន្ត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Barcelona​ បាន​ប្រកួត​ចាញ់​ Athletic​ Bilbao​ កាល​ពី​ជើង​ទី​មួយ​ក្នុង​លទ្ធផល​ ២-១​ ដោយ​ឡែក​ជើង​ទី​ពីរ​នេះ​ពួក​គេ​បាន​វាយ​បក​ឈ្នះ​ ៣-១​ វិញ​ ហើយ​លទ្ធផល​នេះ​ក៏​ធ្វើ​ឲ្យ​ Bilbao​ អស់​សិទ្ធ​ឡើង​វគ្គ​បន្ត​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ផង​ដែរ​៕

 

1484128539_995453_1484171748_portada_normal_recorte1

1484170397_760718_1484171842_sumario_normal

Barcelona-v-Athletic-Club-Copa-del-Rey-Round-of-16-Second-Leg

Untitled-1-12

ប្រភព៖ kqube

loading...

មតិយោបល់