ទាហាន​រថក្រោះ​អាមេរិក​បាញ់​កាំភ្លើង​ធំ​ផ្ទុះ​យ៉ាង​កក្រើក​ឆ្លើយ​តប​សត្រូវ​នៅ​អឺរ៉ុប​

/ អ្នកទស្សនា៖ 755

នៅ​ថ្ងៃ​ទី​១១​ខែ​មករា​នេះ​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់​ ឆ្ពាះ​ទៅកាន់​ទីក្រុង​ Drawsko ​Pomorskie ​ប្រទេស​ហូឡង់​ ដោយ​ដង្ហែក្បួន​រថក្រោះ​ចំនួន​៣៥​គ្រឿង​ និង​កង​ប្រដាប់​អាវុធ​រាប់ពាន់​នាក់​ទៀត​ ក្នុង​គោលបំណង​ធ្វើ​ប្រតិបត្តិការ​ការពារ​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប​ នេះ​បើ​យោង​តាម​សារព័ត៌មាន​​ Express បាន​ចុះ​ផ្សាយ​។

ក្រុម​ទាហាន​រថក្រោះ​អាមេរិក​ (UPI) ​បាន​ឲ្យ​ដឹង​ថា​ កងទ័ព​សហរដ្ឋអាមេរិក​ជាង​១,៦០០​នាក់​ ទាហាន​បញ្ជា​រថក្រោះ​៣៥​នាក់​ រថក្រោះ​បាញ់​គ្រាប់​បែក​ម៉ាក​ M109​ និង​ម៉ាស៊ីន​បាញ់​គ្រាប់​កាំភ្លើង​ខ្នាត​ធំ​ផ្សេងៗ​ជាច្រើន​ទៀត​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ​ ម្យ៉ាង​ទៀត​ដំណើរ​ធម្មយាត្រា​​​ឆ្ពោះ​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​សេចក្ដីប្ដេជ្ញាចិត្ត​របស់​អាមេរិក​ ក្នុង​ការ​ជួយ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប​ ដែល​ត្រូវ​បាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​ធ្វើ​ការ​គំរាម​កំហែង​។

ប្រភព​ខាង​លើ​បាន​បន្ត​ឲ្យដឹង​ថា​ ថ្មីៗ​នេះ​ពួកគេ​បាន​បាញ់​កាំភ្លើង​ធំ​មួយ​ផ្ទុះ​យ៉ាង​កក្រើក​នៅ​ព្រំដែន​ប្រទេស​អាល្លឺម៉ង់​ ជា​ការ​គំរាម​សត្រូវ​ពី​ចម្ងាយ​ទៀត​ផង​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ទាហាន ​UPI ​របស់​សហរដ្ឋ​អាមេរិក​ខាង​លើ​នេះ​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​ជិត​ពីរ​សប្ដាហ៍​​ ដោយ​ឆ្លងកាត់​ប្រទេស​ជាច្រើន​ដូច​ជា​ លីទុយអានី​ ប៉ូឡូញ​ ស្លូវ៉ាគី​ ហុងគ្រី​ និង​ជាច្រើន​ប្រទេស​ផ្សេង​ទៀត​ ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​រវាង​សម្ព័ន្ធមិត្ត​អឺរ៉ុប អង្គការណាតូ​​ និង​រុស្ស៊ី​ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​លើក​ទីបី​ផ្ទុះ​ឡើង​៕

Barack-Obama-Background

Lee1

1eea52b7617364edb4f7a76ba3acf75d

ប្រភព៖ kqube

loading...

មតិយោបល់