ខេម ធ្វើឲ្យប៉ែន សារ៉ាវខ្មាសគេពេញស្រុក ព្រៃនប់

/ អ្នកទស្សនា៖ 1,969

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺលោក ខេម បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីមង្គលការប្អូនប្រុសតារាសម្តែង ប៉ែន សារ៉ាវ កាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅស្រុកព្រៃ នប់ ខេត្តព្រះសីហនុ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលតារាចម្រៀងខេម បានឡើងថ្លែងលើឆាកនិងបាញ់ពាក្យសម្តីធ្ងន់ៗទៅកាន់ប៉ែន សារ៉ាវថា គ្មានសមត្ថភាពរកគូស្នេហ៍រៀបការទុកឲ្យប្អូនប្រុសរៀបការមុន។

តារាចម្រៀង ខេម បានបង្ហាញវត្តមានក្នុងពិធីមង្គលការខាងលើគ្រាដែលលោកត្រូវបានលោក ប៉ែន សារ៉ាវ ដែលជាមិត្តស្លាប់រស់អញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការប្អូនប្រុសលោកឈ្មោះ ប៉ែន សារ៉ាត់។ ដើម្បីផ្តល់កិត្តិយសដល់ម្ចាស់កម្មវិធី និងជាការលើកមុខមាត់ក្រុមគ្រួសារភាគីខាង ប្រុសខេម បានឡើងបង្ហើរសំនៀងផ្ញើជូនភ្ញៀវចូលរួម។ ឆ្លៀតឱកាសឡើងច្រៀង ខេម បានចំអន់ទៅកាន់ ប៉ែន សារ៉ាវថា ខេមលើកជាសំណួរថា «ប៉ែន សារ៉ាវ ជា មនុស្សគ្មានលទ្ធភាពរកមិត្តស្រីនឹងគេទេឬជាមនុស្សមិនកើត ទើបបណ្តាលឲ្យប្អូន រៀបការមុនបាន?» ដែលសំណួរនេះបាន ធ្វើឲ្យប៉ែន សារ៉ាវ អៀននិងខ្មាសដល់ភ្ញៀវចូលរួមជាខ្លាំងរហូតភ្ញៀវខ្លះគិតថា លោកគឺ ជាភេទទី៣។

ប៉ែន សារ៉ាវ ប្រាប់ថា លោកនិងតារា ចម្រៀងខេម ស្រលាញ់រាប់អានគ្នាដូចជា បងប្អូនបង្កើត ព្រោះតែពួកលោកបានចាប់ផ្តើមជីវិតសិល្បៈចាប់តាំងពីឆ្នាំ២០០៧ជាមួយគ្នា។ លោកថា ខេម និងលោកគោរពស្រលាញ់ក្រុមគ្រួសារគ្នាទៅវិញទៅមកហើយការនិយាយចំអន់លេងសើចដាក់គ្នាគឺជារឿងធម្មតាចំពោះគ្នា។ លោកថាលោក និងក្រុមគ្រួសារពិតជាមានកិត្តិយសដែលតារាចម្រៀងលំដាប់ជួរមុខបង្ហាញវត្តមានក្នុងនាមជាភ្ញៀវក្នុងកម្មវិធីមង្គលការប្អូនលោក។ តួឯកក្នុងរឿង «អ្នកប្រដាល់ឡឺកឺ» រូបនេះលើកឡើងថាការចំអន់នៅលើឆាក របស់ខេម ពិតជាធ្វើឲ្យលោកខ្មាសអៀន ខ្លាំង។ លោកបញ្ជាក់ថា ប្អូនប្រុសលោក វ័យ២៦ឆ្នាំហើយបានរៀបការមុន ប៉ុន្តែលោកនៅមិនទាន់ស្វែងរកគូគាប់ទ្រនាប់ ចិត្តឃើញនៅឡើយ។ លោកលើកឡើង ដែរថា មិនមែនលោកស្រលាញ់ប្រុសដូចគ្នាទេគឺមកពីមិនមាននារីដែលត្រូវចិត្ត ព្រោះកន្លងមកលោកធ្លាប់ឈ្វេងយល់ជា មួយនឹងនារីមួយចំនួន ប៉ុន្តែហាក់មិនចុះ សម្រុងគ្នាទើបបែកគ្នាទៅហើយពេលនេះលោកនៅទំនេរនៅឡើយ។

ទោះបីជារងការបាញ់ដោយពាក្យសម្តី រហូតស្ពឹកមុខយ៉ាងណាក្តីក៏លោកនៅតែថ្លែងអំណរគុណចំពោះតារាចម្រៀងខេមដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធី រៀបមង្គលការប្អូនប្រុសលោក និងបង្ហាញពីការស្រលាញ់រាប់អានគ្នាចាប់តាំងពីគ្រាលំបាករហូតដល់បច្ចុប្បន្ន៕

1eea52b7617364edb4f7a76ba3acf75d Barack-Obama-Background Lee1

obarak

se-8-2

se-9-2

se-10-1

se-11-1

se-13-1

se-14-1

TheBridge-004

Zig-Ziglar

zigziglarclaimed01-730x362222

ប្រភព៖ nokorwatnews

loading...

មតិយោបល់