អ្នក​និពន្ធ​អាមេរិក​លោក​ Zig Ziglar៖ «​​​សេដ្ឋី​មាន​ទូរទស្សន៍​តូច តែ​បណ្ណាល័យ​ធំ តែ​អ្នក​ក្រ​មាន​ទូរទស្សន៍​ធំ​តែ​បណ្ណាល័យ​តូច​»

/ អ្នកទស្សនា៖ 274

នៅ​ពេល​និយាយ​​ដល់​ពាក្យ​ថា ​អ្នក​មាន​ និង ​អ្នក​ក្រ គេ​តែង​ព្យាយាម​សិក្សា​ទៅ​លើ​កត្តា​ជាច្រើន ​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​ថា ​ហេតុ​អ្វី​​អ្នក​ខ្លះ​មាន​ខ្លាំង​​ ហើយ​អ្នក​ខ្លះ​ក្រខ្លាំង​។ ​​អ្នក​ខ្លះ​យល់​ឃើញ​ថា ​​មូល​ហេតុ​ដែល​នាំ​ឲ្យ​ក្រ គឺ​បណ្ដាល​មក​ពី​​ការ​គិត​ និង ទម្លាប់​អសកម្ម​មួយ​ចំនួន ជា​ហេតុ​នាំ​ឲ្យ​លទ្ធផល​ចេញ​មក​​គឺ​មិន​សមប្រកប​។

​​សម្រាប់​​លោក Zig Ziglar​ អ្នក​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក ​និង ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ការ​គិត​ ​បាន​​លើក​ឡើង​ថា​៖«​ពួក​អ្នក​មាន​តែង​មាន​​ទូរទស្សន៍​តូច​តែ​បណ្ណាល័យ​ធំ តែ​អ្នក​ក្រ​មាន​ទូរទស្សន៍​ធំ​តែ​បណ្ណាល័យ​តូច​»។

ក្នុង​ន័យ​នេះ​​លោក​ចង់​បញ្ជាក់​ថា ​ពួកគេ​អ្នក​មាន​​គេ​ផ្ដល់​តម្លៃ​ទៅ​លើ​​ការ​សិក្សា​ ​ការ​ស្រាវជ្រាវ ​តាមរយៈ​ការ​អាន​សៀវភៅ​ផ្សេងៗ​ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​ និង ការ​គិត​ឲ្យ​ទាន់​សម័យ​កាល​។ អ៊ីចឹង​ហើយ​បាន​ជា ពួកគេ​តែង​ចំណាយ​ពេល​ជាមួយ​នឹង​បណ្ណាល័យ​របស់​ខ្លួន​ ជាជាង​អង្គុយ​មើល​កម្មវិធី​ទូរទស្សន៍​ដែល​មិន​សូវ​មាន​ប្រយោជន៍​។ ចំណែក​​​អ្នក​ក្រ​វិញ ​ចូល​ចិត្ត​ការ​​កម្សាន្ត​ ឬ អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​រីករាយ​ ប៉ុន្តែ​​គ្រាន់​តែ​ជា​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​វា​នាំ​ឲ្យ​បាត់បង់​ពេលវេលា​ និង ប្រយោជន៍​ក្នុង​រយៈពេល​វែង​។

​ដូច្នេះ ​បើ​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ ​ក្នុង​ពិភព​ដ៏​សែន​ប្រកួត​ប្រជែង​បច្ចុប្បន្ន​នេះ ​យើង​ត្រូវ​តែ​ធ្វើ​​ជា​មនុស្ស​​​ព្យាយាម​សិក្សា​ ​ស្រាវជ្រាវ ​​ទោះបី​ជា​រៀន​ដល់​កម្រិត​ណា​ ឬ ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ ​ព្រោះ​ការ​សិក្សា​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ​៕

ប្រភព៖ bizkhmer

loading...

មតិយោបល់