ម្តាយ ថៃ នរៈ​ពិ​ទូ មិន​ចង់​រស់ ពេល​លេចឮ​ព័ត៌មាន​សមត្ថ​ក​ចិ្ច​ចាប់ពី​រឿង​គ្រឿងញៀន​

/ អ្នកទស្សនា៖ 2,217

​រាជធានី​ភ្នំពេញ : អ្នកស្រី ងិន ម៉ា​នី​យ៉ា បាន​បញ្ចេញ​សារ​ខ្លី​មួយ​ថា ពេលខ្លះ​អ្នកស្រី​លែង​ចង់​រស់​ហើយ ដើម្បី​បាន​ផុត​ទុក្ខ​ទាំងឡាយ ខណៈ​ព័ត៌មាន​ពី​ការឃាត់ខ្លួន​របស់​កូន​អ្នកស្រី​កំពុង​បន្ត​ចុះ​ផ្យា​យ នៅតាម​សារព័ត៌មាន​នានា​។​

​នៅលើ​បណ្ដាញ​សង្គម អ្នកស្រី ងិន ម៉ា​នី​យ៉ា អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈ​សត្យា បាន​បញ្ចេញ​សារ​ថា “​ពេលខ្លះ ចង់​ស្លាប់​តែម្ដង ឲ្យ​វា​ផុត​ទុក្ខ​”​។ ជុំវិញ​សារ​ខ្លី​នេះ មិត្តភក្ដិ​លើ​បណ្ដាញ​សង្គម​របស់​អ្នកស្រី​ជាច្រើន​បាន​ចូលមក​ផ្ញើ​សារ លើកទឹកចិត្ត អ្នកខ្លះ​ជជីក​សួររក​ហេតុផល​ពិតប្រាកដ​។​

​យ៉ាងណា​គេ​មិនឃើញ​អ្នកស្រី​ឆ្លើយតប​ឡើយ ដោយ​មិនដឹងថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍ គឺ​សារ​ម្ចាស់​ខារ៉ាអូខេ ម៉ា​នី​យ៉ា ខេ​ធី​វី រូបនេះ ត្រូវបាន​បញ្ចេញ​បន្ទាប់ពី​ព័ត៌មាន​ថា ថៃ នរៈ​ពិ​ទូ ដែលជា​តំណក់ឈាម​អ្នកស្រី​ជាមួយ​ឯកឧត្តម ថៃ នរៈ​សត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដោយ​សង្ស័យ​ក្នុង​បទ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​តាម​ព័ត៌មាន នៅ​រសៀល​ម្សិលមិញ​នេះ តារា​សម្តែង និង​ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ ថៃ នរៈ​ពិ​ទូ និង​គូកន​៥​នាក់​ទៀត ដែល​ក្នុងនោះ​មាន​នារី​ម្នាក់​ដែល​គេ​សង្ស័យថា​ជា​ភរិយា​របស់ខ្លួន​ផង ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​ជួញដូរ​ថ្នាំញៀន​៕​

donald_trump_flag

drunkk1 se-30

ប្រភព៖ kntnews

loading...

មតិយោបល់