G-Devith ចេញវីដេអូសុំទោស និ​ងប្រា​ប់ថា​ខ្លួ​នមិ​ន​មែន​ជា​G-Dragonទេ (មានវីដេអូ)


/ អ្នកទស្សនា៖ 298

តារាចម្រៀងរ៉េបកំពុងល្បីឈ្មោះ  ងួន ចាន់ដេវីត ឬ G-devith បានចេញឃ្លីបវីដេអូខ្លីមួយទាំងយប់ ដោយបាននិយាយសុំទោសអ្នកគាំទ្រខ្លួនយ៉ាងខ្លី និងប្រាប់ថាលោកមិនមែនជា GD ទេ ទាក់ទងនឹងរឿង ដែលល្បីកក្រើកចុងក្រោយនេះ មានទៅដល់សារព័ត៌មានថៃចុះផ្សាយផងថា លោកគឺជា G-Dragon ទី២ នៅស្រុកខ្មែរ ។

នៅក្នុងឃ្លីបវីដេអូដ៏ខ្លីមួយនេះ តារាចម្រៀងវ័យក្មេងរូបសង្ហា និងមានកម្ពស់ខ្ពស់ស្រឡះលោក G-devith បាននិយាយយ៉ាងខ្លីថា៖ «សុំទោស all Friend ខ្ញុំមិនមែន GD (G-Dragon) ទេ សុំទោស» ហើយបានសរសេរនៅលើវីដេអូនោះថាទៀតថា៖ «Sorry all friend សុំទោសបងប្អូនទាំងអស់គ្នា ឈប់ឈ្លោះគ្នាទៅ សុំទោស»។

គួរឱ្យដឹងដែរថា កន្លងមកលោក ងួន ចាន់ដេវីត ក៏ធ្លាប់បានប្រាប់ពេញមាត់ថា G-Dragon គឺជាអាយដល (Idol) សំណព្វចិត្តរបស់ខ្លួន៕សូមទស្សនាវីដេអូខាងក្រោម៖

 

drunkk1

ប្រភព៖ chnchannel

loading...

មតិយោបល់