ប៉ា​គី​ស្ថាន​សម្ព័ន្ធមិត្ត​របស់​ចិន​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ ចេញពី​នាវាមុជទឹក​ប្រកបដោយ​ជោគជ័យ​


/ អ្នកទស្សនា៖ 273

គេហទំព័រ​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​ចិន​ និង​កំពុង​មាន​ជម្លោះ​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ឥណ្ឌា​នោះ​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ របស់​ខ្លួន​ជា​លើក​ទី​១​ចេញពី​នាវាមុជទឹក​ប្រកបដោយ​ជោគជ័យ​ ។​

donald_trump_flag

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ា​គី ​ស្ថាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មី​ស៊ី​ល​ធុន​ Babur-III​ ដែល​បាន​បាញ់​សាកល្បង​ជា​លើក​ទី​១​ចេញពី​នាវាមុជទឹក​ក្នុង​សមុទ្រ​ឥណ្ឌា​ ទទួល​បាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នោះ​ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ទៀត​ផង​ ។​

drunkk1

មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ របស់​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ទំនើប​កម្ម​ចេញពី​មី​ស៊ី​ល​ធុន​ Babur-II​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ឆ្នាំ​២០០៥​ ។​ មី​ស៊ី​ល​ប្រភេទ​នេះ​មាន​ប្រវែង​៦,២៥​ម៉ែត្រ​ ទម្ងន់​ប្រមាណ​១,៥​តោន​ អាច​បាញ់​ក្នុង​ល្បឿន​៨៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ។​

kushner_824

ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​ទំនើប​កម្ម​ និង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​នេះ​ នឹង​អាច​បង្ក​ឲ្យ​មាន​សភាព​តានតឹង​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះទឹកដី​ជាមួយ​ ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា​ ៕​

ប្រភព៖ dtn7

loading...

មតិយោបល់