កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌​និង​ជា​​អតីត​តារា​សម្តែង​ ថៃ​ នរៈវិទូ​ ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿង​ញៀន

/ អ្នកទស្សនា៖ 1,198

រាជធានី​ភ្នំពេញ៖ លោក ថៃ​ នរៈ​ពិទូ ដែល​ជា​អតីត​ហ្រេ្វស៊ីលេខ១ ១ ឆ្នាំ២០០៦ ជាអតីតតារា​សម្ដែង និង​ត្រូវ​ជា​កូន​បង្កើត របស់​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្ប លោក​ថៃ នរៈ​សត្យា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ នៅ​រសៀល​ថ្ងៃទី ១០ ខែ​មករា ឆ្នាំ​២០១៧ ក្រោយ​ពី​កងកម្លាំង​បាន​ចុះ​បង្ក្រាប​កន្លែង​លក់​និង​ចែកចាយ​គ្រឿងញៀន ដោយ​ចាប់​បាន​ជនសង្ស័យ​ខាងលើ និង​បក្ស​ពួក​ចំនួន​​៥​នាក់​ទៀត។

លោក ប៉ង់ ចាន់សុយុទ្ធារា ដែល​ជា​អ្នក​ដឹកនាំ​ការ​ចុះ​បង្ក្រាប​នេះ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ ធ្វើ​ឡើង​ក្នុង​ទីតាំង​ខារ៉ា​អូខេ​យីហោ The Sound Family KTV ​ហើយ​បាន​រក​ឃើញ​សារធាតុ​ញៀន​ជាច្រើន ដែល​ជនសង្ស័យ​បាន​យក​កន្លែង​នេះ​សម្រាប់​ធ្វើ​អាជីវកម្ម​ក្នុង​ការ​លក់ដូរ​របស់​ខ្លួន​។

ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​នៃ​ជនសង្ស័យ​ទាំងនោះ ស៊ាន សុណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ បាន​អោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន​ទី១. ហេង យូសុង ភេទប្រុស អាយុ​៣២ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង ទី២. ថៃ នរពិទូ អតីត​តារា​សម្តែង ​ភេទប្រុស អាយុ​៣២ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ទី៣. ភា ប៊ុនហេង ភេទប្រុស អាយុ​៣២ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ទី៤.​ ហាប់ សុវត្ថិ ភេទប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ទី​៥. អោក រតនៈ ប៉ុណ្ណិកា ភេទ​ស្រី​អាយុ​២៧ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់២​ខណ្ឌ​ទូលគោក ភ្នំពេញ​ និង​ទី៦. ហ៊ុន​ ម៉ាណា ភេទស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

លោក​បន្ត​ថា វត្ថុតាង​ដែល​បាន​ដក​ហូត​រូម​មាន ថ្នាំ​ញៀន​ប្រភេទ​កេតាមីន ៣ថង់​ ទម្ងន់​០.៨៨​ក្រាម ឧបករណ៍​ (ពុម្ព) សម្រាប់​កែ​ច្នៃ​ថ្នាំញៀន អិស្តាស៊ី​ចំនួន​២ ថ្នាំ​អំពូល​ Diazepam ២​អំពូល ថ្នាំគ្រាប់SEPAM ១៦​បន្ទះ​ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​ទៀត៕

drunkk1

se-30

Untitled-1

ប្រភព៖ kqube

loading...

មតិយោបល់