ប្រធាន​ FIFA​ ប្រកាស​បន្ថែម​រហូត​ដល់​៤៨​ក្រុម​ក្នុង​ព្រឹត្តិការណ៍​ World​ Cup​ ២០២៦​

/ អ្នកទស្សនា៖ 207

ថ្មី​ៗ​នេះ​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ FIFA​ បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ពី​ព្រឹត្តិការណ៍​ប្រកួត​ World​ Cup​ ប្រចាំ​៤​ឆ្នាំ​ម្ដង​នឹង​ធ្វើ​ការ​បង្កើន​រហូត​ដល់​៤៨​ក្រុម​បន្ទាប់​សម្រេច​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ​។

ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទី​ក្រុង​ Zurich​ កាល​ពី​យប់​មិញ​ប្រធាន​សហព័ន្ធ​ FIFA​ លោក​ Gianni​ Infantino​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ FIFA នឹង​បង្កើន​ក្រុម​ពី​៣២​ទៅ​ដល់​៤៨​ក្រុម​ចាប់​ពី​ឆ្នាំ​២០២៦​ត​ទៅ​ យ៉ាងណាមិញ​ ការ​សម្រេច​ផ្លាស់​ប្ដូរ​ច្បាប់​ថ្មី​នេះ​ដែរ​មាន​ន័យ​ថា​គ្រប់​ក្រុម​ទាំង​អស់​នឹង​ចែក​ជា​ចេញ​១៦​ពូល​ដោយ​ក្នុង​ពូល​នីមួយ​ៗ​មាន​៣​ក្រុម​ក្នុង​ការ​ប្រកួត​ជម្រុះ​ដើម្បី​ទម្លាក់​ឲ្យ​នៅ​សល់​៣២​ក្រុម​ទើប​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​តែ​ម្ដង​។

សូម​បញ្ជាក់​ដែរ​ថា​ កំណែ​ទម្រង់​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​ក្នុង​ឆ្នាំ​២០២៦​ ចំណែក​ឯ​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​គឺ​នៅ​រក្សា​ច្បាប់​ចាស់​ដដែល​៕

1

 

 

2

ប្រភព៖ kqube

loading...

មតិយោបល់