រឿងពិត​មួយចំនួន​អំពី​ការមាន​កូន ដែល​គូស្វាមីភរិយា​គួរ​ដឹង


/ អ្នកទស្សនា៖ 244

គូស្វាមីភរិយា​ដែល​ព្យាយាម​ចង់​មាន​កូន ត្រូវ​ប្រកាន់ខ្ជាប់​ទម្លាប់​ញ៉ាំ​អាហារ​ល្អៗ ជំនួយដល់​សុខភាព និង​កាត់បន្ថយ​អារម្មណ៍តានតឹង​ផងដែរ។ ហើយ​ក៏​ត្រូវ​ចៀសវាង​ពី​ការជក់​បារី និង​ផឹក​ស្រា ដូច្នេះ​ឱកាស​មាន​កូន​អាច​មាន​ច្រើន។ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា គូស្វាមីភរិយា​យ៉ាងតិច​ណាស់ ៤០% គ្មាន​កូន​ម្តងហើយ​ម្តងទៀត​ដោយ​គ្មាន​មូលហេតុ។

អ្នកជំនាញ​ផ្នែក​សុខភាព​និយាយ​ថា គូស្នេហ៍​ភាគច្រើន​មិនបាន​ព្យាយាម​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការទូន្មាន​ឡើយ នៅពេល​គម្រោង​ចង់​មាន​កូន​របស់​ពួកគេ​បាន​បរាជ័យ។ ដូច្នេះ នេះ​ជា​ការពិត​មួយចំនួន​ទាក់ទង​នឹង​ការយក​កូន។

ការពិត​ទី ១៖ទិន្នន័យ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា គូស្នេហ៍ ២០% មាន​កូន​បាន​សម្រេច​ក្នុង​រយៈពេល ១ខែ​ដំបូង ស្របពេល​ដែល​គូស្នេហ៍ ៦៣% ទៀត​អាច​ឈានដល់​គោលដៅ​បាន តែ​ត្រូវ​ប្រើ​រយៈពេល ៦ខែ។

ការពិត​ទី ២៖ទឹករំអិល​ខ្លះ ជាពិសេស​ទឹក​អាច​ជួយដល់​បំលាស់ទី​របស់​កោសិកា​មេជីវិត​បុរស​ទៅរក​អូវុល​ដើម្បី​បង្កកំណើត។

ការពិត​ទី ៣៖នៅពេល​គូស្វាមីភរិយា​គ្មាន​បញ្ហា​សុខភាព​ផ្សេងៗ​ណាមួយ​ទេ ពួកគេ​អាច​មាន​ឱកាស​នឹង​មាន​កូន​យ៉ាងតិច​ណាស់ ១០-២០% ស្ទើតែ​ជារៀងរាល់​ខែ។

ការពិត​ទី ៤៖ការទទួលទាន​ម្នាស់​អាច​ជួយដល់​ការបង្កកំណើត។ ក្រោយ​រយៈពេល​បញ្ចេញ​អូវុល​បាន ៥ថ្ងៃ ស្ត្រី​ទទួលទាន​ម្នាស់ ហើយ​ចាំមើល​លទ្ធផល។

ការពិត​ទី ៥៖តើ​អ្នក​ដឹង​ទេ​ថា បញ្ហា​ខ្សោះ​ជាតិទឹក​ក្នុង​ខ្លួន​ក៏​អាច​ប៉ះពាល់ដល់​ការមាន​កូន​ដែរ? ពិសារ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ។

ការពិត​ទី ៦៖បុរសៗ​យ៉ាងហោច​ណាស់ ១៥% មិន​អាច​ធ្វើឱ្យ​ស្ត្រី​មាន​កូន​បាន ក្រោយ​ពេល​ពួកគេ​មាន​វ័យ​ច្រើន​ជាង ៣៦ឆ្នាំ។

ការពិត​ទី ៧៖មិន​ថា អ្នក​ជា​បុរស ឬ​ស្ត្រី​ទេ អាយុ​បាន​ប៉ះពាល់ដល់​ការមាន​កូន​របស់​អ្នក។ នៅពេល​អ្នក​ស្ថិត​ក្នុង​វ័យ​ក្បែរៗ ២៥ឆ្នាំ ឱកាស​នៃ​ការមាន​កូន​របស់​អ្នក​អាច​មាន​ដល់​ច្រើន​ជាង ៩៥% ហើយ ៨៦% នៅពេល​អ្នក​មាន​វ័យ​ល្បាក់ ៣៤ឆ្នាំ ៧០% ពេល​អ្នក​ស្ថិត​ក្នុង​វ័យ​ក្រោម ៤៥ឆ្នាំ និង​ត្រឹមតែ ៤% ប៉ុណ្ណោះ ក្រោយ​ពេល​អ្នក​មាន​វ័យ ៤៥ឆ្នាំ បើសិន​អ្នក​ជា​មនុស្ស​ប្រុស។

ការពិត​ទី ៨៖អ្វី​ដែល​ពិបាក​ជឿ​បំផុត​នោះ​គឺ ការចាក់​ម្ជុល​វិជ្ជសាស្ត្រ​មាន​ប្រសិទ្ធិភាព​ព្យាយាម​បញ្ហា​អត់កូន​របស់​ស្ត្រី​បាន។

ការពិត​ទី ៩៖ការសិក្សា​មួយចំនួន​បាន​បង្ហាញ​ថា ស្ត្រី​អត់កូន​ដោយ​គ្មាន​មូលហេតុ​ច្រើន​ជាង ៤០% អាច​មាន​កូន​វិញ​បាន ក្រោយ​ពេល​ព្យាបាល​ដោយ​ប្រើ​ម្ជុល​វិជ្ជសាស្ត្រ។

ការពិត​ទី ១០៖ទោះជា​យ៉ាងណា វា​ស្តាប់​ទៅ​គួរឱ្យ​ចម្លែក​បន្តិច តែ​ការពាក់​ស្រោមជើង​ក្នុង​ពេល​រួមភេទ​អាច​ជួយ​ពង្រឹង​ចរាចរណ៍​ឈាម​ឱ្យ​រត់​បាន​ស្រួល និង​ជួយ​ឱ្យ​ឆាប់​មាន​កូន។

ការពិត​ទី ១១៖ការស្ទាបស្ទង់​ជាច្រើន​បាន​អះអាង​ថា កម្រិត​អារម្មណ៍តានតឹង​ថយ​ចុះ ឱកាស​នៃ​ការមាន​កូន​នឹង​កើនឡើង៕

ប្រភព៖ mungkulkar

  • TAG
loading...

មតិយោបល់