ភ្នំពេញ​ក្រោនចុះ​កុង​ត្រា​យក​កីឡាករ​បរទេស​បី​នាក់​ត្រៀម​រដូវ​កាល​ថ្មី​​ និង​AFC CUP

/ អ្នកទស្សនា៖ 153

បន្ទាប់​ពី​តែង​តាំង​អ្នក​ចាត់​ការ​ថ្មី​សញ្ជាតិ​ជប៉ុន​​​កាល​ពី​ម្សិលមិញ​​ នៅ​ថ្ងៃ​នេះ​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​ចុះ​កុង​ត្រា​យក​កីឡាករ​បរទេស​បី​នាក់​បន្ថែម​ទៀត ​ដើម្បី​ជួយ​ក្រុម​ធ្វើ​ព្យុះភ្លៀង​ក្នុង​លីក​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​អន្តរជាតិ​ AFC CUP។

កីឡាករ​ទី​មួយ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ Futa Nakamura ​ដែល​ធ្លាប់​ចំណាយ​ពេល​លេង​នៅ​ប្រទេស​អូស្ត្រាលី​៣​ឆ្នាំ ​ជាមួយ​ក្លឹប​ Sunshine Coast Fire ក្លឹប ​Blacktown Spartans ​។ កីឡាករ​រូប​នេះ​នឹង​ពាក់​អាច​លេខ​២២​ឲ្យ​ភ្នំពេញ​ក្រោន​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។

26wo1

មួយ​ទៀត​! ភ្នំពេញ​ក្រោន​ ក៏​បាន​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយក្រែន​ Volodymyr Ordynskyi ។​រូប​គេ​ធ្លាប់​លេង​ក្នុង​ក្លឹប​ Arsenal Bila Tserkva ដែល​ជា​ក្លឹប​ស្ថិត​ក្នុង​​លីក​លំដាប់​ទី​៣​របស់​អ៊ុយក្រែន។​ បន្ទាប់​មក​ទៀត​រូប​គេ​ប្ដូរ​មក​លេង​ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ក្លឹប​ FC Gagra និង​ធ្លាប់​មាន​បទ​ពិសោធន៍​លេង​ក្នុង​ Europa League កាល​ពី​ឆ្នាំ ២០១១។

ក្រោយ​មក​ក៏​ទៅ​លេង​នៅ​ក្លឹប​ MFC Mykolaiv ក្នុង​ទឹក​ដី​កំណើត​វិញ ​ហើយ​ក៏​បន្ត​ប្ដូរ​លេង​នៅ​ប្រទេស​ម៉ុងតេណេក្រូ​គឺ​ក្លឹប​ FK Decic និងFK Radnicki Berane ។​កីឡាករ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​៨៥​ឲ្យ​ភ្នំពេញ​ក្រោន។
ចំណែក​ចុង​ក្រោយ​គេ​គឺ​កីឡាករ​ Chiharu Kosuge ដែល​មាន​តួនាទី​ជា​ខ្សែ​ការពារ​កណ្ដាល​ហើយ​រូប​គរេចំណាយ​ពេល​លេង​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​ក្លឹប​ Sunshine Coast Fire ៕

2017-01-09_15.44.28

ប្រភព៖ kqube

loading...

មតិយោបល់