តោះស្តាប់ Original Song ! បទ​​ «អ្នកអត់សង្សារ​លើកដៃ» របស់ ជុំ លីណូ ​បន្តិចមើល៍​ ពី​រោះ​​កម្រិត​ណា​? (មានវីដេអូ)

/ អ្នកទស្សនា៖ 410

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យ លើការជ្រើសនិពន្ធ ចម្រៀង «Original Song» បានប្រមាណ៣ឬ៤បទមកហើយនោះ ថ្មីៗនេះ អតីតតារាចម្រៀង របស់ផលិតកម្ម សាន់ដេ ដែលបច្ចុប្បន្នជ្រកក្រោមដំបូល ផលិតកម្មថ្មី «Sastra» លោក ជុំ លីណូ បានបង្ហាញជាផ្លូវការ នូវចម្រៀង «Original Song» ជាចង្វាក់ញាក់ថ្មីមួយទៀត មានចំណងជើងថា «អ្នកអត់សង្សារលើកដៃ» បង្កការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ។

ជាមួយគ្នានឹងការបង្ហាញចេញនូវ «Original Song» បទញាក់កន្ត្រាក់អារម្មណ៍នេះ តារាចម្រៀងលោក ជុំ លីណូ ក៏បានប្រកាសស្នើឲ្យមានការគាំទ្រ ពីសំណាក់មហានផងដែរ ដើម្បីជាកំលាំងចិត្ត សម្រាប់ស្នាដៃ នៃការនិពន្ធរបស់កូនខ្មែរគ្រប់ៗរូប។ ភ្លាមៗនោះ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានការបន្តចែករំលែកយ៉ាងច្រើន ព្រមជាមួយការលើកទឹកចិត្តនឹងគាំទ្រ ថា មួយបទរបស់លោក ជុំ លីណូ ស្វាគមន៍ឆ្នាំថ្មី២០១៧នេះ ពិតជាមិនធម្មតាឡើយ។

សម្រាប់ «Original Song» បទថ្មី «អ្នកអត់សង្សារលើកដៃ» របស់តារាចម្រៀង ជុំ លីណូ ដែលទើបត្រូវបានធ្វើការបង្ហោះផ្សព្វផ្សាយ នៅលើបណ្តាញសង្គម កាលពីថ្មីៗនេះ គឺជាស្នាដៃនិពន្ធ សាច់ភ្លេង និងមេឡូឌីថ្មី ពីសំណាក់ខ្លួនលោកដោយផ្ទាល់។

ដូច្នេះ ដើម្បីបានដឹងថា តើ «Original Song» បទញ៉ាក់របស់លោក ជុំ លីណូ ពីរោះកម្រិតណា សូមបង្វែរអារម្មណ៍មហាជន មកស្តាប់បទនេះទាំងអស់គ្នា៖

 

28_1

ប្រភព៖ khmertalking

loading...

មតិយោបល់