រូ​បង្វឹក​ព័រទុយហ្គាល់​ចេញ​មុខ​បកស្រាយ​ចំៗ​ រឿង​ Ronaldo ​ដើរ​តួ​យក​មុខ​មាត់​ខ្លាំង

/ អ្នកទស្សនា៖ 198

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ លោក​ Fernando Santos ​បាន​ធ្វើការ​គោរព​សរសើរ​ដល់ ​Cristiano ​Ronaldo ​កីឡាករ​ឆ្នើម​របស់​ខ្លួន​ថា​ រូបគេ​បាន​ដើរ​តួ​ដូចជា​កីឡាករ​ទី​១២​អញ្ចឹង​ ក្នុង​អំឡុង​ពេល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2016។​

នៅ​ក្នុង​ការប្រកួត​នេះ​ Ronaldo​ បាន​ចូល​ក្នុង​តារាង​លេង​បាន​ត្រឹម​២៥​នាទី​ប៉ុណ្ណោះ​ ហើយ​ត្រូវ​សែង​ចេញ​ពី​ការប្រកួត​ ដោយសារ​ជួប​បញ្ហា​របួស​ជង្គង់​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ Eder​ បាន​ជួយ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​មួយ​គ្រាប់​ ធ្វើឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​ក្នុង​លទ្ធផល​១​ទល់​នឹង​០។​

ទន្ទឹមគ្នា​នោះ​មាន​ប្រិយមិត្ត​បាល់ទាត់​មួយ​ចំនួន​បាន​និយាយ​ថា​ Ronaldo​ មិន​សូវ​បាន​ជួយ​អ្វី​ប៉ុន្មាន​ទេ​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ហើយ​មក​ទល់​ពេល​នេះ​ផង​ដែរ​លោក​ Santos​ បាន​ធ្វើការ​បកស្រាយ​រឿង​នេះ​ដោយ​លើក​សរសើរ​ Ronaldo ​ទាក់ទង​នឹង​តួនាទី​របស់​រូបគេ​ ក្នុង​ការ​ជួយ​ក្រុម​រហូត​បាន​ទទួល​ជោគជ័យ។​

ក្នុង​នោះ​គ្រូ​បង្វឹក​រូបនេះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ “Cristiano​ បាន​ដើរតួ​ជា​ចំណែក​មួយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ នៅ​ពេល​Ronaldo​ ត្រលប់​មក​ទីលាន​វិញ​ ក្រោយពេល​រូបគេ​ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន​ប្រកួត​ គឺ​យើង​ប្រៀប​ដូចជា​មាន​កីឡាករ​១២​នាក់​អញ្ចឹង​”។​

ទាក់ទង​នឹង​ការ​រិះគន់​ដែល​ថា​ Ronaldo ​ដើរ​តួ​ដូច​គ្រូ​បង្វឹក​យក​មុខ​មាត់​ខ្លាំង​ជាង​លោក​ Santos​ ទៀត​ គ្រូ​បង្វឹក​វ័យ​៦២​ឆ្នាំ​រូប​នេះ​ បាន​បកស្រាយ​ថា​ “​ការ​ចូលរួម​កម្លាំង​ចិត្ត​ដើម្បី​ជោគវាសនា​របស់​ក្រុម​ វា​គឺ​ជា​កម្លាំង​មួយ​ ហើយ​វា​មិន​មែន​ជា​រឿង​ដែល​ខុសឆ្គង​អ្វី​នោះ​ទេ”​៕

28_1

ប្រភព៖ kqube

loading...

មតិយោបល់