Laptop ​ជំនាន់​ថ្មី​​អេក្រង់​បី​តម្លៃ​ជិត​៤.០០០​ដុល្លារ​នឹង​ចេញ​លក់​ឆាប់ៗ​នេះ (មានវីដេអូ)

/ អ្នកទស្សនា៖ 270

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ Razer ​UAS ​Ltd​ បាន​បង្ហាញ​គម្រោង​ដ៏​ទំនើប​អស្ចារ្យ​មួយ​ ក្នុង​ការផលិត​ Laptop​ ស៊េរី​ថ្មី​ម៉ាក Razer ​Inc.បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុង​ការ​បំពេញ​ការងារ​លើ​គ្រប់​វិស័យ​។

លោក ​Min-Liang Tan នាយក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញ​ពី​លក្ខណៈ ពិសេស​ខ្លះៗ​​របស់​ Laptop​ នេះ​ថា​ ការផលិត​ឡើង​នូវ​កុំព្យូទ័រ​នេះ​ គឺ​បំពាក់​អេក្រង់​ចំនួន​បី​បញ្ជា​ដោយ​ម៉ាស៊ីន​តែ​មួយ​ ដែល​មាន​ទំហំ​រហូត​ដល់​ 17.3-inch ​គុណភាព​កម្រិត​ 4K ​IGZO ​និង​មាន​ Resolution ​11,520 x 2160 ​ទៀត​ផង​។ ម្យ៉ាង​ទៀត​លោក​បាន​បន្ថែម​ថា ​រូប​លោក​កំពុង​ត្រៀម​នឹង​ចេញ​លក់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ក្នុង​តម្លៃ​ជិត​៤​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​នាយក​ប្រតិបត្តិការ​ខាងលើ​ពុំ​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​របស់ ​Laptop​ នេះ ​ក៏​ដូច​ជា​កាលបរិច្ឆេទ​ក្នុង​ការ​ចេញ​លក់​នោះ​ទេ​ ដោយសារ​ការផលិត​កំពុង​ស្ថិត​ក្នុង​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​បន្ថែម​៕

4F11ACi

ប្រភព៖ kqube

loading...

មតិយោបល់