កីឡាករ​ Real​ Madrid​ ៥​រូប​អាច​ជាប់​ឈ្មោះ​ក្នុង​ FIFA​ FIFPro​ World​11​ 2016​

/ អ្នកទស្សនា៖ 98

កីឡាករ​ឆ្នើម​របស់​ក្រុម​ខ្លាំង​អេស្ប៉ាញ​ Real​ Madrid​ ចំនួន​៥​រូប​ដែរ​គេ​រំពឹង​ថា​អាច​នឹង​ជាប់​ឈ្មោះ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ល្អ​ទាំង​១១​នាក់​របស់​ FIFA​ FIFPro​ World11​ ប្រចាំ​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

កំពូល​កីឡាករ​ឆ្នើម​ទាំង​៥​របស់​ Real​ Madrid​ រួម​មាន​ Cristiano​ Ronaldo​, Sergio​ Ramos​, Marcelo​, Luka​ Modrić​, និង​ Toni​ Kroos​ គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​អាជីព​ប្រមាណ​ជាង​២៥,០០០​នាក់​ដែល​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ហើយ​រំពឹង​ថា​ពួក​គេ​នឹង​មាន​លទ្ធភាព​ខ្ពស់​ជាង​គេ​ក្នុង​ការ​យក​ឈ្នះ​កីឡាករ​មក​ពី​ក្រុម​ផ្សេង​ៗ​ក៏​ដូច​ជា​ក្រុម​គូ​ប្រជែង​ Barcelona​ និង​ Atlético​ Madrid​ ស្រប​ពេល​ Griezmann​ និង​ Messi​ ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​កីឡាករ​ល្អ​បំផុត​ទាំង​១១​នាក់​នេះ​ផង​ដែរ​ ហើយ​អាច​ចាប់​ដៃ​គូ​ក្នុង​តំបន់​ប្រយុទ្ធ​ជាមួយ​ CR7​ ថែម​ទៀត​ផង​។គួរ​រំលឹក​ដែរ​ថា​ លទ្ធផល​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ Zurich​ ប្រទេស​ស្វីស​នៅ​ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​៕

ប្រភព៖ kqube

loading...

មតិយោបល់