រំលោភ​ក្មេង​ទៀត​ !! ចប់​ហើយ​តាឯង​ រស់មិនស្រួលទេ​ ចាប់ពីថ្ងៃនេះទៅ​…

/ អ្នកទស្សនា៖ 390

ខេត្តក្រចេះ ៖ កាលពី​រសៀល​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា បាន​ចាប់រំលោភ​ក្មេងស្រី​ម្នា​ក់នៅ​ចំណុច​វាល​ម្រះ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភពឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សុំ ឡឹម ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឃ.ដ.រ ទើបតែ​មាន​អាយុ១៤ឆ្នាំ​ប៉ុណ្ណោះ ។ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ vd7news

loading...

មតិយោបល់