ហាម​ដាច់ខាត​ទទួលទាន​អាហារ ៨មុខ​នេះ បើ​អ្នក​មិន​ចង់​ឱ្យ​រលូត​កូន

/ អ្នកទស្សនា៖ 528

អារម្មណ៍​ភ័យខ្លាចបំផុត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​គឺ បញ្ហា​រលូត​កូន។ បញ្ហា​រលូត​កូន​អាច​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវចិត្ត​របស់​ស្ត្រី។

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ពេលវេលា​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ងាយនឹង​រងគ្រោះបំផុត​ក្នុង​ជីវិត​របស់​ស្ត្រី។ នាង​ត្រូវ​មើលថែ​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អបំផុត។ សូម្បីតែ​កំហុសឆ្គង​តិចតួច​ក៏​អាច​បណ្តាលឱ្យ​មាន​ផលវិបាក​បញ្ហា​សុខភាព ប៉ះពាល់ដល់​ទាំង​ម្តាយ និង​កូន។

សារធាតុចិញ្ចឹម និង​ទម្លាប់​ទទួលទាន​អាហារ​របស់​ម្តាយ ដើរ​តួនាទី​សំខាន់​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មិនថា​អ្វី​ដែល​ម្តាយ​ទទួលទាន​ទេ វា​ក៏​បាន​ទៅដល់​ទារក​ក្នុង​ផ្ទៃ​ដែរ។ ដូច្នេះ ម្តាយ​ទទួលទាន​អាហារ​កាន់តែ​ប្រសើរ ឱកាស​នៃ​បញ្ហា​សុខភាព​កាន់តែ​តិច។ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​ទូទៅ​មួយចំនួន​ដែល​អ្នក​ត្រូវ​ចៀសវាង​ដាច់ខាត ដើម្បី​ការពារពី​បញ្ហា​រលូត​កូន។

១. បន្លែ ផ្លែឈើ​មិនទាន់​បាន​លាង៖បន្លែ និង​ផ្លែឈើ​ដែល​មិនទាន់​បាន​លាង មាន​ផ្ទុកនូវ​មេរោគ​ផ្សេងៗ ដែល​អាច​បង្ក​ការឆ្លង​មេរោគ បណ្តាលឱ្យ​ស្ត្រី​រលូត​កូន។

២. ផឹក​កាហ្វេ​ច្រើន៖ការទទួលទាន​កាហ្វេ​ច្រើន​ក្នុង​អំឡុងពេល​ពពោះ​ក៏​អាច​បណ្តាលឱ្យ​រលូត​កូន ព្រោះ​ជាតិ​កាហ្វេអ៊ីន​អាច​បង្កើន​កម្តៅ​ខ្លាំង​ក្នុង​ខ្លួន​ស្ត្រី។

៣. ពិសារ​តែបៃតង​ច្រើន៖ការសិក្សា​បាន​អះអាង​ថា ការផឹក​តែ​បៃតង​ច្រើន​ជាង ១ពែង​ក្នុង ១ថ្ងៃ​អាច​បណ្តាល​ឱ្យ​ស្ត្រី​រលូត​កូន ព្រោះ​តែបៃតង​ក៏​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ដែរ។

៤. ផ្លែ​គូលែន៖ផ្លែ​គូលែន ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង ព្រោះ​វា​អាច​បង្កើន​កម្តៅ​ក្នុង​ខ្លួន បង្ក​ឱ្យ​លំហូរ​ឈាម​តាម​ទ្វារមាស និង​រលូត​កូន។

៥. គ្រាប់​ល្ង៖គ្រាប់​ល្ង ជា​ធាតុផ្សំ​មួយ​ប្រភេទ​ទៀត​ដែល​អាច​បង្កើន​កម្តៅ​ក្នុង​ខ្លួន​ស្ត្រី​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​នៅពេល​លាយ​ជាមួយ​ទឹកឃ្មុំ បណ្តាល​ឱ្យ​រលូត​កូន។

៦. ថ្លើម៖ប្រសិនបើ​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ អ្នក​ត្រូវ​ចៀសវាង​ញ៉ាំ​ថ្លើម​សត្វ ព្រោះ​វា​សម្បូរ​វីតាមីន A ខ្ពស់ អាច​ទៅ​បំផ្លាញ​គភ៌ និង​ធ្វើឱ្យ​រលូត​កូន។

៧. ត្រី៖ប្រភេទ​ត្រី​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​បារត​ខ្ពស់ ក៏​អាច​បណ្តាលឱ្យ​ស្ត្រី​រលូត​កូន​បាន​ដែរ ហេតុនេះ​អ្នក​ត្រូវ​ចៀសវាង៕

ប្រភព៖ mungkulkar

loading...

មតិយោបល់