Honda ​ផលិត​បាន​​ម៉ូតូ​ទំនើប​ មិន​​ចេះ​ដួល និង​ភ្ជាប់​មុខងារ​បើក​អូតូ self-driving កំពុង​​បង្ហាញ​នៅ CES 2017(មានវីដេអូ)


/ អ្នកទស្សនា៖ 636

អំឡុង​ពិព័រណ៍​អេឡិចត្រូនិក CES ឆ្នាំ២០១៧ នេះ ក្រុមហ៊ុន​ឯកទេស​ខាង​ផលិត​រថយន្ត និង​ម៉ូតូ Honda ​ក៏​មាន​មុខ ក្នុង​ការ​បង្ហាញ​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន​ផង​ដែរ។ វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ ដែល​សមិទ្ធផល​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​នេះ គឺ​ជា​ម៉ូតូ​ពិសេស​មិន​ចេះ​ដួល និង​បាន​ភ្ជាប់​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​យ៉ាង​ទំនើប។ ចង់​ដឹង​ថា តើ​ម៉ូតូ​បំពាក់​បច្ចេកវិទ្យា​ថ្មី Self Balancing នេះ ពិសេស​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ម៉ូតូ​ថ្មី​របស់ Honda នេះ ប្រើប្រាស់​នូវ​មុខងារ self-balancing ​ដែល​ធ្វើ​ឱ្យ​ម៉ូតូ​មិន​ដួល បើទោះ​បី​បើក​ក្នុង​ល្បឿន​យ៉ាង​យឺត​ក៏​ដោយ។ លើស​ពី​នេះ វា​ថែមទាំង​បាន​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្តិ Self-Driving ផង​ដែរ។ បច្ចេកវិទ្យា​ថ្មី​ Honda Riding Assist ​ត្រូវ​បាន​អភិវឌ្ឍ និង​ប្រើ​សម្រាប់​រ៉ូបូត SIMO របស់ Honda ​និង​កង់ scooter ​បើ​មិន​ចេះ​ដួល ដែល​មាន​ឈ្មោះ UNI-CUB។

យ៉ាងណា ពេល​នេះ​ពុំ​ទាន់​មាន​ព័ត៌មាន​អំពី​តម្លៃ និង​កាលបរិច្ឆេទ​នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ។ គេ​រំពឹង​ថា ម៉ូតូ​បំពាក់​មុខងារ​ទំនើប​នេះ នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

 

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់