«កាំបិត​ដែល​សហគ្រិន​ត្រូវ​​សំលៀង​​ឱ្យ​មុត» មុន​ចាប់​ផ្ដើម​​​បើក​អាជីវកម្ម​របស់​ខ្លួន

/ អ្នកទស្សនា៖ 173

ភាព​ជោគជ័យ​​ គឺ​ជា​បំណង​ប្រាថ្នា​របស់​សហគ្រិន​ទាំង​អស់។ ប៉ុន្តែ អាជីវកម្ម​ដែល​បង្កើត​ឡើង​មិនមែន​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​ស្របតាម​ការ​ ចង់​បាន​របស់​ខ្លួន​​ទាំងអស់​នោះ​ទេ ពោល​គឺ​ឧបសគ្គ​ជា​ច្រើន​នឹង​កើត​មាន​នៅ​ក្នុង​មុខជំនាញ​របស់​អ្នក។ ខាងក្រោម​នេះ គឺ​ជា​​គន្លឹះ​សំខាន់ៗ​ទាំង​៥​ដែល​សហគ្រិន​ទូទៅ​​គូរ​យល់​ដឹង​មុន​ពេល​បើក​ អាជីវកម្ម​របស់​ខ្លួន។

១) ប្រែក្លាយ​​បញ្ហា​ ឬ​ឧបសគ្គ​ទៅ​ជា​ឱកាស​​ដើម្បី​បង្កើត​អាជីវកម្ម​​​ បញ្ហាសេដ្ឋកិច្ច ​​អត្រា​គ្មាន​ការងារ​ធ្វើ វិស័យ​ឧស្សាហកម្ម​ធ្លាក់​ចុះ ទាំង​នេះ​គឺ​ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សហគ្រិន​ក្នុង​ការ​បើក​ អាជីវកម្ម​របស់​ខ្លួន។ ប៉ុន្តែ ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​​អ្នក និង​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ និង​ការ​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​​​​បើក​​អាជីវកម្ម ​​នឹង​​ធ្វើ​ឱ្យ​​អ្នក​មិន​ភ័យខ្លាច​​ហានិភ័យ​ទាំង​​នេះ​នោះ​ឡើយ។ ​អ្នក​​ត្រូវ​​សម្លឹង​មើល​​ពី​ភាព​លូតលាស់​នៅ​ពេល​អនាគត។​

២) ​យកចិត្តទុកដាក់​លើ​ម៉ាក (Brand) និង កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន (Reputation) ចាប់ ​ផ្ដើម​អាជីវកម្ម​ដំបូង​ សហគ្រិន​ត្រូវ​យល់​ថា តើ​​ម៉ាក​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​ត្រូវ​មាន​លក្ខណៈ​ពិសេស​​បែប​ណា​ដើម្បី​ទាក់ទាញ​ ចំណាប់អារម្មណ៍​ពី​​អតិថិជន? ត្រង់​នេះ សហគ្រិន​ទាំង​អស់​ត្រូវ​​​ផ្ដោត និង​សិក្សា​​លើ​តម្រូវ​ការ​របស់​អតិថិជន​មក​វិញ ​​ដើម្បី​ប្រើប្រាស់​​​ម៉ាក​​​​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​​ប្រកប​ដោយ​គុណភាព​​ក្នុង​ការ​​​ប្រកួតប្រជែង​នៅ​​លើ​ ទីផ្សារ។

៣) មិន​ត្រូវ​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ពេក​ពេល​ចាប់​ផ្ដើម​អាជីវកម្ម៖ ដើម្បី​បង្កើត​អាជីវកម្ម​ដំបូង​​ ​​​មិន​ខុស​អ្វី​ក្រៅ​ពី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ដើរ​នោះ​ឡើយ ​ ត្បិត​អី​ក្រុមហ៊ុន​របស់​អ្នក​នៅ​តូច នឹង​មិនសូវ​មាន​អតិថិជន​ច្រើន​ស្គាល់​​ទៀត​ផង។ ដូច្នេះ ជា​សហគ្រិន​ម្នាក់ អ្នក​​មិន​ត្រូវ​​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​សមិទ្ធផល​យ៉ាង ​គាប់​ប្រសើរ​​ក្នុង​ពេល​ដ៏​ឆាប់​នោះ​ឡើយ។ ប៉ុន្តែ ពេល​នេះ គឺ​ជា​អំឡុង​ពេល​នៃ​ការ​​សិក្សា​​លើ​ការ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក​ជា​ មួយ​អតិថិជន​​ទូទៅ​ ដើម្បី​ស្វែង​រក​​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន។

៤) មិន​ជោគជ័យ​មិន​បោះបង់៖ ឧបសគ្គ​មួយ​ចំនួន​នឹង​រារាំង​ដល់​ការ​បើក​អាជីវកម្ម​របស់​អ្នក។ ដូច្នេះ អ្នក​​​ត្រូវ​រៀន​ដើរ​​ទៅ​មុខ​បន្តិច​ម្ដង​ៗ​យ៉ាង​ស្វាហាប់​បំផុត​ទោះបី​ជា​ បរាជ័យ​ម្ដង​ជា​ពីរ​ដង ហើយ​សម្លឹង​មើល​ពី​ភាព​ចន្លោះ​ខ្វះខាត​ទាំង​នោះ​​លើ​ផលិតផល ឬ សេវាកម្ម​ដើម្បី​ភាព​រឹងមាំ​​ក្នុង​​អាជីវកម្ម​​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ ទីផ្សារ​នា​ពេល​អនាគត។

៥) ​មាន​មហិច្ឆតា​ខ្ពស់​​លើ​អាជីវកម្ម៖ ការ​ប្រឡូក​ក្នុង​អាជីវកម្ម សហគ្រិន​ត្រូវ​​ដាក់​មហិច្ឆតា​ជា​គោលដៅ​សំខាន់​បំផុត​មួយ​។ អ្នក​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ចំណាយ​ពេល​ដ៏​ត្រឹមត្រូវ​មួយ​លើ​ការងារ​នោះ។ នេះ​ហើយ​គឺ​ជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម និង​​សិល្បៈ​គ្រប់គ្រង​ជំនួញ៕​​​​​

ប្រភព៖ bizkhmer

loading...

មតិយោបល់