តារា៤​រូប​ទទួល​មេដាយ​មាស​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ


/ អ្នកទស្សនា៖ 412

តារា​បួន​នាក់​ទទួល​បាន​មេដាយ​មាស​ឥស្សរិយយស​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កម្មវិធី “​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​៩ធ្នូ”។តារា​៤​រូប​ដែល​មាន​ដូចជា​ មាស សុខសោភា សុគន្ធ នីសា ឆន សុវណ្ណរាជ ញឹម ចាន់​ថន ទទួល​បាន​លិខិត​សរសើរ​​​ និង​មេដាយ​មាស​ដែល​បំពាក់​ដោយ​លោក​ជំទាវ​ឧប​នាយ​រដ្ឋមន្ត្រី​ ម៉ែន​ សំអន រដ្ឋ​មន្ត្រី​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការ​កិច្ច។

រង្វាន់​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​​តារា​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ចូល​រួម​សម្ដែង​ដោយ​ស្ម័គ្រ​ចិត្ត​​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយក្នុង​ព្រឹទ្ធការណ៍​កន្លង​មក ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ខ្មែរ។ដូច្នេះ ជា​កិច្ច​តប​ស្នង​ដល់​សិល្បករ​ចាស់​ថ្មី​ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឆាំង​អំពើ​រលួយ​នេះ ទើប​អង្គភាព​មួយ​នេះ សម្រេច​ផ្ដល់​មេដាយ​កិត្តិយស​ជា​ការ​លើក​ទឹក​ចិត្ត។ នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

នេះ​ មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ធ្វើ​ការ​បំពាក់​មេដាយ​ជូន​សិល្បករ ដោយ​នៅ​ខែ​ធ្នូ ២០១៦ កន្លង​ទៅ សិល្បករ​មួយ​ក្រុម និង​ថ្នាក់​ដឹកនាំ​ផលិតកម្ម​សាន់ដេ ក៏​ទទួលបាន​ការ​ផ្ដល់​ជូន​មេដាយ​ដូច​គ្នា​នេះ​ដែរ ក្រោយ​ពី​ពួក​គេ​បាន​ចូល​រួម​ផ្សព្វផ្សាយ និង​សម្ដែង​មិន​យក​កម្រៃ​ក្នុង​កម្មវិធី​បន្ត​បន្ទាប់​រៀប​ចំ​ដោយ​អង្គភាព​ខាង​លើ៕

1

2

3

ប្រភព៖ sabay

loading...

មតិយោបល់