កំពូល​ខ្សែ​ការពារ​អូស​បាល់​ពី​ទឹក​ដី​ខ្លួន​ឯង​ទៅ​ញាក់​​ខ្សែ​ការពារ​២​នាក់ ​និង​អ្នក​ចាំ​ទី​​សម្រេច​ទី​ឡើង​សាហាវ​(វីដេអូ)

/ អ្នកទស្សនា៖ 43

វា​ជា​ករណី​កម្រ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ ដែល​ខ្សែ​ការពារ​ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម​ អូស​ទៅ​ទាត់​បញ្ចូល​ទី​យ៉ាង​សាហាវ​ ប៉ុន្តែ​សម្រាប់​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​លេង​ក្នុង​ក្របខ័ណ្ឌ Coupe de France ពិត​ជា​មិន​ធម្មតា​។

ការ​ប្រកួត​រវាង​ក្លឹប​ Avranches និង​ Laval មាន​មួយ​គ្រាប់​ ដែល​រក​បាន​ដោយ​កីឡាករ​ Jonathan Clauss ​របស់​ក្លឹប​ Avranches​ ពិត​ជា​ល្អ​ ហើយ​មិន​នឹក​ស្មាន​ដល់។ ​ខ្សែ​ការពារ​កណ្ដាល​វ័យ​៣៣​ឆ្នាំ ​បាន​ទទួល​បាន​ពី​មិត្ត​រួម​ក្រុម​ក្នុង​តំបន់​ទឹក​ដី​ខ្លួន​ឯង ​ហើយ​រត់​ទៅ​ញាក់​ដាច់​ចង្កេះ​ខ្សែ​ការពារ ​និង​អ្នក​ចាំ​ទី​យ៉ាង​សាហាវ ​ហើយញាក់​ខ្សែ​ការពារ​ម្នាក់​ទៀត​មុន​ ​សម្រេច​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ទោះ​បី​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ ប៉ុន្តែ​សាមី​ខ្លួន​ហាក់​ជឿ​ខ្លួន​ឯង​អាច​ធ្វើ​បាន​​ដោយ​យំ​យ៉ាង​ខ្លាំង​។

ចុង​ក្រោយ​ ក្លឹប​ Avranches បាន​ទទួល​ជ័យជម្នះ​៣​ទល់​១​ទៅ​លើ​ក្រុម​ Laval ហើយ ​Avranches ​ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ពាន​ Coupe de France ផង​ដែរ។​ ចង់​ដឹង​ថា​បាល់​នេះ​ល្អ​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

2

1

 

ប្រភព៖ kqube

loading...

មតិយោបល់