ផល​ប្រយោជន៍​នៃ​អម្បួរ​សណ្តែកដី

/ អ្នកទស្សនា៖ 280

តើអ្នកមានដឹងទេថា ការញុំាពពួកគ្រាប់រុក្ខជាតិសណ្តែកដី ឲ្យបានមួយក្តាប់ក្នុងមួយថ្ងៃ អាចជួយក្នុងការបន្ថយ ការប្រឈមមុខ នឹងការកើតជំងឺមហារីក ឬបំបាត់ភាពជ្រីវជ្រួញ និងបន្ធូរបន្ថយភាពតានតឹង នៅក្នុងអារម្មណ៍?

គ្រាប់អាល់ម៉ុន៖គ្រាប់អាល់ម៉ុនផ្ទុកដោយជាតិកាល់ស្យូម ហើយការញុំាប្រមាណ ៥០ក្រាម និងផ្តល់ឲ្យនូវកំរិតកាល់ស្យូម ១ភាគ៧ នៃកំរិតដែលណែនាំ ឲ្យញុំាជាតិកាល់ស្យូមចំពោះស្រ្តី។ថ្វីបើមានផ្ទុកជាតិខ្លាញ់ ក្នុងកំរិតខ្ពស់ក្តី ការសិក្សាជាច្រើនបានបង្ហាញថា ការញុំាគ្រាប់នេះមួយក្តាប់ក្នុងមួយថ្ងៃ នឹងជួយបញ្ចុះទម្ងន់។

គ្រាប់ស្វាយចន្ទី ៖គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាមពលយ៉ាងខ្លាំង។គ្រាប់ស្វាយចន្ទី ៥០ក្រាម ឬ ២៥គ្រាប់ និងបំពេញបាន ១ភាគ៤ នៃតំរូវការជាតិដែក ប្រចាំថ្ងៃរបស់អ្នក។ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទីមានជាតិស័ង្កសី ដែលជាសារធាតុ ជំរុញប្រព័ន្ធការពាររាងកាយ។

សណ្តែកដីប្រេស៊ីល៖ផ្ទុកទៅដោយជាតិស៊ីលីនីញ៉ូម ដែលជាដារធាតុខនិជ ប្រឆាំងនិងជំងឺមហារីក ការញុំាសណ្តែកដីនេះ ៣ ទៅ ៤គ្រាប់ នឹងផ្តល់នូវស៊ីលីនីញ៉ូម ក្នុងកំរិត តាមការណែនាំឲ្យប្រើប្រចាំថ្ងៃ។សារធាតុនេះក៏ជាអង់ទីអុកស៊ីដង់ ប្រឆាំងភាពចាស់ជរាផងដែរ។

សណ្តែកដីផ្ទុកទៅដោយពួកហ្វូឡាត ដែលការញុំាសណ្តែកដី ៥០ក្រាម ផ្តល់ ២៥ភាគរយ នៃហ្វូឡាត ដែលត្រូវការប្រចាំថ្ងៃ។ សណ្តែកដីត្រូវជាប់ឈ្មោះ មិនល្អជាយូរមកហើយ ប៉ុន្តែវាមិនត្រូវបានស្រាយ ដោយជាតិស្ករ ឬជាតិអំបិលឡើយ ដូចនេះវាផ្តល់ផលល្អ ដល់សុខភាពខួរក្បាល៕

ប្រភព៖ khmertalking

loading...

មតិយោបល់