គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា

/ អ្នកទស្សនា៖ 453

បច្ចុប្បន្នទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទស្សន៍កំណើនគួរឲ្យកត់សម្គាល់ជាពិសេសនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងក្រុងភ្នំពេញ និងតាមតំបន់ជាយក្រុងមួយចំនួនរបស់ទីក្រុងក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ទីផ្សារដីធ្លី និងលំនៅដ្ឋានផងដែរ។

ជាមួយនឹងកំណើននៃកាវិនិយោគក្នុងតំបន់ជ្រោយចង្វារបានសង្កេតឃើញថាវាបាននឹងកំពុងជម្រុញឲ្យសន្ទស្សន៍តម្លៃទីផ្សារដីមានការកើនឡើង។ ដោយ​សម្លឹង​ឃើញ​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ល្អ​ ប្រសើរ​នោះក្រុមហ៊ុនវិនិយោគធំៗបាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានលើ​ផ្ទៃ​ ដីជាច្រើនហិកតានៅក្នុងតំបន់ជ្រោយចង្វារ។

គម្រោងថ្មីៗនៅតាមបណ្តោយផ្លូវជាតិ6អា

នាពេលបច្ចុប្បន្នតំបន់ជ្រោយជ្រោយចង្វារបានក្លាយជាតំបន់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដ៏មានសក្តា នុពល​​ ហើយគេឃើញមានគម្រោងធំៗមួយចំនួនកំពុងដំណើរការសាងសង់ដូចជា៖ គម្រោងលំនៅដ្ឋាន High Land ដែលមានផ្ទៃដីប្រមាណ១២០ ហិចតា គម្រោង The Flora មានផ្ទៃដី១៥​០​ហិចតា គម្រោង The LYP មានផ្ទៃដី១,០០​ហិចតា គម្រោង The Mekong Royal មានផ្ទៃដី ១៣ហិចតា គម្រោងបុរីប៉េងហួតនិងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC លើផ្ទៃដី៣០៧,៣ ហិចតា។

ហើយក្នុងពេលថ្មីៗនេះគម្រោង Orkide Villa បានសម្ពោធគម្រោងទីបីរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងតំបន់ Chroy Changva ក្រោមគម្រោងដែលមានឈ្មោះថា “ឌឹប៊ូតានិកស៊ីធី” លើទំហំផ្ទៃដីប្រមាណជា១៤០ ហិចតា ដែលមានចម្ងាយ 7 គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ​ក្រុងភ្នំពេញ។

លើសពីនេះទៅទៀតក្នុងពេលថ្មីៗនេះដែរក៏មានព័ត៌មានបង្ហើបអំពីគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេសាប ភ្ជាប់មាត់ច្រាំងទន្លេសាបភាគខាងលិច ត្រង់គីឡូម៉ែត្រលេខ6ទៅតាមមាត់ច្រាំងខាងកើតនៅលើតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។

គម្រោងទាំងអស់នេះនឹងបម្រើប្រជាជនទាំងក្នុងស្រុកនិងជនបរទេសជាមួយសេវាកម្មចម្រុះដូចជា៖ ពាណិជ្ជកម្ម អាជីវកម្ម ការិយាល័យ សេវាកម្មអាផាតមេន ខុនដូ បុរី ភោជនីយដ្ឋាន តំបន់កីឡា សួនឧស្សាហកម្មបែបធម្មជាតិ ទីផ្សារ និងផ្សារទំនើបជាដើម។

កញ្ញា ចេវ សុឃុន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរី The Mekong Royal បាននិយាយថាដោយ​យល់​ឃើញ​ថាក្នុងពេលបច្ចុប្បន្នរាជធានី​ភ្នំពេញ​កាន់​តែ​រីក​ ធំ ហើយ​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ​ក៏​កំពុង​កើន​ឡើង​ជា​​លំដាប់ ទើបគម្រោងបុរី The Mekong Royal បានសម្រេច​ចិត្ត​វិនិយោគ​សាង​សង់​បុរី​នៅតំបន់នេះ។

កញ្ញា​បាន​បន្ត​ថា “ការជ្រើសរើសយកតំបន់នេះដោយ​សារ​មាន​ទន្លេ​នៅ​ព័ទ្ធ​ជុំវិញ​ ហើយលក្ខណៈទាំងនេះ​ជម្រុញឲ្យគម្រោង​លំនៅដ្ឋានបុរី The Mekong Royal មាន​ខ្យល់​អាកាស​ត្រជាក់​ស្រួល លក្ខណៈបែបធម្មជាតិហើយ​ម្យ៉ាងទៀតនៅទីនេះ​ក៏​ស្ថិត​នៅជាប់​ផ្លូវ​ធំ​ ដែលតភ្ជាប់ទៅ​កាន់​បណ្តាខេត្តធំៗ​ថែម​ទៀត​ផង។”

លោក ចេង មុនី ជាអតិថិជនដែលបានទិញវីឡាកូនកាត់ពីគម្រោង The Flora នៅជ្រោយចង្វារបាននិយាយថា​ “ខ្ញុំចង់រស់នៅតំបន់នេះព្រោះវាមានផ្លូវធំ មិនស្ទះចរាចរដូចនៅតំបន់ផ្សេងទៀតក្នុងក្រុងភ្នំពេញនោះទេ។ ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះកាអភិវឌ្ឍន៍​នៅទីនេះ។ ខ្ញុំឃើញមានគម្រោងធំៗជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ មួយទៀតខ្ញុំគិតថានៅពេលអនាគតនឹងក្លាយជាទីក្រុងមួយដ៏​ ទាក់ទាញដែលវាល្អសម្រាប់ទាំងការរស់នៅ និងជឿថាក៏ជាផលល្អមួយសម្រាប់ការវិនិយោគរបស់ខ្ញុំផងដែរ។”

តើមានគម្រោងដែលទទួលជោគជ័យក្នុងតំបន់នេះដែរឫទេ?

គម្រោងទាំងនោះបានបញ្ចប់ការសាងសង់របស់ខ្លួនមួយចំនួនហើយមានមនុស្សចូលទៅរស់នៅច្រើនកុះករផងដែរ។ គម្រោងទាំងនេះទទួលបានជោគជ័យគឺអាស្រ័យទៅលើរចនាបទរបស់គម្រោងមានភាពស្រស់ស្អាត មានគុណភាពល្អ មានយុទ្ធសាស្ត្រលក់និងទីផ្សារច្បាស់លាស់មានការធានាលើផលចំណេញនៃការវិនិយោគច្បាស់លាស់សម្រាប់អ្នកអភិវឌ្ឍន៍និងផ្តល់ជូននូវលក្ខណៈនៃការរស់នៅដោយភាពល្អប្រសើរសម្រាប់ពលរដ្ឋ។

លោក អ៊ិន ស៊ីថា ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal កន្លងមកនៅក្នុងតំបន់ជ្រោយចង្វារបានបានស្រូបយកអ្នកវិនិយោគគម្រោងលំនៅដ្ឋានមួយចំនួន ​ ហើយគម្រោងទាំងនេះបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ គម្រោងទាំងនេះមានដូចជា៖ គម្រោងបុរីសុភមង្គល បុរីChina Town បុរីពិភពថ្មី ខុនដូ Mekong View និងខុនដូ Mekong Garden​ និងមានផ្សេងៗមួយចំនួនទៀត។ គម្រោងទាំងនេះបានលក់ចេញរួចរាល់ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ និងរស់នៅដោយអតិថិជនរបស់ខ្លួន។

តើអ្វីជាសក្តានុពលនៅក្នុងតំបន់នេះនៅពេលអនាគត?

លោក អ៊ិន​ ស៊ីថា​ ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal បានលើកឡើងថាតំបន់ជ្រោយចង្វារជាតំបន់ដែលមានទីតាំងភូមិសាស្ត្រល្អបំផុត សម្រាប់ការរស់នៅដោយសារតំបន់នេះបានព័ន្ធជុំវិញដោយទន្លេជាតំបន់គ្មានផ្សែងជាតំបន់បៃតងដែលប្រកប ​ដោយលក្ខណៈធម្មជាតិ។

លោកបន្តទៀតថាប្រព័ន្ធគមនាគមន៍វិញគឺកាន់តែមានភាពប្រសើរឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នករស់នៅក្នុងតំបន់នេះ។ មួយវិញទៀត​ ពាក់ព័ន្ធទៅនឹងតម្លៃដីនៅក្នុងតំបន់នេះគឺនៅមានលក្ខណៈសមរម្យដែលផ្តល់លទ្ធភាពកាន់តែច្រើនដល់អ្នកអភិវឌ្ឍន៍ក្នុងការវិនិយោគ។ ជាក់ស្តែងតម្លៃដីមានការកើតឡើងគួរឲ្យកត់សម្គាល់នៅតាមទីតាំងសំខាន់ៗជាប់ផ្លូវធំជាដើម។ ​ បើធៀបតម្លៃដីបច្ចុប្បន្ន​ទៅកាលពី២ឬ៣​ឆ្នាំមុនមានការកើនឡើងដល់ពាក់កណ្តាល។

លោក ស៊ីថា ក៏បានឲ្យដឹងទៀថាដោយសារតែមានគម្រោងក្រុមហ៊ុនធំៗបានបោះទុនវិនិយោគទៅតំបន់នេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មធំមួយទើបមានគម្រោងផ្សេងៗទៀតបានបង្វែរទិសដៅរបស់ ​ខ្លួនទៅតំបន់នេះដែរ។

លោកបានបន្ថែមទៀតថាក្រៅពីគម្រោងធំៗគម្រោងតូចៗជាលក្ខណៈឯកជនសាង ​ សង់សម្រាប់លក់បំពេញតម្រូវការក្នុងស្រុកគឺមានចរន្តល្អហើយទទួលបានភាពជោគជ័យស្ទើរ តែ១០០%។ ហើយបច្ចុប្បន្ន គឺមានគម្រោងតូចៗជាច្រើនដែលបានកំពុងដំណើរការសាងសង់របស់ ខ្លួននៅក្នុងតំ បន់ជ្រោយចង្វារនេះ។

បើមើលទៅលើភាពជាក់ស្តែងនៅក្នុងតំបន់នេះ មិនថាគម្រោងតូចៗ ឫក៏គម្រោងធំៗនោះទេ គឺនឹងទទួលបានភាពជោគជ័យ ដោយសារយើងមានអតិថិជនគ្រប់កម្រិត។ សម្រាប់អតិថិជនក្នុងស្រុកនឹងទទួលការការរស់នៅបែបក្នុងស្រុកដោយជ្រើសរើសយកផ្ទះល្វែង ឫផ្ទះក្នុងបុរី។ រីឯអតិថិជនលំដាប់ខ្ពស់ ឫជនបរទេសនឹងជ្រើសយកការរស់នៅបែបទំនើប ដូច ជាការរស់ក្នុងខុនដូ។​

លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន Century21 បាន​ថ្លែង​ថាព្រែក​លៀប ជ្រោយចង្វារ ជា​កន្លែង​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅដ្ឋានខណៈ​បច្ចុប្បន្ន​នេះមាន​ ប្រជាជន​កាន់​តែ​ច្រើន​បាន​ទៅ​រស់​នៅក្នុងតំបន់នេះ ​។ ការ​អភិវឌ្ឍ​ន៍លំនៅឋាន​នៅ​ទីនោះ​កំពុង​ទទួល​ជោគ​ជ័យ​ខ្លាំង៕

ប្រភព៖ realestate

loading...

មតិយោបល់