ជំហានចាំបាច់ដើម្បីបង្កើតមុខជំនួញថ្មី

/ អ្នកទស្សនា៖ 298

ការបង្កើតមុខជំនួញថ្មីមួយដោយ​ខ្លួនឯងអាចជារឿងដ៏គួរឱ្យរំភើបបំផុតក្នុងជីវិត។ ការចាប់ផ្តើមពាណិជ្ជកម្មខ្លួនឯងផ្តល់ឱកាសជាច្រើននិងអនុញ្ញាតឱ្យសហគ្រិនជ្រើសរើសពេលវេលាផ្ទាល់ខ្លួនទៅធ្វើអ្វីផ្សេងៗដែលគេចង់ធ្វើ។ ប៉ុន្តែការបង្កើតមុខជំនួញថ្មីត្រូវការពេល ថាមពល និងភាពក្លាហាន។ បើអ្នកដើររំលងជំហានណាមួយ អ្នកនឹងចូលទៅរកបរាជ័យកាន់តែឆាប់។ ខាងក្រោមនេះជាជំហានទាំង៥ដែលអ្នកត្រូវតែដើរដោយប្រុងប្រយ័ត្ន​៖

១/ស្គាល់វិស័យការងាររបស់អ្នកឱ្យច្បាស់៖ការចាប់ផ្តើមពាណិជ្ជកម្មមួយត្រូវការច្រើនជាងការត្រឹមតែស្គាល់ការងារ។ ក្នុងនាមជាសហគ្រិន អ្នកគួរតែបង្កើតបេសកកម្មផ្ទាល់ខ្លួនមួយដើម្បីបំពេញកង្វះខាតរបស់ទីផ្សារដែលក្រុមហ៊ុនផ្សេងទៀតនឹកគិតមិនឃើញ។ ការគ្រាន់តែធ្វើអ្វីតាមគេមិនអាចឱ្យអ្នកទទួលបានជោគជ័យធំដុំនិងឈរជើងបានយូរនៅក្នុងពាណិជ្ជកម្មឡើយ។

២/ច្នៃពាណិជ្ជកម្មរបស់អ្នកឱ្យស្របតាមអ៊ីនថឺណិត៖យើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលអ្នកប្រើប្រាស់អាចទិញទំនិញស្ទើរតែគ្រប់ប្រភេទបានតាមអ៊ីនថឺណិត។ អ្នកប្រើប្រាស់ចាប់ផ្តើមមានទម្លាប់ទិញផលិតផលភ្លាមៗនៅពេលគេមើលឃើញនិងចង់បាន។ ហាងទំនិញធំៗជាច្រើនដែលមិនប្រើប្រាស់អ៊ីនថឺណិតកំពុងតែដើរថយក្រោយ ក្នុងពេលដែលហាងទំនិញតូចៗខ្លះស្ទើរតែមិនមានការិយាល័យសមរម្យផងពង្រីកវត្តមានទៅដល់អតិថិជនកាន់តែច្រើនតាមរយៈអ៊ីនថឺណិត។

៣/ប្រើប្រាស់ឧបករណ៍ទំនាក់ទំនងរួម៖ការជ្រើសរើសក្រុមការងារដែលត្រូវដើម្បីចាប់ផ្តើមបង្កើតមុខជំនួញថ្មីគឺជារឿងសំខាន់។ ការស្គាល់របៀបទាក់ទងក្រុមការងារយ៉ាងមានប្រសិទ្ធភាពកាន់តែចាំបាច់ទៅទៀត។ អ៊ីម៉ែលនៅតែជាមធ្យោបាយទំនាក់ទំនងល្អមួយ ប៉ុន្តែកម្មពិធីឆ្លើយឆ្លងសារភ្លាមៗជាច្រើនកំពុងតែផ្តល់ភាពងាយស្រួលនិងប្រសិទ្ធភាពកាន់តែខ្ពស់ដល់អ្នកប្រើប្រាស់។

៤/តាមឱ្យទាន់របត់ទីផ្សារអ៊ីនថឺណិត៖ឆ្នាំ២០១៧នេះជាឆ្នាំដែលទីផ្សារលើពិភពអ៊ីនថឺណិតដើរតួកាន់តែសំខាន់ថែមទៀតសម្រាប់បុគ្គលនិងស្ថាប័នទាំងអស់ក្នុងពិភពលោក។ របៀបដែលក្រុមហ៊ុនពង្រីកវត្តមានទៅដល់អតិថិជនគោលដៅក៏ផ្លាស់ប្តូរច្រើនដែរពីមួយឆ្នាំទៅមួយឆ្នាំ។ មធ្យោបាយល្អបំផុតដើម្បីធ្វើមុខជំនួញបានជោគជ័យ គឺអ្នកត្រូវអភិវឌ្ឍខ្លួនជានិច្ចនិងដើរតាមឱ្យទាន់ដំណើររបស់បច្ចេកវិទ្យាថ្មីៗ។

៥/ បង្កើតផែនទីពាណិជ្ជកម្ម៖ផែនទីពាណិជ្ជកម្មខុសគ្នាពីផែនការណ៍ពាណិជ្ជកម្ម។ ផែនការណ៍ពាណិជ្ជកម្មជាឧបករណ៍ចាំបាច់សម្រាប់ចាប់ផ្តើមមុខជំនួញ ចំណែកផែនទីពាណិជ្ជកម្មជាឯកសារមួយដែលនឹងដឹកនាំឱ្យចេញពីការបង្កើតទៅរកការអភិវឌ្ឍឱ្យដល់កម្រិតកំពូល។ ចំណុចដែលគួរតែមាននៅក្នុងផែនទីពាណិជ្ជកម្មគឺការបរិយាយឱ្យបានច្បាស់​ នូវទស្សនវិស័យនិងបេសកកម្មរបស់អ្នក ការរំពឹងទុក ហានីភ័យ ពត៌មានសង្ខេបអំពីស្ថានភាពហិរញ្ញវត្ថុ និងរបៀបដែលពាណិជ្ជកម្មគួរតែទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់