អាថ៌កំបាំង​​ទី​១២​ ដើម្បី​​​ក្លាយ​​ជា​​សេដ្ឋី៖ កំណត់​​​អាទិភាព​​ខ្ពស់​​បំផុត​​របស់​អ្នក ហើយ​​ធ្វើ​​ម្តង​មួយ

/ អ្នកទស្សនា៖ 355

កំណត់អាទិភាពខ្ពស់បំផុតរបស់អ្នក ហើយធ្វើម្តងមួយ

ការកំណត់អាទិភាព និង ធ្វើការទៅតាមអាទិភាព ទាមទារនូវការតាំងចិត្ត និងការដាក់វិន័យលើខ្លួនឯង។ វាជារឿងដែលលំបាកធ្វើ តែជារឿងសំខាន់បំផុត សម្រាប់អ្នកដែលប្រាថ្នាចង់បាន ជោគជ័យធំធេង ក្នុងឆាកជីវិត។ ចូរសួរខ្លួនឯងបួនសំណួរ។

១. តើកិច្ចការណាមួយដែលផ្តល់តម្លៃខ្ពស់បំផុតសម្រាប់អ្នក?

២. តើគេបង់ប្រាក់ខែឲ្យអ្នករាល់ខែនេះ ព្រោះចង់ឲ្យអ្នកសម្រេចលទ្ធផលអ្វីឲ្យគេ?

៣. តើកិច្ចការអ្វី ដែលមានតែអ្នកម្នាក់គត់អាចធ្វើបាន ហើយដែលនាំឲ្យជីវិតរបស់អ្នក ឬអាជីវកម្មរបស់អ្នកប្រែប្រួលយ៉ាងខ្លាំង?

. តើអ្នកបានប្រើប្រាស់ ពេលវេលាដ៏មានតម្លៃបំផុតរបស់អ្នក ដល់កម្រិតខ្ពស់បំផុតហើយឬនៅ? ចូរធ្វើកិច្ចការ ដែលផ្តល់ផលិតភាពខ្ពស់បំផុត និងនាំទៅដល់ជោគជ័យហិរញ្ញវត្ថុ។ចុងក្រោយគឺពុះពារប្រឹងប្រែង ធ្វើកិច្ចការដ៏សំខាន់ជាងគេបំផុត ម្តងមួយ រហូតដល់ចប់សព្វគ្រប់ ១០០%។ នេះគឺជាទម្លាប់ ដែលនាំឲ្យក្លាយជាសេដ្ឋី៕

ប្រភព៖ khmertalking

loading...

មតិយោបល់