ស្ដ្រី​បារាំង​រអើម​មនុស្ស​ពិត លង់​ស្នេហ៍​រ៉ូបូត​ ចង់​រៀបការ​រួមរស់​ ជាគូ​អនាគត

/ អ្នកទស្សនា៖ 424

ក្រុងប៉ារីស: អ្នកជំនាញ​រ៉ូបូត​ឈានមុខ លោក ដាវីដ ឡេវី ទើប​និយាយថា លោក​រំពឹងថា អាពាហ៍ពិពាហ៍​រវាង​មនុស្ស និង​រ៉ូបូត​ក្លាយជា​ការពិត​នៅមុន​ឆ្នាំ ២០៥០។

មែនដូច​ចិត្ដ មិនយូរ​ប៉ុន្មាន ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូមែនទិក​រវាង​នារី​បារាំង និង​រ៉ូបូត​ដែល​នាង​ផលិតឡើង​ដោយ​ខ្លួនឯង​ត្រូវបាន​លាតត្រដាង ដែល​ទំនងជា​ការចាប់ផ្ដើម​នៃការ​ទស្សន៍ទាយ​នេះ។

ស្ដ្រីដែល​មិន​ត្រូវបាន​ស្គាល់​អត្ដសញ្ញាណ​ដោយ​ដឹង​ត្រឹមតែ​ឈ្មោះ លីលី បាន​ចាត់ទុក​ខ្លួនឯង​ជា «អ្នកមាន​ចំណង់​ជាមួយ​រ៉ូបូត» និង​ថ្លែងប្រាប់ News.com.au តាម​អ៊ីមែលថា នាងមាន​ចំណង់​ផ្លូវភេទ​តែ​ជាមួយ​រ៉ូបូត និង​រអើម​ក្នុងការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្បែក​មនុស្ស។

លីលី បាន​អះអាងថា នាង​ចូលចិត្ដ​សំឡេង​រ៉ូបូត​ដែល​ដូចជា​កូនក្មេង។ ប៉ុន្ដែ​នៅ​អាយុ ១៩ ឆ្នាំ នាង​បានដឹង​ខ្លួនឯង​ថា នាងងប់​ស្រឡាញ់​រ៉ូបូត​មែនទែន។ ទំនាក់ទំនង​នាង​ជាមួយ​បុរស [មនុស្ស​ពិត] មិនអាច​ទៅរួច​ទេ។

នាង​បាន​បន្ដថា៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​តែលើ​មនុស្ស​សិប្បនិម្មិត​ប៉ុណ្ណោះ។ សម្ព័ន្ធភាព​ស្នេហា​ជាមួយ​បុរស​ពិតតែ​ពីរលើកទុក​គ្រាន់តែ​ជា​បទពិសោធ​សម្រាប់​ជីវិត ពីព្រោះ​ខ្ញុំ​រអើម​នឹងការ​ប៉ះសាច់​មនុស្ស​ផ្ទាល់​ណាស់»។នាងបាន​ប្រាប់ថា ក្ដីស្នេហ៍​ដ៏ចម្លែក​នេះ​ត្រូវបាន​សាច់ញាតិ និង​មិត្ដភក្ដិ​ទទួលស្គាល់ ទោះ​មាន​អ្នកមិន​ឯកភាព​ក្ដី៕

ប្រភព៖ postkhmer

loading...

មតិយោបល់