CEO ក្រុមហ៊ុនរថយន្ត Ford៖ ៤ចំណុច ដែលអ្នកដឹកនាំអាជីវកម្មទាំងអស់ គួរតែអនុវត្តន៍


/ អ្នកទស្សនា៖ 253

លោក Mark Fields ជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Ford ដែលជាក្រុមហ៊ុនដ៏ល្បីទូទាំងពិភពលោក។​ លោកជា មនុស្សម្នាក់ដែលជោគជ័យក្នុងការធ្វើអាជីវកម្ម និងជោគជ័យក្នុងការ ដឹកនាំអ្នកដទៃ ជាពិសេស លោកទទួលបានភាពជោគជ័យបំនផុតគឺការធ្វើការជាក្រុម។

ពេលនេះ Business Cambodia ធ្វើការចែករំលែកនូវចំណុចសំខាន់ចំនួន៤ ដែលជាដំបូន្មានរបស់ លោកMark Fields ដែលបានលើកឡើងថា មេដឹកនាំអាជីវកម្មទាំងអស់គួរតែអនុវត្តន៍នូវចំណុចទាំង៤នេះ៖

១. សម្របខ្លួន ឬរាបអានមនុស្សដែលពូកែជាងអ្នក៖លោក Mark Fields បានលើកឡើងថា ទោះជាអ្នកមានអជីវកម្មផ្ទាល់ខ្លួនក៏ដោយក៏អ្នកត្រូវតែមានដៃអាជីវកម្មដែរ ពីព្រោះការធ្វើអាជីវកម្មចាំបាច់ត្រូវមានដៃគូសហការ។ ម្យ៉ាវិញទៀត បើអ្នកព្យាយាមដើរជាមួយមនុស្សដែលអស្ចារ្យជាងអ្នកនោះអ្នកនឹង ទទួលបានគំនិតកក៏ដូចជាតិចនិចល្អៗយកមកធអនុវត្តន៍ ជាពិសេសនោះគឺ អ្នកនឹងមានដៃគូដ៏សំខានក្នុងការធ្វើអាជីវកម្ម។

២. ការស្ដាប់អ្នកដទៃឲ្យបានច្រើន៖បើអ្នកចង់ជោគជ័យ អ្នកត្រូវ ព្យាយាមស្តាប់ឲ្យច្រើន យល់ពីគេឲ្យច្រើន កុំខំតែនិយាយឲ្យគេយល់ពីអ្នកព្រោះជំនាញស្តាប់នេះគឺជាជំនាញសំខាន់មួយជោគជ័យ ក្នុងការរកស៊ី។

៣. ការទទួលយកការផ្ដល់ដំបូន្មានឬការរិះគនពីអ្នកដទៃ៖លោក Mark Fields បានលើកឡើថា មេដឹកនាំអាជីវកម្ម មិនត្រូវប្រកាន់យកផ្នត់គំនិតគោល( fixed mindset) អ្នកនោះទេព្រោះផ្នត់គំនិតគោលអ្នកអាចជាគំនិតអវិជ្ជមាន។ ដូច្នេះ លោកត្រូវទទួលយកការផ្ដល់ដំបូន្មានពីអ្នកដទៃ ជាពិសេការរិះគនពី អតិថិជនពីព្រោះការរិះគនអាចធ្វើឲ្យលោកអ្នកអាចធ្វើការកែលម្អអាជីវកម្មឲ្យប្រសើរឡើង។

៤. កុំខ្លាចការបរាជ័យ៖ធ្វើជាអ្នកមេដឹកនាំអាជីវកម្ម អ្នកមិនត្រូវខ្លាចការបរាជ័យនោះទេ ព្រោះការធ្វើអាជីវកម្មជួនកាលជោគជ័យជួនកាលបរាជ័យ ដូច្នេះអ្នកត្រូវហ៊ានប្រឈមនឹងហានិភ័យ ប្រសិនបើអ្នក​នៅតែខ្លាចនោះអ្នកមិនអាចសម្រេចកិច្ចការសំខាន់ៗបានឡើយ៕

ប្រភព៖ business-cambodia

loading...

មតិយោបល់