ប្លែក​ភ្នែក! ភោជនីយដ្ឋាន​នៅ​ San Francisco ​ប្រើ​​ iPad ជំនួស​ចាន​​សម្រាប់​​ទ្រាប់​អាហារ

/ អ្នកទស្សនា៖ 234

ជាការពិត ដោយសារបច្ចេកវិទ្យាស្មាតហ្វូនមានការរីកចម្រើនខ្លាំង ហើយមនុស្សក៏មានការចាប់អារម្មណ៍ ក្នុងការប្រើប្រាស់ ដើម្បីផ្ដល់ជាអត្ថប្រយោជន៍ និងការកម្សាន្តផ្សេងៗដែរ។ ចំណែកឯ ភោជនីយដ្ឋានមួយកន្លងដែលមានឈ្មោះ Quince ថ្មីៗនេះ ស្រាប់តែបង្កើតគំនិតច្នៃប្រឌិតថ្មី ប្រើប្រាស់ iPad ដែលជាថេប្លេតក្រុមហ៊ុន Apple ជំនួសចានអាហារទៅវិញ។

ភោជនីយដ្ឋាននេះ មានទីតាំងស្ថិតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ គេហទំព័រ Michelin បានចាត់ចំណាក់ថ្នាក់ភោជនីយដ្ឋានឱ្យទទួលបានពិន្ទុល្អ ដោយមានមុខម្ហូបពិសេសមួយឈ្មោះថា “A Dog in Search of Gold” ដែលត្រូវបានដាក់ឈ្មោះដោយចុងភៅល្បីឈ្មោះ Richie Nakano។

គំនិតនេះហាក់ប្លែកជាង ភោជនីយដ្ឋានមួយចំនួនក្នុងពេលបច្ចុប្បន្នដែលគេគ្រាន់តែដាក់ iPad សម្រាប់ឱ្យអតិថិជនកុម្ម៉ង់អាហារប៉ុណ្ណោះ ប៉ុន្តែ Quince បានប្រើ iPad ធ្វើជាចានទៅវិញ។ គេស្រមៃថា តើនឹងមានភាពពិបាកយ៉ាងណា នៅពេលយក ចានដែលជា iPad ទៅលាងសម្អាតនោះ។ សូមបញ្ជាក់ថា iPad នៅតែដំណើរការជាធម្មតាខណៈដែលកំពុងមានម្ហូបអាហារនៅរាយពីលើក៏ដោយ។ ចុះប្រសិនដាក់អាហារជាប្រភេទអាហារទឹក ឬអាហារក្ដៅៗ តើអេក្រង់ iPad អាចទ្រាំបានដែរឬទេ?

ប្រភព៖ bizkhmer

loading...

មតិយោបល់