ដឹងទេ ហេតុអ្វី​បានជា​បុរស​ចូលចិត្ត​ឲ្យ​នារី​ប្រើមាត់?


/ អ្នកទស្សនា៖ 1,191

ឈុតឆាកអូរ៉ាល់សិច ដែល​នារី​ប្រើមាត់​ផ្ដល់ភាព​ស្រណុក​ស្រួល​ដល់​ប្រដាប់ភេទ​របស់​បុរស​នោះ មិនមែន​ទើបតែ​មាន​ក្នុង​វីដេអូសិច​នាសម័យកាល​ទំនើប​នោះទេ។

ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក ក្បាច់​ដែល​ភាសា​សាមញ្ញ​ហៅថា ញ៉ាំចេក ឬញ៉ាំ​ការ៉េម​នោះ ត្រូវបាន​គូស​ចារ​លើថ្ម​តាំងពី​យុគសម័យ​មិនមាន​អរិយធម៌​រុងរឿង ស្មូន​ជាចម្លាក់ និង​ត្រូវបាន​គេ​ប្រទះឃើញ​ឆ្លាក់តាម​ជញ្ជាំង​ប្រាសាទ ពិសេស​នៅ​ប្រទេស​ឥណ្ឌា​យ៉ាងច្បាស់​ក្រឡែត។

ប៉ុន្តែ​សំណួរ​ដ៏គួរ​ឲ្យចាប់អារម្មណ៍​ស្ថិត​ត្រង់ថា ហេតុអ្វី​បានជា​បុរស​តាំងពី​បរម​បុរាណ រហូតដល់​សម័យ​ទំនើប នៅតែ​ចូលចិត្ត​ឲ្យនារី​ប្រើមាត់​ផ្ដល់ភាព​ស្រើបស្រាល​ដល់​ខ្លួន?អ្នកស្រាវជ្រាវ​សិច​ប្រវត្តិវិទូ និង​វេជ្ជបណ្ឌិត​សុខភាព​បន្តពូជ​បាន​រួមគ្នា​ស្រាយ​ចម្ងល់នេះ​ដូចខាងក្រោម៖

ឥទ្ធិពល​ប្លែក និង​អស្ចារ្យ៖ក្រៅពី​ការប្ដូរ​ដៃគូ​រួមភេទ និង​ទីតាំង​រួមភេទ ក្បាច់​រួមភេទ​ដែល​ប្រើមាត់​ជំនួស​ឲ្យ​ទ្វារមាស ដើម្បី​ផ្ដល់ភាព​ស្រណុក​ស្រួល ត្រូវបាន​គេ​រកឃើញថា មាន​កម្រិត​ស្រើបស្រាល​ខ្ពស់​សម្រាប់​ភាគី​បុរស​ជាអ្នក​រងអំពើ។

អារម្មណ៍​ជា​ម្ចាស់​របស់​នាង៖អស់រយៈ​ការ​យូរលង់​មកហើយ បុរស​គឺជា​ភេទ​ដែល​តែងតែ​ចង់​ដើរតួនាទី​ចៅហ្វាយ ស្ដេច ឬអ្នក​គ្រប់គ្រង​លើ​ស្ត្រី។ ទំនាក់​ទំនង​នេះ​បាន​ផ្សារភ្ជាប់​ពី​សង្គម​រស់នៅ រហូត​ចូលដល់​ក្នុងបន្ទប់​គេង។ ក្បាច់​រួមភេទ​លក្ខណៈ​អូរ៉ាល់សិច​មួយចំនួន​តម្រូវ​ឲ្យបុរស​ឈរ រីឯខាង​ស្រីលុតជង្គង់ និង​ក្បាច់​ខ្លះ ខាងប្រុស​គ្រាន់តែ​ដេក​នៅស្ងៀម​រង់ចាំ​ស្ត្រី​ប្រើមាត់​ផ្ដល់​សេចក្ដីសុខ​ដល់ខ្លួន។ ទាំងអស់នេះ​ហាក់បីដូចជា​កាយវិការ ម្ចាស់ និង​ទាសី ស្ដេច និង​ស្នំ ឬ​សេដ្ឋី និង​ស្រី​បម្រើ​ជាដើម។

អាវុធ​ជា​មោទនភាព​របស់​បុរស៖មិនខុសពី​ក្នុង​សង្គ្រាម​នោះទេ អ្នក​ចម្បាំង​ចូលចិត្ត​អួត​ពី​អាវុធ​យុទ្ធភណ្ឌ​ណាស់។ ចំណែកឯ​ក្នុង​សមរភូមិ​សិចវិញ បុរស​នឹងមាន​អារម្មណ៍​ក្លៀវក្លា​ពោរពេញ​ដោយ​អំនួត​នៅពេល​ដែល​ប្រដាប់ភេទ​របស់ខ្លួន​ដំឡើង​ឫទិ្ធ​ហើយ​មាននារី​ប្រើ​អណ្ដាត​ជួយ​លិទ្ធ​សម្អាត​ឲ្យ​រលើបរលោង​នោះ។

ភាពសិ្នទ្ធ​ស្នាល​ស៊ីជម្រៅ៖ការរួម​មេត្រី​ដែល​មិនមាន​ការបើកឆាក​ដោយ​បបោសអង្អែល និង​អូរ៉ាល់សិច ប្រៀប​បីដូច​ជា​ល្បែង​លើគ្រែ​ដ៏​ត្រជាក់​ស្រេប​មិន​រោលរាល​ដោយ​ភ្លើងតណ្ហា​ដែរ។ ការស្រាវជ្រាវ​បាន​រកឃើញថា ការផ្ដល់​អូរ៉ាល់សិច​ដល់​បុរស បានធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ទទួល​បានការ​ស្រឡាញ់ និង​ភាព​សិ្នទ្ធស្នាល​ពីភាគី​ជានារី។

ទំនាក់ទំនង​យូរអង្វែង៖បុរស​មិនក្រោម ៦០ ភាគរយ​ទេ​ដែល​ចូលចិត្ត​ទទួល​អូរ៉ាល់សិច​ពីនារី ពិសេស​គូស្នេហ៍​ដែល​ស្ថិតក្នុង​ទំនាក់ទំនង​ជាក់លាក់​រយៈពេល​យូរ៕

139

ប្រភព៖ postkhmer

  • TAG
loading...

មតិយោបល់