រឿង ៥យ៉ាង​​ដែល​គ្មាន​នរណា​ម្នាក់ប្រាប់​អ្នក​អំពី​ជីវិត​រៀបការ​​

/ អ្នកទស្សនា៖ 131

មនុស្សគ្រប់​រូបតែងតែ​ចាប់​អារម្មណ៍​នឹងការ​រៀបការ​នៅពេល​ណាមួយ​ក្នុងឆាក​ជីវិត។ ដោយការ​ធ្លាប់​ឃើញ​បទពិសោធន៍​របស់​មិត្តភក្តិ និងក្រុម​គ្រួសារ​ផ្ទាល់ខ្លួន អ្នក​នឹងដឹងថា ការរស់​នៅរបស់​គូស្នេហ៍​ទាំង​ឡាយ​មិន​ចុះសម្រុង​នឹងគ្នា​ទាំងអស់​ឡើយ។

ស្នេហាតែងតែ​ប្រឈម​មុខរឿងល្អ និងរឿង​អាក្រក់​ដើរ​ទន្ទឹមគ្នា ប៉ុន្តែ​ស្ថានភាព​ដែល​បាន​កើត​ឡើង អ្នកទាំងពីរ​ចេះដោះ​ស្រាយ​ជាមួយគ្នា​ទើប​​ជីវិត​អាពាហ៍​ពិពាហ៍​មាន​ក្តីសុខ។ ខាង​ក្រោម​នេះជា​រឿងរ៉ាវ ៥យ៉ាង​ ដែល​និយាយ​ពីជីវិត​អាពាហ៍ពិពាហ៍៖

ការរៀបការ​មិនអាច​បំពេញ​ភាពខ្វះខាត​បាន​ឡើយ៖មនុស្សភាគច្រើន​តែងតែ​មាន​គំនិត​មួយ​ថា ការរៀបការ​បំពេញ​កង្វះ​ខាត​អ្វីៗ​គ្រប់​យ៉ាងបាន។ ប៉ុន្តែនេះ​មិនមែន​ជាការ​ពិត​ឡើយ។ ជីវិត​រំពឹងទុក​របស់អ្នក​នឹងត្រូវ​ផ្លាស់ប្តូរ ក្រោយ​ពេល​អ្នក​បានជួប​នឹងដៃគូ​ស្នេហា​ដែល​គ្មាន​អ្វីទាំង​អស់។

ការ​បំពេញគ្នា៖បន្ទាប់ពីរៀប​ការហើយ អ្នក​ត្រូវតែ​រស់នៅ​ជាមួយគ្នា​ដើម្បី​បង្កើត​គ្រួសារថ្មី ហើយ​ត្រូវព្យាយាម​ធ្វើឱ្យ​ស្នេហា​ចុះសម្រុង​នឹងគ្នា។ កុំបណ្តោយ​ឱ្យខ្លួន​ឯង​ឈឺចាប់ ដោយសារ​ពឹងពាក់​លើអ្នក​ណាម្នាក់។ ព្រោះវា​ធ្វើឱ្យ​គូស្នេហ៍​របស់អ្នក​គិត​ថា អ្នក​ជាមនុស្ស​ដែល​មិន​បានការ។

គូស្នេហ៍របស់អ្នក​មិនមែន​ស្អាត​រហូត​ឡើយ៖ការសម្លឹង​ឃើញ​គូស្នេហ៍​របស់អ្នក​ជារៀង​រាល់ព្រឹក​ ជារៀង​រាល់ថ្ងៃ វាធ្វើ​ឱ្យ​អ្នកលែង​សូវ​ចាប់​អារម្មណ៍​នឹងគេ​ទៀត​ហើយ។ តែមិន​មែន​មានន័យ​ថា អ្នក​លែងចាប់​អារម្មណ៍​នឹងគ្នា​ទៀត​ឡើយ។ ជា​ធម្មតា រូបរាង​ប្រែប្រួល​តែងតែ​ធ្វើឱ្យ​ភាព​ទាក់ទាញ​ត្រូវអន់​ថយចុះ។

ដំណាក់កាល​ស្នេហាត្រូវ​បញ្ចប់៖មនុស្សគ្រប់រូប​សន្មត់ថា ស្នេហា​តែងតែ​មានក្តី​សុខ​ជារៀង​រហូតទៅ។ ការ​ដែល​បាន​ដឹងថា ទម្លាប់​ប្រចាំថ្ងៃ​គូស្នេហ៍​របស់​អ្នកប្លែកៗ ធ្វើឱ្យ​អ្នកគិត​ថា តើ​គួរតែ​ទ្រាម​រួមរស់នៅ​ជាមួយគ្នា​បន្ត​ទៀត​បាន​ឬអត់? ។

អ្នកស្អប់​គូស្នេហ៍របស់អ្នក​ម្តងម្កាល៖ការ​ដឹងថា គូស្នេហ៍​របស់ខ្លួន​ចូលចិត្ត​កីឡា​ជិះកង់ ឬស្រឡាញ់​ឡាន​របស់​គាត់​ខ្លាំង នេះ​មិនគួរ​ជាមូល​ហេតុធ្វើ​ឱ្យ​អ្នកស្អប់​គាត់​ឡើយ។ កុំព្យាយាម​ផ្លាស់ប្តូរ​គាត់។ ត្រូវចាំ​ថា គាត់​ជាបុរស​ម្នាក់​ដែលអ្នក​ធ្លាប់​ស្រឡាញ់​តាំងតែពី​មុនមក៕

ប្រភព៖ khmerpropey

loading...

មតិយោបល់