ហេតុផលដែល​អ្នក​ត្រូវសង​បំណុល​ឱ្យអស់​មុន​ពេល​រៀបការ


/ អ្នកទស្សនា៖ 213

អ្នក និង​គូស្នេហ៍​របស់​អ្នក​ចង់រៀប​ការ​នឹងគ្នា។ ធម្មតា​អ្នក​តែងតែ​គិតថា បញ្ហា​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​ប្រសើរ​ឡើងវិញ ប្រសិនបើ​អ្នក​បាន​រៀបការ​ពេលនេះ។ អ្នក​ចង់​ចែក​រំលែក​បំណុល​គ្នា ឬជឿជាក់​ថា អ្នក​នឹង​អាចលែង​ពាក់ព័ន្ធ​នឹង​វាបាន​ឆាប់​រហ័ស។ នេះអាច​ជាបញ្ហាដ៏​ធំបំផុត​ដែល​អ្នក​ធ្វើឡើង។ មិន​ថា​អ្នក ឬអ្នកទាំង​ពីរជាប់​បំណុល​នឹងគេ អ្នកគួរតែ​រង់ចាំ​ឱ្យ​បំណុល​ដាច់​ស្រេចសិន មុនពេល​អ្នករៀបការ​ជា​មួយគ្នា។ ហេតុផល ៦យ៉ាង​ដែល​អ្នក​ទាំងពីរ​ត្រូវ​រង់ចាំ៖

ពិបាក​នឹង​សន្សំប្រាក់៖នៅពេល​អ្នក​ជាប់​បំណុល​គេ ជាពិសេស​ជាប់​បំណុល​ច្រើន អ្នកនឹង​ពិបាក​សន្សំប្រាក់​សម្រាប់​ថ្ងៃរៀបការ​របស់​អ្នក។ អ្នកដឹង​ទេថា បំណុល​របស់​អ្នក​មាន​តម្លៃ​ច្រើន​ជាង​ការ​សន្សំប្រាក់​របស់​អ្នក​ទៅទៀត ដូច្នេះ​ដំបូង​ត្រូវលាង​ជម្រះ​បំណុល​ឱ្យដាច់​ស្រេច​ជាមុនសិន។អ្នកអ្នក​ដាក់​ប្រាក់​ដែល​នៅសល់​ចូលទៅក្នុង​ប្រាក់​សន្សំ សម្រាប់​ថ្ងៃរៀបការ​របស់​អ្នក។ នេះជា​គោល​ដៅ​នៃការ​សន្សំប្រាក់។

ពិបាក​នឹងមានផ្ទះ៖ការបង់​រំលោះកាន់តែ​ពិបាក​ច្រើន​ឡើង ប្រសិនបើ​អ្នក​នៅជាប់​បំណុល។ វាបង្ហាញ​ថា អ្នក​មិនអាច​បែង​ចែក​ប្រាក់​របស់​អ្នក​បាន ហើយ​នេះជា​ហានិភ័យ​ទៅដល់​អ្នក​ដែលឱ្យ​អ្នកខ្ចី។

នៅ​ពេល​អ្នកមិនទាន់​បាន​រៀបការ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​បានរួម​បញ្ចូលគ្នា ហើយ​វានឹង​ងាយ​ក្នុង​ការយក​ទៅ​ទិញផ្ទះ​សម្រាប់​ឈ្មោះតែអ្នក​ម្នាក់​ឯង។
អ្នកអាច​ជួប​នឹង​បញ្ហាបន្ទាន់៖អ្នកចង់សន្សំប្រាក់​ទុកសម្រាប់​ភាព​បន្ទាន់​របស់អ្នក។ ប្រសិនបើ​អ្នក​នៅជាប់​បំណុល​គេ ប្រាក់​ភាគច្រើន​របស់​អ្នក​នឹង​ត្រូវសង​ឱ្យ​បំណុល។ ការ​ព្យាយាម​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​ថ្ងៃរៀបការ​របស់​អ្នក​ប្រាកដ​ជាមិន​អាច។អ្វីដែល​ប្រសើរ​បំផុតគឺ ត្រូវ​សង​បំណុល​គេឱ្យ​អស់ បន្ទាប់​មកចាប់​ផ្តើម​សន្សំ​ប្រាក់​រៀបការ។ អ្នក​ក៏អាច​សន្សំ​ប្រាក់​តិចតួច​សម្រាប់​ពេល​បន្ទាន់ ដូច្នេះ​អ្នក​នឹង​មិន​អាច​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ​ក្រោយ​ពេល​រៀបការ​រួចឡើយ។

ជីវិតរៀបការ​របស់​អ្នក​នឹង​មិន​អាចជ្រះ​ស្រឡះឡើយ៖អ្នកចង់​ឱ្យ​ខ្លួន​អ្នកជ្រះស្រឡះ ក្រោយ​ពេល​រៀបការ​រួច។ អ្នកមិន​ចង់​គិតអំ​ពីបំណុល​ជាច្រើន ក្នុង​ពេល​ដែល​អ្នក​គ្មាន​ការងារ​ធ្វើអស់​រយៈពេល​ជាច្រើន​ឆ្នាំនោះ​ឡើយ។ អ្នក​ទាំងពីរ​ត្រូវ​ចាប់ផ្តើម​ជីវិត​ជាមួយ​គ្នា ដោយ​គ្មាន​កំហុស​កាល​ពីអតីត​កាល។ មានន័យថា ត្រូវ​ជម្រះ​បំណុល​មុនគេ។

មានម្នាក់​អាច​នឹងមិន​សប្បាយ​ចិត្ត៖បញ្ហាហិរញ្ញ​វត្ថុទាំង​ឡាយ​ជិតមក​ដល់ វា​អាចនាំ​ឱ្យមនុស្ស​ម្នាក់​គ្មាន​ជាប់​បំណុល​សោះ ត្រូវមក​ជាប់​ពាក់ព័ន្ធ​ដែរ។ ត្រូវ​ចាំថា ឥលូវនេះ ហិរញ្ញវត្ថុ​របស់​អ្នក​ទាំងគ្នា​ត្រូវ​បាន​រួម​ចូល​គ្នាហើយ ដូច្នេះអ្នក​នឹង​ពិបាក​នឹង​មានផ្ទះ មាន​ប្រាក់​កម្ចី ឬកិច្ច​សន្យា​ប្រភេទ​ហិរញ្ញ​វត្ថុដទៃ​ផ្សេងៗ​ទៀត។

ពន្យាពេល​ការចាប់​ផ្តើម​មាន​គ្រួសារ​របស់​អ្នក៖តើអ្នក​ពិត​ជាចង់​បាន​កូនមក​នៅក្នុង​ផ្ទះ​ដែល​ពោរ​ពេញ​ទៅដោយ​ការ​ជំពាក់​បំណុល​គេដែរទេ? អ្នក​នឹង​ពិបាក​រកប្រាក់​ដើម្បី​ទិញ​សម្ភារៈ​ទារក ហើយ​អ្នក​នឹង​អាច​គិត​ដល់​ការផ្លាស់​ប្តូរ​ទីលំនៅ។ការជំពាក់​បំណុលគេ​ បានដា​ក់ការ​ចាប់ផ្តើម​គ្រួសារ​របស់​អ្នក​នៅពី​ក្រោយ​ខ្នង ដូចនេះ យល់ល្អ​ត្រូវ​សង​បំណុល​គេឱ្យ​អស់​សិន មុន​នឹងចាប់ផ្តើម​រៀបការ​នឹងគ្នា៕

ប្រភព៖ khmerpropey

  • TAG
loading...

មតិយោបល់