ការ​​អភិវឌ្ឍ​តំបន់​មាត់ទឹក​អស្ចារ្យ​បំផុត​ក្នុង​តំបន់​អាស៊ី​នៅ​ឆ្នាំ ២០១៦

/ អ្នកទស្សនា៖ 341

អតីត​តំបន់ឧស្សាហកម្ម​មាត់សមុទ្រ និងមាត់ទន្លេ​របស់តំបន់​អាស៊ីពេល​នេះក្លាយជា​កន្លែង​ដែលគេចង់​រស់​នៅបំផុត​។ទោះបីជាក្រុងធំៗ​តែងតែរីកចម្រើន​នៅតាមមាត់ទឹក​តាំងពីទន្លេ​ទីគ្រីស​ រហូតដល់ទន្លេឌេម ​ក៏ពេលវេលា​មិនមានមេត្តា​ដល់តំបន់មាត់​ទឹកជាច្រើន​ទៀតដែរ ដែលធ្លាប់​ជាមណ្ឌលនៃ​សកម្មភាព​ឧស្សាហកម្ម​។ ខណៈដែល​យុគសម័យ​ឧស្សាហកម្ម​បានរលាយ​រូបរាងទៅ តំបន់​ប្រជុំជន​នៅតាមមាត់ទឹក​ក៏បានបាត់បង់​ភាពរស់រវើក​ជាមួយគ្នា​ដែរ។

ប៉ុន្តែបច្ចុប្បន្ន​នេះការផ្លាស់ប្តូរ​នៅតាមមាត់​សមុទ្រ ឬមាត់ទន្លេកំពុង​តែវិលត្រឡប់មករក​ក្រុងតាមមាត់​ទឹកអស្ចារ្យ​បំផុតរបស់​តំបន់អាស៊ី​។ រដ្ឋាភិបាល​តំបន់នេះកំពុងតែ​ចាត់ទុកតំបន់​ឆ្នេរសមុទ្រ និងច្រាំងទន្លេ​ជាតំបន់អាទិភាព​សម្រាប់ការអភិវឌ្ឍ​ទីប្រជុំជន ជាកត្តាលិករ​សម្រាប់ការធ្វើឱ្យ​រស់រានសេដ្ឋកិច្ច​ឡើងវិញ​និងជារឿងល្អ​សម្រាប់តម្លៃ​ដី។

លោក ​Chua Yang Liang​ ប្រធានក្រុម​ស្រាវជ្រាវ​នៃក្រុមហ៊ុន Jones Lang LaSalle សម្រាប់​តំបន់អាស៊ី​អាគ្នេយ៍ និងប្រទេស​សិង្ហបុរី និយាយ​ថា ក្នុងពេលដែលសេដ្ឋកិច្ច​តំបន់នេះកាន់​តែមានភាព​ចាស់ទុំ ហើយចំនួន​អ្នកមានកើន​ឡើង អចលនទ្រព្យ​នៅតាមមាត់ទឹក​ទាំងនេះកំពុង​តែទាក់ទាញខ្លាំងៗ​ក្នុងវិស័យកែកម្សាន្ត និងស្នាក់នៅ​។ កន្លែងទាំងនេះ​ផ្តល់ជូននូវ​លក្ខណៈល្អគ្មាន​ពីរខុស​ពីការអភិវឌ្ឍ​នៅតំបន់ឆ្ងាយ​ពីមាត់ទឹក។

ដូចគ្នានឹង​តំបន់មានព្រៃ​ឈើបៃតងស្រស់​នៅតំបន់ឆ្ងាយ​ពីមាត់ទឹក​ដែរ ការអភិវឌ្ឍ​តាមឆ្នេរសមុទ្រ និងមាត់ទន្លេ​ដើរតួជាតំណភ្ជាប់​ចុងក្រោយ​នៃក្រុងអភិវឌ្ឍកម្រិតខ្ពស់​ទៅនឹងធម្មជាតិ ដែល​មានតម្លៃខ្ពស់​ចំពោះអ្នក​អភិវឌ្ឍ​អចលនទ្រព្យសម័យ​ទំនើប។ លោក Chua ​ពន្យល់​បន្ថែមថា ទាំងអ្នក​ប្រើប្រាស់លំដាប់​ខ្ពស់និងវិនិយោគិន​សុទ្ធតែចូលចិត្ត​តំបន់មាត់ទឹក​ដោយសារវា​មានទេសភាព​ល្អនិងមានជីវភាព​ដូចតំបន់​សម្រាកលំ​ហែកាយ។

ខាងក្រោម​នេះជាឧទាហរណ៍​មួយចំនួននៃ​ការអភិវឌ្ឍតំបន់​មាត់ទឹកថ្មីៗ​ដែលល្អបំផុត​ក្នុងទ្វីប​អាស៊ី៖ការអភិវឌ្ឍឡើងវិញនូវតំបន់ផែកណ្តាល

ហុងកុង

រដ្ឋាភិបាល​ក្រុងហុងកុង​មានផែនការ​ទ្រង់ទ្រាយធំដើម្បី​កែប្រែតំបន់កំពង់​ផែវិចតូរីយ៉ាឡើងវិញ ជាពិសេស​នៅតាមខណ្ឌកណ្តាល​នៃក្រុងនេះ និងដើម្បី​បើកជូនសាធារណជន​នូវច្រកដែលធ្លាប់​តែបិទក្នុងពេល​កន្លងមក។ ដោយចំណាយ​អស់១២ពាន់​លានដុល្លារ​ហុងកុង (USD1.5 billion) តំបន់នេះ​នឹងលាតសន្ធឹង​ចេញពីកំពង់ផែ​សាឡាងឆ្លង​កោះទៅដល់មជ្ឈមណ្ឌល​សន្និបាតនិងពិព័រណ៍​ក្នុងតំបន់ Wan Chai​។ គម្រោងនេះនឹង​ធ្វើតាមគំរូរបស់​ផ្លូវដើរតាមមាត់​ទឹក Kwun Tong ដោយសាងសង់​លើតំបន់ដាក់ទំនិញ​ដែលជាកន្លែងសម្រាប់​ក្រុមហ៊ុនកែ​ច្នៃក្រដាស​បោះបង់ចោល។

គម្រោងទន្លេចៅព្រះយ៉ា

 

 បាងកក

អង្គការមិនស្វែង​រកប្រាក់ចំណេញមួយ​ឈ្មោះ Bangkok River Partners​ កំពុងតែធ្វើការជាមួយ​នឹងរដ្ឋាភិបាលថៃ​ និងក្រុមហ៊ុនអចលនទ្រព្យដើម្បី​កែប្រែតំបន់​នៅតាមដង​ទន្លេចៅព្រះយ៉ា​ឡើងវិញ។ កិច្ចប្រឹងប្រែង​មួយដែលគេរង់ចាំ​យូរមកហើយដែល​ចាប់ផ្តើ់មឡើងដោយ​វិស័យឯកជនមានទឹក​ប្រាក់៥៤ពាន់​លានបាត (USD1.6 billion)​ គឺក្រុមហ៊ុន​ IconSiam អភិវឌ្ឍចម្រុះ​ ដែលនឹងគ្រប់​ដណ្តប់លើផ្ទៃដី៧៥០,០០០​ម៉ែត្រក្រឡា ដោយលាត​សន្ធឹងតាមតំបន់​ Venice of the East។ តម្លៃដីនៅ​តាមមាត់ទន្លេចៅ​ព្រះយ៉ាកើនឡើង​ដល់១៥០,០០០ទៅ ២០០,០០០បាត (USD4,200-5,600) ក្នុងមួយវ៉ាក្រឡាកាល​ពីឆ្នាំមុន បើប្រៀប​នឹងឆ្នាំ២០១១ដែលមាន​តម្លៃត្រឹមតែ ៥០,០០០បាត (USD1,400) ក្នុងមួយវ៉ាក្រឡា នេះ​បើយោង​តាមសមាគមន៍​ខុនដូថៃ។

គម្រោងទន្លេ Cheonggyecheon

 សេអ៊ូល

ការអភិវឌ្ឍឡើង​វិញយ៉ាងគំហុក​របស់ទន្លេដែលធ្លាប់​រងការបំផុតយ៉ាង​ខ្លាំងមួយ និងប្រឡាយទឹក​ស្អុយរបស់ក្រុងសេអ៊ូល​បានបង្កើនតម្លៃ​អចលនទ្រព្យ​ក្នុងតំបន់ក្បែរៗនោះ​ពី៣០ទៅ៥០ភាគរយ​ នេះបើយោងតាម​មូលនិធិស្ថាបត្យ​កម្មដី។

តំបន់មាត់ទឹក Qingdao

 

 ខែត្រសានទុង ប្រទេសចិន

អតីតតំបន់​ផែពាណិជ្ជកម្មក្នុង​ក្រុង Qingdao ត្រូវគេអភិវឌ្ឍ​ទៅជាកន្លែង​លែងកីឡាក្នុង​ទឹកលំដាប់ពិភពលោក​ដើម្បីប្រារព្ធព្រឹត្តិការ​ជិះទូកអូឡាំពិក​ក្នុងឆ្នាំ២០០៨។ បណ្ឌិត​សភាវិទ្យាសាស្រ្តចិន​ក្នុងឆ្នាំនេះចាត់​ទុកក្រុង Qingdao ថាជាក្រុងដែល​គួរឱ្យចង់រស់​នៅបំផុតរបស់​ប្រទេសចិន។

មាត់ទន្លេ Clarke

 សិង្ហបុរី

ការកែប្រែដ៏​ជោគជ័យមួយនេះ​បានប្រែក្លាយតំបន់​ឃ្លាំងទំនិញនៅ​លើទន្លេសិង្ហបុរីឱ្យទៅជាតំបន់​ពាណិជ្ជកម្មនិងកម្សាន្ត​ដែលល្បីបំផុត​ក្នុងទ្វីបអាស៊ី។ តំបន់​នេះទាក់ទាញ​ភ្ញៀវទេសចរ​បានប្រហែល​២លាននាក់​ក្នុងមួយឆ្នាំៗ​។

ក្រុងឆ្នេរ

 ម៉ានិល

គម្រោងបង្កើត​ក្រុងឆ្នេរឡើងវិញ​ក្នុងតំបន់ឆ្នេរនៃរដ្ឋធានី​ម៉ានិលកំពុង​តែរីកចម្រើនយ៉ាងរហ័សទៅ​ជាតំបន់ពាណិជ្ជកម្ម​សំខាន់បន្ទាប់នៃ​រដ្ឋធានីរបស់ប្រទេស​ហ្វីលីពីន​។ តំបន់មាត់សមុទ្រនេះ​មានផ្សារទំនើបធំបំផុត​មួយក្នុងពិភពលោក​នេះគឺផ្សារទំនើប​ SM Mall of Asia​ ក្រុងកម្សាន្ត​ គម្រោងដែល​មានទាំងកន្លែង​លេងល្បែងឈ្មោះ​ City of Dreams។ អគារ​ស្នាក់នៅ​ចំនួន ២៥,០០០ កន្លែង​នឹងរះឡើងនៅលើក្រុង​មាត់ឆ្នេរក្នុងរយៈ​ពេលពីរបីឆ្នាំ​ខាងមុខនេះ ក្រៅពី​ការអភិវឌ្ឍ​ការិយាល័យជាច្រើន​ទៀត៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់